អ្នក​ផ្ទះ​តារា​ចម្រៀង​សុគន្ធ និសា​ រក​ឃើញ​ផ្ទុក​ជំងឺ​កូវីដ​១៩ ម្នាក់ទៀត មានឈ្មោះ…

​ក្រោយពី​កំពូល​តារាចម្រៀង សុគន្ធ និសា រកឃើញថា មាន​ឆ្ល ង​ជំ​.​ងឺ កូ​វីដ ១៩ កាលពី​ថ្ងៃទី​១០ ខែមីណា ឆ្នាំ​២០២១​កន្លង​ទៅនោះ ពេលនេះ អ្នករស់នៅ​ក្នុងផ្ទះ​នាង​ម្នាក់ទៀត បាន​ឆ្ល ង​ជំ​.​ងឺ​នេះដែរ ហើយ​ត្រូវបាន​បញ្ជូន ទៅ​ព្យា បាល​នៅ​អតីត​សណ្ឋាគារ​អ៊ី​ធឺ​ខន​ធី​ណង់​តា​ល់​។​

​លោក​ជា ពិសី អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​នៅ​រសៀល​ថ្ងៃទី​១៣ ខែមីនា ដោយ​បញ្ជាក់ថា ៖ ព័ត៌មាន ស្ដីពី អ្នកមាន​វិជ្ជមាន​នឹង​មេរោគ​កូ​វីដ ១៩ នៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២១ (​វេលា​ម៉ោង​១៤​និង​០០​នាទី​រសៀល​) ក្នុង​មូលដ្ឋាន​ខណ្ឌឫស្សីកែវ បាន​រកឃើញ​អ្នកមាន​វិជ្ជមាន​នឹង​មេរោគ​កូ​ វីដ ១៩ ចំនួន​០១​នាក់ ដែលមាន​ទីតាំង​នៅផ្ទះ​លេខ​១៤ ផ្លូវ​លេខ​៩ ក្រុមទី​៤ ភូមិ​បឹង​ឈូក សង្កាត់​គីឡូ​ម៉ែត​លេខ​៦ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

​អ្នក​ជំ​.​ងឺ ជា​ស្ត្រី អាយុ​២២​ឆ្នាំ និង​ជា​អ្នករស់នៅ​ក្នុងផ្ទះ​ជាមួយ អ្នកជំងឺ​ឈ្មោះ សុគន្ធ នីសា អាយុ​៣៨​ឆ្នាំ​។ បច្ចុប្បន្ន​អ្នកជំងឺ​ម្នាក់នេះ​ត្រូវបាន​បញ្ជូ ន ទៅ​ព្យា បាល នៅ​អតីត​សណ្ឋាគារ​អ៊ី​ធឺ​ខន​ធី​ណង់​តា​ល់ (​ប​ចុ្ច​ប្បន្ន The Great Duke)​។

​រីឯ​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុងផ្ទះ​ដទៃទៀត កំពុង​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ទីតាំង​នេះ​ដដែល ក្នុងនោះ អាជ្ញា ធរ ក៏​កំពុង​បន្ត​បិ ទ​ទីតាំង​ខាងលើនេះ​ជា​បណ្ដោះ អាសន្ន​ផងដែរ​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១ តារាចម្រៀង សុគន្ធ និសា បាន​បង្ហោះ​សារ​ថា «​នាង​ខ្ញុំ សុគន្ធ​និសា (sokunnisa ) បានធ្វើ​តេស្ត កូ​វីដ 19 ឥឡូវនេះ ជម្រាបជូន​ដល់​បងប្អូន​ជា​សាធារណៈ​ថា ខ្ញុំ​បាន positive ហើយ គឺមាន​មេ រោគ​នេះហើយ​

​ចឹ​ង​សូម​បងប្អូន​ទាំងអស់​មានការ​ប្រុង​ប្រ យ័​ត្ន​អោយបាន​ខ្ពស់​ដើម្បី​សុវត្ថិ ភាព ខ្លួនឯង និង​ក្រុមគ្រួសារ សូម​ជូនពរ​អោយ​បងប្អូន​ទាំងអស់​ឆ្ល ង​ផុត ពី​ជំ​.​ងឺ​នេះ សូម​ទោ ស​បងប្អូន​ដែល​ខ្ញុំ​អត់​បាន​ឆ្លើយតប អធ្យាស្រ័យ​ផង​ណា​បងប្អូន​

​ក្នុងចំណោម​អ្នកផ្ទះ​ខ្ញុំ ៧​នាក់ ដែល​បានធ្វើ​តេស្ត​ដោយ​ក្រុម​លោកគ្រូ​អ្នក គ្រូពេទ្យ​ជំនាញ គឺមាន កើត​តែ​ខ្ញុំ​ម្នាក់​តែប៉ុណ្ណោះ អ្នកផ្ទះ​ខ្ញុំ​អត់​មាន​ទេ តែ​ក៏ត្រូវ​ផ្តាច់ ខ្លួន ១៤ ថ្ងៃ​ដែរ ហើយ​ខាង​ផ្ទះ​ម្តាយ​ខ្ញុំ គឺ​អត់​ពាក់ព័ន្ធ​ឡើយ​៕

Related posts

Leave a Comment