ប្រិយមិត្តមួយចំនួន បានជ្រាបរួចមកហើយថា តាំងពីមានសិរីភាពមក លោកសុវណ្ណ រិទ្ធី ត្រូវបានភរិយាទម្លាយថា មិនទាន់មកជួបនាង នៅឡើយទេ ហើយជារឿយៗអ្នកនាងមាស សុជាតា តែងតែបង្ហោះសារ បង្ហាញពីទុក្ខសោករបស់ខ្លួន។
អ្វីជាការចាប់អារម្មណ៍កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ ក្រោយពីអ្នកនាងមាស សុជាតា ហាក់អស់ចិត្តអត់ធ្មត់ក្នុងការរង់ចាំ ក៏បង្ហោះសារយ៉ាងខ្លាំងៗថា «អ្នកឯងមកដោះស្រាយមួយខ្ញុំស្រួលបួលឬក៏ចង់ម៉េច ខ្ញុំលែងទ្រាំជាមួយមនុស្សដូចលោកហើយSovann Rithy»។
ដោយឡែក លោកសុវណ្ណ រិទ្ធី កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បានបង្ហោះសារបង្ហាញពីអារម្មណ៍របស់ខ្លួនថា«រឿងខ្លះខ្ជិលបកស្រាយច្រើន .. ទុកឲ្យគេគិតថាយើងអាក្រក់ទៅចុះ!!! ចង្កៀងផ្ទះខ្ញុំគឺភ្លឺក្នុងផ្ទះរបស់ខ្ញុំ ..
វាមិនអាចឲ្យខ្ញុំកាន់ចង្កៀងក្នុងផ្ទះខ្ញុំទៅបំភ្លឺក្នុងផ្ទះមនុស្សមួយចំនួន ដែលចង់ដឹងចង់លឺរឿងក្នុងផ្ទះរបស់ខ្ញុំបានឡើយ។ ចង់ជេរ .. ចង់ស្អប់ .. ចង់ប្រមាថ .. ក៏រីករាយតាមចិត្តអ្នកទាំងអស់គ្នាទៅចុះ .. ព្រោះរយ:ពេល៧ឆ្នាំដែលខ្ញុំសម្រេចចិត្តឈរលើវិថីព័ត៌មានក្នុងសង្គមហ្វេសប៊ុកនេះ
ខ្ញុំបានហែលឆ្លងពាក្យប្រមាថមើលងាយទាំងនេះឆ្អែតគ្រប់រសជាតិអស់ហើយ ……………..។ ចុងក្រោយខ្ញុំនៅតែប្រើពាក្យថា៖ អរគុណសម្រាប់រសជាតិជីវិតពោរពេញទៅដោយបន្លាចាក់ស្អិតពេញក្នុងចិត្តគ្មានអ្នកជួយដក … មានតែអ្នកជួយចាក់បន្ថែម»។
ដោយឃើញលោកសុវណ្ណ រិទ្ធី និយាយបែបនេះ ស្រាប់តែអ្នកនាង មាស សុជាតា បានចែករំលែកសារនេះ ចូលទៅកាន់គណនីហ្វេសប៊ុករបស់ខ្លួន ដោយដាក់Captionថា «បកស្រាយតិចទៅអាយដលចង់ស្ដាប់ណាស់ថាយ៉ាងម៉េច….???, អាយដលជាអ្នកដាក់បន្លាខ្លួនឯងចឹងជួយដោះខ្លួនឯងណា…!»។
ក្រោយមកទៀត នៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ដដែលនោះ អ្នកនាង មាស សុជាតា បានបង្ហោះរូបថតខ្លួនឯង១សន្លឹក ហើយប្រាប់ថា «អាយដលអូនហ៎អាងតែមានអ្នកគ្រាំទ្រច្រើន……អូនចង់ស្ដាប់រឿងថ្ងៃទី25 ខែ12 2020 និយាយអោយអូនស្ដាប់ផង Sovann Rithy»។
ក្រោយពីលោកសុវណ្ណ រិទ្ធី និយាយបែបនេះ រួចមក អ្នកនាង មាស សុជាតា បាននិយាយសម្ដីផ្អែមល្ហែមវិញទទូចឲ្យលោកសុវណ្ណ រិទ្ធី ធ្វើការបកស្រាយរឿងរ៉ាវទាំងអស់នោះម្ដងហើយ ម្ដងទៀត តាមរយៈការបង្ហោះសារ ជាបន្តបន្ទាប់នៅលើគណនីហ្វេសប៊ុករបស់ខ្លួន។ តែគេមិនឃើញលោកសុវណ្ណ រិទ្ធី ធ្វើការបកស្រាយនោះឡើយ។
ក្រោយមក នៅល្ងាចថ្ងៃទី១១ ខែមីនា ស្រាប់តែ អ្នកនាងក៏បានបង្ហោះរូបថតថ្ងៃអាពាហ៍ពិពាហ៍ អមដោយសារសម្ដែងការខកចិត្ត និងស្ដាយថា «រយៈពេលជិត១០ឆ្នាំខ្ញុំបានលះបង់ និងចំណាយពេលវេលាស្ទើរតែពាក់កណ្ដាលជីវិត តស៊ូគ្រប់រសជាតិ មានសើចលាយយំ
គ្រាន់តែចង់បានគ្រួសារមួយ ដែលមានសុភមង្គលទម្រាំ តែមានថ្ងៃមង្គលការ តស៊ូគ្រប់យ៉ាងតាំងពីរបាតដៃទទេ តែចុងក្រោយអ្វី ដែលខ្ញុំបានមក និងខំរង់ចាំ គឺមានតែការខកចិត្ត និង ខូចចិត្តតែប៉ុណ្ណោះ………..»។
ទោះជាមានការបង្ហោះបែបណាក៏ដោយ ក៏នៅតែលោកសុវណ្ណ រិទ្ធី មិនធ្វើការឆ្លើយតប ឬបកស្រាយនោះដែរ ទើបនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ អ្នកនាង មាស សុជាតា បានបង្ហោះរសារយ៉ាងថា «ថ្ងៃបន្តិចនិងមានរឿងប្លែកថ្មីៗអោយបងប្អូនបានមើល……Sovann Rithyចង់មើលទេប្ដី បើបងមិនមកដោះស្រាយកុំថាអូនអាក្រក់ ១ឆ្នាំហើយដែលអូនរង់ចាំបង…..»។
ក្រោយប្រកាសបែបនេះ ហើយនៅយប់ថ្ងៃទី១៣ ខែមីនា ស្រាប់តែអ្នកនាង បានបង្ហោះរូបថតនារីម្នាក់ អមដោយសារយ៉ាងភ្ញាក់ផ្អើលថា «បងប្អូនចង់ដឹងអត់ថាម្នាក់ស្រីនឹងជាអ្នកណា ហើយចង់ដឹងថាខ្ញុំមួយម្នាក់ស្រីនឹងត្រូវជាអីអត់ បើសិនជាចង់ដឹងតាមដានទាំងអស់គ្នា……………..»។
បន្តិចក្រោយមក ស្រាប់តែអ្នកនាង បានបង្ហោះសារមួយទៀត កាន់តែភ្ញាក់ផ្អើលជាងនេះថា «បងៗសារព័ត៌មាន ត្រៀម បើលោកSovann Rithyមិនមកដោះស្រាយនឹងខ្ញុំទេ ខ្ញុំចេញសន្និសីទកាសែត………ប្ដឹងទាមទាររកយុត្តិធម៌??????»៕