ឃើញ​ទិដ្ឋភាព​ទាំង​នេះ​ សុគន្ធ និសា ទប់ចិត្ត​មិន​ជាប់ ​លើក​ម្រាម​ដៃ​១០​ ពោល​ពាក្យ​ទាំង​ក្ដុកក្ដួល​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ តារា​ចម្រៀង ​សុគន្ធ និសា ​បាន​ប្រកាស​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា ​នាង ​បាន​ឆ្លង​ជំងឺ​កូវីដ១៩ ​ហើយ​ភ្លាមៗ​នោះ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ យក​រថយន្ត​​ ចុះ​មក​ទទួល ​​​​​ទៅ​សម្រាក​ព្យាបាល​ជំងឺ​ដល់​គេហដ្ឋាន​តែ​ម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិតរហូតមកដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ សុគន្ធ និសា បានសម្រាកព្យាបាលជំងឺអស់រយៈពេលប្រមាណ៣ថ្ងៃហើយ ហើយអ្នកនាងក៏បានឃើញទិដ្ឋភាពដ៏សកម្មរបស់ក្រុមគ្រូពេទ្យ ក្នុងការមើលថែអ្នកជំងឺ សឹងគ្មានពេលសម្រាកនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឃើញជាក់ស្ដែងបែបនេះហើយ នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ សុគន្ធ និសា បានបង្ហោះរូបថតជាច្រើនសន្លឹក អមដោយសាររៀបរាប់ទាំងក្ដុកក្ដួលរំជួលចិត្តថា ៖ ចាប់តាំង​ពី​ថ្ងៃ​ ដែល​ខ្ញុំ បានមក​សម្រាក​ព្យាបាល ទោះបីជា​ខ្លួន​ខ្ញុំ​មាន​ជំងឺ ប៉ុន្តែ​យ៉ាងណា​ក៏​ខ្ញុំ​អាច​មាន​ទីកន្លែង​គេង​បាន​ស្អាត​ល្អ និង​បាន​ញុំា​គ្រប់គ្រាន់ អស់កម្លាំង​ក៏​អាច​ដាក់​ខ្លួន​គេង​​លើ​គ្រែ​ខ្លួន​បាន​យ៉ាង​ងាយស្រួល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​ពួកគាត់​ពិតជា​ហត់នឿយ​ដោយ​មិន​មាន​អ្វី​មក​ថ្លែង​អោយ​ស្មើ​បាន​ឡើយ មិនបាន​គេង មិន​បាន​ញុំា​បាន​ស្រួល​នោះ​ទេ ​ក្នុងកំឡុងពេល ​ដែល​ព្យាបាល​អ្នកជំងឺ តស៊ូ​លះបង់ ​ធ្វើ​យ៉ាងណា​ដើម្បី​មើលថែ​ពួក​ខ្ញុំ​ មិន​អោយ​ខ្វះ​​ឡើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល ដែល​ពួកគាត់​យក​ថ្នាំ​ និង​ម្ហូប​មក​អោយ​ខ្ញុំ​ម្តង​ណា ខ្ញុំ​បាន​មើល​ទៅមុខ​ពួកគាត់​គឺ​ឃើញ​ញើស​ហូរ​អោយ​សស្រាក់ ដក​ដង្ហើម​ហត់​អោយ​គឃូស ខ្ញុំ​នាម​នាង​ខ្ញុំ​សុគន្ធ ​និសា សូម​លើក​ដៃ​សំពះ​ គោរព​អរគុណ​នូវ​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​ដោយ​ស្ម័គ្រចិត្ត​របស់​លោក​គ្រូពេទ្យ​អ្នក​គ្រូពេទ្យ ​ដែល​បាន​មើលថែ​ទាំ​​​យើង​​​​ខ្ញុំ​ដោយ​មិន​ខ្លាច​ភាព​នឿយហត់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង​ខ្ញុំ​ សូម​គោរព​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​ដែល​បាន​ផ្ដល់​ការ​ព្យាបាល​ និង​មើល​ថែ​​យើង​ខ្ញុំ​ទាំង​អស់​គ្នា​នេះ គុណបំណាច់​ដ៏​ធំធេង​នេះ​​យើង​​ខ្ញុំ​មិន​អាច​បំភ្លេច​បាន​​ឡើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង​ខ្ញុំ​សូម​ថ្លែងអំណរគុណ ​ដល់​លោកពូ​អភិបាល​ខណ្ឌ ដែល​បាន​ចុះ​ចែក​ជា​អំណោយ​អ្នកផ្ទះ​របស់​នាង​ខ្ញុំ​ផង​ដែរ​ សូម​បួងសួង​អោយ​ប្រទេស​កម្ពុជា​​យើង រួច​ផុតពី​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​អោយ​បាន​ឆាប់ៗ»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment