ក្រោយពីធ្វើការបកស្រាយយ៉ាងលម្អិតនូវរឿងរ៉ាវ ដែលលាក់ទុកអស់រាប់ខែមកហើយនោះ នៅថ្ងៃនេះ ឧកញ៉ាឌួង ឆាយ បាននាំកូនដើរលេង ហើយធ្វើការប្ដេជ្ញាចិត្តថា នឹងលះបង់គ្រប់យ៉ាងដើម្បីកូន។
លោកឧកញ៉ាឌួង ឆាយ បានបង្ហោះរូបថតដើរលេង អមដោយសារបង្ហាញពីក្ដីស្រឡាញ់ និងការប្ដេជ្ញាចិត្តនៅល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ដូច្នេះថា «ខានមកលេងសមុទ្រជាមួយកូនៗយូរហើយ មានអារម្មណ៍ថាធូរស្រាល និងមានភាពកក់ក្តៅ។
ពេលវេលានេះកូនត្រូវការភាពកក់ក្តៅជាទីបំផុតជាងពេលណាទាំងអស់នៅក្នុងជីវិតពួកគាត់ ដើម្បីភាពកក់ក្តៅរបស់កូនៗ ខ្ញុំប្ដេជ្ញាចិត្តហ៊ានលះបង់គ្រប់បែបយ៉ាងរីករាយថ្ងៃចុងសប្ដាហ៍ណាពូមីងបងប្អូនទាំងអស់គ្នាពេលវេលានឹងបកស្រាយអ្វីៗគ្រប់យ៉ាងឌួង ឆាយ»។
ដោយឡែកនៅយប់ថ្ងៃដដែលនោះ លោកជំទាវ ដេត ម៉ាលីណា បានបង្ហោះតុក្កតាកូនក្រមុំទិញសម្រាប់កូនស្រីខ្លួន អមដោយសារបែបនេះថា «ម៉ាក់បានកុម្ម៉ង់កូនក្រមុំBlytheជិត២ខែ ទើបមកដល់ សម្រាប់កូនភឺល ហើយស្អាតណាស់ម៉ាក់រង់ចាំពេលកូនភឺលត្រឡប់មកផ្ទះវិញណា
ស្រុកខ្មែរមានច្បាប់មិនអោយមនុស្សខ្លះ មានហាមឃាត់កូនស្រីមិនអោយមកនៅជាមួយម៉ាក់ក្នុងការបីបាច់ពីម្ដាយទេ ខ្ញុំនឹងរឹងមាំដើម្បីកូនខ្ញុំ ហើយរកយុត្តិធម៌សម្រាប់រូបខ្ញុំនាមជាម្ដាយមួយរូប ត្រូវរឹងមាំមិនខ្លាចការគំរាម ឬអំណាចលុយមកលើខ្ញុំឡើយ
ប៉ះខ្ញុំបានខ្ញុំអត់អោនអោយ តែកុំប៉ះកូនខ្ញុំ យប់ទី6ហើយកូនស្រី ទើប1ឆ្នាំ8ខែសោះ បំបែកខ្ញុំនិងកូន ការពិតមាន កុហកខ្លួនឯងបានតែមិនអាចកុហកការពិតនិងអ្នកជុំវិញខ្លួនមុន និងក្រោយគេនឹងដឹងថាល្អអាក្រក់មួយណាពិតប្រាកដ ខ្មាសគេជំនួស យកកូនខ្លួនមកនិយាយកុហកមិនខ្លាចប៉ះពាល់អារម្មណ៍កូនសាធុ»៕ ផ្ដល់សិទ្ធិដោយDarareport ហាមចម្លង
ចំពោះបងប្អូនមិនទាន់ស្ដាប់ការបកស្រាយរបស់លោកឧកញ៉ាឌួង ឆាយ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា ៖