កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ តារាចម្រៀង សុវត្ថិឌី ធារិកា មានទុក្ខជាទម្ងន់ ដោយសារឪពុកម្ដាយរបស់នាង ត្រូវបាត់បង់ជីវិតព្រមគ្នា ក្នុងហេតុការណ៍ក្រ,ឡាប់រថយន្តនៅខេត្តព្រះវិហារ។
ការចាកចេញទៅរបស់អ្នកមានគុណក្នុងពេលមួយប៉ប្រិចភ្នែកបែបនេះ វាជារឿងពិបាកនឹងទទួលយកខ្លាំងណាស់ សម្រាប់សុវត្ថិឌី ធារិកា រហូតនាងយំឡើងវង្វេងវង្វាន់ម្ដងៗទៅហើយ ព្រោះតែស្ដាយស្រណោះ អាឡោះអាល័យចំពោះការបាត់បង់អ្នកមានគុណម្ដងទាំង២នោះ។
ការបាត់បង់អ្នកមានគុណ វាជារឿងរន្ធត់, តក់ស្លុត, គួរឲ្យអាណិត, កម្សត់ ទៅហើយនោះ ស្រាប់តែអ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាអ្នកខ្វះខ្នែងជួយរៀបចំបុណ្យស,ព ជូនឪពុកម្ដាយរបស់ធារិកានោះ កាលពីរសៀលថ្ងៃទី១៨ ខែឧសភា បានទម្លាយជុំវិញរឿងរ៉ាវដ៏កម្សត់របស់តារាចម្រៀងរូបនេះបន្ថែមទៀត។
ប្រធានសមាគមសិល្បករខ្មែររូបនេះ បានរៀបរាប់ថា «យមរាជចិត្តដាច់ណាស់ អត់អាណិតកូនៗគាត់នៅក្មេង និង ម្តាយចាស់ជរាទេ សំខាន់កូនប្រុសគាត់ឈឺទើបតែវះកាត់ខួរក្បាល ប្អូនថ្លៃទើបតែស្លាប់ 2ខែមុន បន្ទុកនេះត្រូវធ្លាក់លើអូនធារីការ ( បង់រំលោះផ្ទះ .បង់សាលាប្អូន . ការចំណាយប្រចាំថ្ងៃ ។ល។ ) ហ៊ឹមជីវិត»។
ក្រោយមកទៀត មុនបុណ្យសព៧ថ្ងៃម្ដាយឪពុកធារិកានោះ អ្នកនាង ចន ច័ន្ទលក្ខិណា បានទម្លាយរឿងដ៏គួរឲ្យអាណិតទៀតថា ឡាន ដែលជួបការណ៍ មិនមែនជាឡានរបស់សុវត្ថិឌី ធារិកាទេ ព្រោះក្នុងអំឡុងពេលកូវីដនោះ ធារិកា បានលក់ឡានខ្លួនឯង ដើម្បីយកមកដោះស្រាយជីវភាពប្រចាំថ្ងៃ ខណៈប្រទេសបិទខ្ទប់មិនអាចរកចំណូលបាននោះ។
សមាគមសិល្បករខ្មែរ រូបនេះ បន្តថា ឡាន ដែលជួបគ្រោះ.ថ្នាក់ចរាចរណ៍នេះ ជាឡានរបស់មិត្តភក្ដិសម្លាញ់ប៉ារបស់ សុវត្ថិឌី ធារិកា បានន័យថា ជាឡានខ្ចីគេ ព្រោះកន្លងមក ពេលទៅធ្វើការ ធារិកាជិះPassApp តែទៅខេត្តប៉ា ធារិកា ខ្ចីឡានពួកម៉ាក ដើម្បីជូនកូនទៅច្រៀងតាមបណ្ដាខេត្ត។ ដូច្នេះអ្វី ដែលធារិកា ត្រូវរ៉ាប់រង គឺឡាន ដែលខ្ចីគេ ហើយជួបគ្រោះ,ថ្នាក់ ត្រូវជួសជុលថ្មី ធ្វើសងគេវិញ ឬតាមលក្ខខណ្ឌណាមួយ៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖