មិនធម្មតា​! លោក​ប៉ូលិស សម្រាក ប្រុង ផ្ទុះ​សំណើច​ពេញ​ឆាក​, ច្រៀង​ពីរោះ​ពេក​ គណៈកម្មការ អត់​អី​និយាយ​ឲ្យ​«​យេ​ស​»៤​ម៉​ង​, ក្រោយ​ជាប់ រូបគេ បង្ហោះ​សារ​ថា​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ត្រី​នគរបាល​ម្នាក់ នៅ​នាយកដ្ឋាន​អង្គរក្ស មក​ចូលរួម​ប្រឡង​ចម្រៀង​Cambodian Idol រដូវ​កាល​ទី​៤ វគ្គ Judge Audition​សប្ដាហ៍​ទី​៣ បានធ្វើ​ឲ្យ​ផ្ទុះ​សំណើច​ពេញ​ឆាក​តែម្ដង ដោយសារតែ​រូបគេ បាន​បង្ហាត់ សម្រាក ប្រុង ដល់​គណៈកម្មការ មុន​បញ្ចេញ​សមត្ថភាព តាម​ការ​សំណូមពរ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​បង្ហាត់​ដល់​គណៈកម្មការ​ធ្វើ​ឲ្យ​អ្នកមាន​វត្តមាន​ទីនោះ ​ផ្ទះ​សំណើច​រួចមក បេក្ខជន អ៊ា​ន ប៊ុនហេង បាន​លើក​យក​បទ​ចម្រៀង​ដ៏​ល្បី​មួយ​បទ មាន​ចំណងជើង​ថា «​នឹក​សង្សារ​ចាស់​» ជា​សំនៀង​ដើម​របស់​លោក ឆាយ វីរៈ​យុទ្ធ មក​បកស្រាយ មុននឹង​ទទួល​បាន ការសម្រេចចិត្ត Yes ឬ​No នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងការ​ច្រៀង​នោះ មន្ត្រីនគរបាល​ស្ថិតក្នុង​វ័យ​២៥​ឆ្នាំ​រូបនេះ ពិតជា​ធ្វើ​បានល្អ​ខ្លាំងណាស់ ចំណុចខ្លាំងៗ​ក្នុង​បទ​ចម្រៀង​មួយ​បទ​ដ៏​តឹង​នេះ រូបលោក​ធ្វើ​ទៅដោយ​រលូន ធ្វើ​ឲ្យ​គណៈកម្មការ​ទាំង​៤​នាក់ អត់​មាន​ពាក្យ​អ្វី​ត្រូវ​និយាយ ក៏​សម្រេច​ផ្ដល់​«​យេ​ស​»​ព្រមៗ​គ្នា​ដល់​រូបគេ​តែម្ដង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយ​ទទួលបាន​«​យេ​ស​»​ចំនួន​៤​រួចមក នៅ​ព្រឹក​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២២​រូបគេ បាន​បង្ហោះ​សារ​ថា «​ក្នុងឱកាស​នេះ ខ្ញុំបាទ​សូម​ថ្លែងអំណរគុណ​ដល់​បងប្អូន អ៊ំ ពូ មីង លោកគ្រូ អ្នកគ្រូ មិត្តភក្តិ​ទាំងអស់​ដែល​បាន share like និង​បន្ត​ចែកចាយ​វី​ដេ​អូ​របស់​ខ្ញុំបាទ ចូលទៅ​ស្ទើរ​គ្រប់​បណ្តាញ​សង្គម​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អរគុណ អរគុណ ខ្លាំង​ចំពោះ​ការគាំទ្រ នៅ​វគ្គ​បន្ទាប់​ខ្ញុំ នឹង​ខិតខំ​បង្ហាញ​នូវ​អ្វីដែល​ថ្មី​បន្ថែមទៀត​។ អរគុណ​ប៉ា ម៉ែ បងស្រី ជាទី​ស្រឡាញ់ កម្លាំងចិត្ត​របស់​អ្នក​ទាំងអស់គ្នា ធ្វើ​អោយ​ខ្ញុំ​បំបែក​ជញ្ជាំង​នៃ​ភាពភ័យខ្លាច​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ អ្នកលេង​បណ្ដាញ​សង្គម​ជាច្រើន ដែល​បាន​ស្ដាប់​លោក​ច្រៀង នាំគ្នា​ចូលទៅ​ខំ​មិន​សរសើរ​សមត្ថភាព​សំឡេង និង​អបអរសាទរ ព្រោងព្រាត​។ ឆ្លើយតប​ទៅនឹង​ការអបអរ និង​សរសើរ​នេះ បេក្ខជន សម្ដែង​ការ​អរគុណ​ដូច្នេះ​ថា «​សូម​អរគុណ បងប្អូន មិត្តភក្តិ លោកគ្រូ​អ្នកគ្រូ ចំពោះ​ការ​អបអរសាទរ សូម​ជូនពរ ឲ្យ​ជួប​សំណាងល្អ និង​ជោគជ័យ​គ្រប់​ភារកិច្ច​៕ ដើម្បី​ជ្រាប​ច្បាស់​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment