ដល់.ក! ជា​សង្សារ​នឹង​គ្នា ប្រាប់​ថា​បង​ប្អូន ដល់​ពេល​ច្រៀង​ពីរោះ ម្នាក់ៗ​នាំ​គ្នា​សរសើរ​សង្សារ​ទៅ​វិញ និង​ទាយ​ទុក​មុន​ថា…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​Cambodian Idol រដូវ​កាល​ទី​៣ វគ្គ Judge Audition​សប្ដាហ៍​ទី​៣ បាន​បញ្ចប់​ទៅ ដោយ​ចម្រាញ់​បាន​បេក្ខជន បេ​ក្ខ​នារី​ដ៏​មាន​សមត្ថភាព​ជាច្រើនរូប ហើយ​ក្នុងចំណោម​នោះ មាន​បេក្ខជន បេ​ក្ខ​នារី មាន​ភាព​លេចធ្លោ​មួយ​ចំនួន​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្នុងចំណោម​បេក្ខជន បេ​ក្ខ​នារី​លេចធ្លោ​មួយ​ចំ​នួន​នោះ​ទៀតសោត យើង​សូម​លើក​យក​បេក្ខជន​ម្នាក់ អាយុ​១៩​ឆ្នាំ​ម្នាក់ ឈ្មោះ ឡា​ច ណុ​ច មក​ធ្វើ​ការ​និយាយ ដោយសារ​​រូបគេ​​មាន​ភាព​ទាក់ទាញ​​តាមរយៈ​សំឡេង​ និង​ការ​ឆ្លើយ​សំណួរ​របស់​ពិធីករ​ តែ​​​សង្សារ​របស់​​​គេ​ កាន់តែ​ទាក់ទាញ​ថែមទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ​មុន​ពេល​បង្ហាញខ្លួន​នៅ​ចំពោះ​មុខ​គណៈកម្មការ​នោះ បេក្ខជន​ ឡា​ច ណុ​ច​ បាន​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​ត្រង់​ពេល លោក ជា វិបុល សួរ​ថា អ្នក​មក​លើកទឹកចិត្ត​ ជា​អ្នកណា​នោះ ​រូប​កែ​បែរជា​ឆ្លើយ​ថា បងប្អូន ដល់ពេល​សួរ​ដេញ ស្រាប់តែ​ឆ្លើយ​វិញ​ថា ជា​សង្សារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​សម្ដី​ប៉ុន្មាន​ម៉ាត់​នេះ ត្រូវ​បាន​អ្នកទស្សនា​ចូល​ទៅ​ខំ​មិន​ជា​ច្រើន ដោយ​ទាយ​ទុក​មុន​ថា «​ទៅផ្ទះ​វិញ​អំបិល​ហើយ​ប្រូ​, ទៅផ្ទះ​វិញ​បែក​គ្នា​, ចេះ​កែ​ទាន់​, សើច​ឲ្យ​ហើយ​ទៅដល់​ផ្ទះ​ដឹង​ហើយ​, ឌី​ជេ​សុំ​បទ ស្អែក​ឡើង​បែក​គ្នា​, ទៅវិញ​បែក​គ្នា​, គេ​អន់ចិត្ត​, Single soon, ទៅវិញ​ដឹង​តែ​ចប់​ហើយ​, ទៅផ្ទះ​វិញ​ដឹង​តែ​ត្រូវ​ហើយ​ថា បងប្អូន​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះដល់​ពេល​ដើរ​ចូល​មក​បង្ហាញ​សមត្ថភាព​នៅ​ចំពោះ​មុខ​គណៈកម្មការ​វិ​ញ មើល​ទៅ​ដំណើរ​ ហាក់​ដូចជា​គ្មាន​ជំនឿ​ចិត្ត​នោះ​ទេ ដល់ពេល​បញ្ចេញ​សមត្ថភាព ធ្វើ​ឲ្យ​គណៈកម្មការ​ភ្ញាក់ផ្អើល​តែម្ដង ព្រោះ​ដូចជា​តារា​ចម្រៀង​អាជីព​ម្នាក់ ដែល​បាន​ឆ្លងកាត់​បទពិសោធន៍​មក​អស់​រយៈពេល​ជា​យូរ​មក​អញ្ចឹង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​លទ្ធផល គណៈកម្មការ​ទាំង​៤​នាក់ បានផ្ដល់​«​យេ​ស​»​ដល់​រូបគេ​ដោយ​ឥត​ស្ទាក់ស្ទើរ ធ្វើ​ឲ្យ​រូបគេ​សប្បាយចិត្ត​ខ្លាំង​ណាស់​។ តែ​អ្វី ដែល​ជា​ការចាប់អារម្មណ៍​ទៀត​នោះ ត្រង់​ថា មាន​អ្នក​អបអរសាទរ, សរសើរ​សំឡេង​គេ​ តិច​ជាង​សរសើរ​ទៅ​លើ​រូប​សម្រស់ របស់​សង្សារ​គេទៅវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាក់ស្ដែង ពួកគេ បាន​លើកឡើង​ជាច្រើន​ ស្រដៀង​គ្នា​ថា «​អ្នក​ច្រៀង​មិន​សរសើរ​ទេ ទៅ​សរសើរ​សង្សារ​គាត់​, ប្ដី​អ្នកចម្រៀង សង្សារ​អ្នក​សម្ដែង​, ម្នាក់​ស្រី​ស្អាត​ណាស់​, ខ្ញុំ​មើល​តែ​សង្សារ​គាត់​ទេ​, សង្សារ​ស្អាត​, សង្សារ​គាត់​ស្អាត​, សង្សារ​ស្អាត​ម្ល៉េះ​, សង្សារ​គាត់​ស្អាត​ម្ល៉េះ​លោក​អើយ ហើយ​គាត់​ក៏​ច្រៀង​ពីរោះ​ទៀត​»៕ ដើម្បី​ជ្រាប​ច្បាស់​សូម​ទស្សនា​វីដេអូ ខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment