ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកនាង មាស សុជាតា បានបង្ហោះសារជាបន្តបន្ទាប់ ដោយទទូចឲ្យលោកសុវណ្ណ រិទ្ធី ធ្វើការបកស្រាយរឿងគ្រប់យ៉ាង ជាពិសេសថាតើហេតុអ្វី បានជាមិនមកជួបអ្នកនាងធ្វើការដោះស្រាយគ្នានោះ។
លើសពីនេះ កាលពីម្សិលមិញនេះ អ្នកនាង មាស សុជាតា ថែមទាំងបង្ហោះរូបថតនារីស្រស់ស្អាតម្នាក់ ហើយបានសួរទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា «បងប្អូនចង់ដឹងអត់ថាម្នាក់ស្រីនិងជាអ្នកណា ហើយចង់ដឹងថាខ្ញុំមួយម្នាក់ស្រីនឹងត្រូវជាអីអត់ បើសិនជាចង់ដឹងតាមដានទាំងអស់គ្នា……………..»។
ក្រោយមក នៅយប់ថ្ងៃដដែលនោះ អ្នកនាងថែមទាំងបង្ហោះសារ កាន់តែភ្ញាក់ផ្អើលថែមទៀតថា «បងៗសារព័ត៌មាន ត្រៀម បើលោកSovann Rithyមិនមកដោះស្រាយនឹងខ្ញុំទេ ខ្ញុំចេញសន្និសីទកាសែត………ប្ដឹងទាមទាររកយុត្តិធម៌??????»។
ក្រោយអ្នកនាងធ្វើការបង្ហោះសារដ៏ភ្ញាក់ផ្អើលបែបនេះ នៅល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ លោកសុវណ្ណ រិទ្ធី បានធ្វើការឡាយវីដេអូ បកស្រាយថា នារីម្នាក់នោះ ជាតារាសម្ដែង ហើយរាល់ថ្ងៃនេះ គាត់ឈប់សម្ដែងហើយ គាត់មានឈ្មោះថា ស៊ី សុខារ៉ាឌី។
លោកសុវណ្ណ រិទ្ធី បានបញ្ជាក់ទៀតថា នាងជាមួយនឹងលោក មិនមានទំនាក់ទំនងអ្វីក្រៅពីមិត្តភក្ដិនោះទេ ហើយលោកក៏សម្ដែងការអាណិតចំពោះនារីម្នាក់នោះ ហើយក៏អាណិតចំពោះភរិយារបស់ខ្លួន ដែលមានការយល់ច្រឡំលើនារីម្នាក់នោះ ដោយសារតែស្ដាប់ការអុជអាលរបស់មនុស្សមួយចំនួន។
ទោះយ៉ាងណា លោក បានបញ្ជាក់ថា កាលពីឆ្នាំ២០១៤ មុនពេលស្គាល់ភរិយា លោកពិតជាមានទំនាក់ទំនងស្នេហាជាមួយនារីម្នាក់នោះមែន តែលោក និងនាង បានដើរដល់ផ្លូវបញ្ចប់ហើយ ដោយបែកគ្នា មុនស្គាល់ភរិយា ហើយបែកដោយមិនមានការឈ្លោះប្រកែកគ្នាឡើយ។
លោក បញ្ជាក់ថា ថ្ងៃ គ្រីស្មាស់ ប្អូនៗលោក និងក្រុមការងារ រៀបចំពិធីជប់លៀងឲ្យលោក ពេលនោះក៏ជួបគាត់ដោយចៃដន្យ គាត់( ស៊ី សុខារ៉ាឌី) ក៏ឃើញលោក គាត់ភ្ញាក់ផ្អើលមែនទែន ហើយរត់មកសួរនាំលោកពីរឿងរ៉ាវមួយចំនួន ហើយលោកក៏បានប្រាប់។
លោកបន្តថា ក្រោយមកនាងក៏ឡើងទៅលើញុំាអីជាមួយមិត្តភក្ដិ ហើយលោក ក៏ទៅញុំាអី ជាមួយក្រុមការងារ ប្អូនៗ និងអ្នកម្ដាយ។ តែមិនដឹងពុកម៉ែបងប្អូនណាទេ ប្រាប់ទៅភរិយារបស់លោក ទើបមានការយល់ច្រលំដល់សព្វថ្ងៃនេះ។
ទោះយ៉ាងណា លោកសន្យាចិញ្ចឹមបីបាច់កូនទាំង២នាក់ មិនថាថ្ងៃនេះ ទៅថ្ងៃមុខ លោកមិនអាចធ្វើជាប្ដីប្រពន្ធគ្នាបាន លោកមានលទ្ធភាព លោកនឹងជួយភរិយា ឲ្យអស់ពីលទ្ធភាព ហើយលោកថា បើលោកមិនស្រឡាញ់ភរិយា មិនមែនរស់នៅដល់ទៅកូន២ទេ លោកមាន ការលំបាកខ្លះមិនចង់បង្ហាញឲ្យដឹង។ ចំពោះរឿងអ្នកនាង មាស សុជាតា ចង់ឲ្យទៅជួបដោះស្រាយគ្នានោះ លោកសុវណ្ណ រិទ្ធី បានបញ្ជាក់ថា សព្វថ្ងៃនេះលោកមិនមានអ្វីនោះទេ ឲ្យលោកទៅ ដោះស្រាយយ៉ាងម៉េច។
នៅក្នុងពេលឡាយនោះ ភរិយារបស់លោក អ្នកនាង មាស សុជាតា ក៏បានចូលមើលផងដែរ ហើយបានសួរ និងលើកឡើងជាច្រើនថា «ថ្ងៃបងចេញជាថ្ងៃដែលអូនរង់ចាំរយៈពេលច្រើន តែបងចេញមកមួយម៉ាត់បងមិនប្រាប់អូន អូនខំដើររកបងគ្រប់កន្លែង, ហេតុអ្វីបានបងមិនមកផ្ទះរយៈពេលកន្លះឆ្នាំ អត់មកមើលកូននិងអូន,
ចម្លើយ ដែលអូនចង់សួរហេតុអ្វីបងមិនមកផ្ទះ ទុកអូននិងកូនចោលអោយពិបាក, កូនស្រីពៅដែលមករវល់ទេ, បងស្រលាញ់គេហើយ, អូនឃើញផ្ទាល់ភ្នែកអូនមិនជឿអ្នកណាឡើយ, អូនលះបង់អស់ហើយអូនទៅតាមបងគ្រប់គ្រាន់ហើយប្ដី, ប្ដីប្រពន្ធស្អីបងដើរនិយាយដើមអូនពេញនឹង,
បងជាប្ដីល្អសុខចិត្តការពារគេ បងធ្វើបែបនេះអាណិតកូនៗទេ, រយៈពេលមួយឆ្នាំហើយប្ដីដែលអូនរង់ចាំបង, ចង្កៀងផ្ទះអ្នកណាភ្លើផ្ទះអ្នកនឹង តែបើអូនដុ.តផ្ទះគេនឹងឃើញច្បាស់, បងចោទអូនគ្រប់យ៉ាង, អូនជិតស្លា.ប់បងមានបើកភ្នែកមើលទេ,
បានហើយខ្ញុំមិនចង់ស្ដាយការបកស្រាយក្នុងឡាយទេ, អូនលែងខ្មាសគេហើយ, បងកាន់ជើងគេហើយ, សង្សារចាស់បងមិននាំមកជួបអូនផង, អូនឈឺជំងឺផ្ទាល់ខ្លួនបងមានដែករវល់ទេ?????, បើបងខ្វល់ពីរអូនមែនអូនមិនមែនពិបាកបែបនេះទេ, ៧ឆ្នាំបងមិនដែលទុកចិត្តខ្ញុំទេ,
បងបំផ្លាញអូនរួចហើយ, TVFBគឺការសាងមករួមគ្នា និងបងស្គាល់អូនតែគ្រប់យ៉ាងអូនគ្មានតម្លៃ, បើកឆាតអោយគេស្ដាប់ទៅ, ហើយអូនអាក្រក់ត្រង់បានបងលាបពណ៌អូនប្រាប់គេ, តែគ្រប់យ៉ាងមិនដែលដោះស្រាយ, និយាយមករស់នៅមួយគ្នាមិនបាន, ខ្ញុំអស់ជំនឿហើយ, អោយប្ដីនិយាយអោយចប់សិន, បន្ទុកគ្រប់យ៉ាងអូននិងកូនអ្នកទទួល»។
ក្រោយមក នៅយប់ថ្ងៃដដែលនេះ អ្នកនាង មាស សុជាតា បានបង្ហោះសារជាភាសាអង់គ្លេសថា «I accept everything if it is true……….» ដែលមានន័យជាភាសាខ្មែរថា «ខ្ញុំទទួលយកគ្រប់យ៉ាង ប្រសិនវាជាការពិត…»៕ ផ្ដល់សិទ្ធិដោយ Darareport ហាមចម្លងបន្តប្រយ័ត្នម្ចាស់គេរីផត
សូមស្ដាប់វីដេអូបកស្រាយខាងក្រោមនេះ ៖