មិនធម្មតា! កីឡាករ កែវ សុខ​ផេង ទិញ​រថយន្ត​ថ្នាក់​អភិជន​Jeep​មានតម្លៃ​រហូតដល់​ទៅ​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គេ​នៅ​ចាំ​បាន​ថា កីឡាករ​ជម្រើស​ជាតិ​កម្ពុជា កែវ សុខ​ផេង បាន​ចូល​រោងការ​ ជាមួយ អ្នកនាង មនោរថ កាលពី​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រោយពី​បំពាក់​ចិញ្ចៀន​ភ្ជាប់​ពាក្យ​ជាមួយគ្នា​នៅ​ដើមឆ្នាំ​ដដែល​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយ​រៀបការ កីឡាករ​ជម្រើស​ជាតិ​កម្ពុជា ដែលមាន​រូបរាង​ស្រស់​សង្ហា​រូបនេះ ទទួលបាន​កូនស្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់ ជាហេតុ​ធ្វើ​ឲ្យ​គ្រួសារ​របស់​លោក​កាន់​តែ​មាន​សុភមង្គល​ទ្វេដង ហើយ​ជីវភាព​គ្រួសារ​ក៏​រឹតតែ​ប្រសើរ​ថែមទៀត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាក់ស្ដែង​កាលពី​រសៀល​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២២ ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​រូបនេះ បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​ឈរ​នៅ​ពីមុខ​រថយន្ត​ថ្នាក់​អភិជន​Jeep​ពណ៌​ខ្មៅ ថ្មី​សន្លាង​១​គ្រឿង ជាមួយ​កូនស្រី និង​ភរិយា ហើយ​ដាក់​Caption​ថា «​អរគុណ​សម្រាប់​ការទទួល​ស្វាគមន៍​យ៉ាង​រាក់ទាក់​Jeep Cambodia»​។ រថយន្ត​នេះ ត្រូវបាន​គេ​ដឹងថា មានតម្លៃ​ជាង ១០​ម៉ឺន​ដុល្លារ​ឯណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាមរយៈ​ការទិញ​រថយន្ត​ថ្មី​នេះ អ្នកគាំទ្រ បាន​សម្ដែង​ការអបអរសាទរ​ព្រោងព្រាត​ក្នុងនោះ អ្នកខ្លះ​លើកឡើងថា «​ចង់អោយ​កីឡាករ​បាល់​រៀមច្បង ប្រើប្រាស់​ឡាន​ថ្លៃៗ​របស់​ល្អៗ ដើម្បី​ជំរុញ​ចិត្ត​យុវជន​ជំនាន់​ក្រោយ​អោយ​មើលឃើញ​រៀមច្បង​ដែល​ជោគជ័យ​ក្នុង​វិស័យ​បាល់ទាត់​ដើម្បី​មាន​ទឹកចិត្ត​ក្នុង​ការ​លេង​កីឡា​មួយ​នេះ​, ស្រលាញ់​បង​ណាស់​ចង់ឃើញ​បង​ប្រកួត​បាល់​អន្តរជាតិ​ទៀត​ណាស់​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​បញ្ជាក់ថា ក្រៅពី​អាជីព​ជា​កីឡាករ​បាល់ទាត់ កែវ សុខ​ផេង ក៏មាន​មុខ​ជំនួញ​ផ្ទាល់ខ្លួន​កំពុងដំណើរការ​យ៉ាង​រលូន​។ បន្ថែម​លើ​នេះ កន្លងមក គេ​ឃើញ លោក​ទទួលបាន​ការងា​រ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន ឬ​ផលិតផល​ផ្សេងៗ​ហូរហែ​ផងដែរ​៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment