មានន័យណាស់! លោក ​ឌួង ឆាយ​ ថា ​បើ​មនុស្ស​យើង​មាន​អាយុ​ខ្ទង់​៧០​ឆ្នាំ ​យើង​ក៏​មាន​១០​ឆ្នាំ​តែ ​៧​ដង​ប៉ុណ្ណោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេកត់សម្គាល់ឃើញថា អតីតឧកញ៉ា ឌួង ឆាយ ក្រៅពីការបង្ហាញពីជីវិតគ្រួសាររបស់ខ្លួនឲ្យមហាជជនបានឃើញហើយនោះ រូបលោក ក៏ឧស្សាហ៍ចែករំលែកចំណេះដឹងមួយចំនួន សម្រាប់ជាគតិក្នុងការត្រិះរិះពិចរណាផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ លោកបានដកស្រង់ខ្លឹមសារដ៏មានអត្ថន័យមក យកមកបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយមានខ្លឹមសារថា «បើ​មនុស្ស​យើង​មាន​អាយុ​ខ្ទង់ ៧០ឆ្នាំ យើង​ក៏​មាន​ ១០​ឆ្នាំ​​តែ ៧ដង​ប៉ុណ្ណោះ ១. ១០​ឆ្នាំ​ដំបូង ចាយ​អស់​ជាមួយ​ភាព​មិនដឹងខ្យល់,​ ២. ១០​ឆ្នាំ​បន្ទាប់ ចាយ​អស់​ជាមួយ​ការសិក្សា​រៀនសូត្រ​, ៣. ១០​ឆ្នាំ​បន្ទាប់ ចាយ​អស់​ជាមួយ​ការធ្វើការ និង​ការប្រើ​ជីវិត​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤. ១០​ឆ្នាំ​បន្ទាប់ ចាយ​អស់​ជាមួយ​ការកសាង​ឋានៈ និង​គ្រួសារ​, ៥. ១០​ឆ្នាំ​បន្ទាប់ ចាយ​អស់​ជាមួយ​ថែរក្សា​អ្វីដែល​រកបាន​មក​, ៦. ១០​ឆ្នាំ​បន្ទាប់ ចាយ​អស់​ជាមួយ​ការ​មើលថែ​សុខភាព​កាយ និង​ចិត្ត​ឲ្យ​នៅ​រឹងប៉ឹង​, ៧. ១០​ឆ្នាំ​បន្ទាប់ ចាយ​អស់​ជាមួយ​ការដាក់​ចុះ​គ្រប់យ៉ាង និង​រង់ចាំ​ថ្ងៃ​ចុងក្រោយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាត់​ពី​ទំនួល​ខុសត្រូវ​ផ្សេងៗ អ្នកមាន​ពេលវេលា​មិន​ដល់ ៣០%​ទេ​ជា​របស់​ខ្លួនឯង ដូច្នេះ​សូម​ប្រើ​វា​ឲ្យ​បាន​សប្បាយ​។ អាន​ប៉ុន្មាន​ចំណុច​ខាងក្រោម​នេះ​ឲ្យ​ចប់ អ្នក​នឹង​អាច​ងាក​មក​ស្រលាញ់​ខ្លួនឯង​៖
១. មិន​ឈឺ ប៉ុន្តែ​ក៏ត្រូវ​មើលថែ,​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. មិន​ស្រេក ប៉ុន្តែ​ក៏ត្រូវ​ផឹកទឹក​, ៣. មាន​ហេតុ​មាន​ផល ក៏ត្រូវ​ចេះ​ធ្វើ​ចាញ់​, ៤. មានអំណាច ប៉ុន្តែ​ក៏ត្រូវ​ចេះ​ដាក់ខ្លួន​, ៥. មិន​ហត់នឿយ ប៉ុន្តែ​ក៏ត្រូវ​សម្រាក​, ៦. មិនមាន​ទ្រព្យ​ច្រើន ប៉ុន្តែ​ក៏ត្រូវ​ចេះ​ស្កប់ស្កល់​, ៧. មានធុរៈ​ច្រើន​យ៉ាងណា ក៏ត្រូវ​ចេះ​ស្គាល់​ពេល​សម្រាក​ ដាស់តឿន​ខ្លួនឯង​ឲ្យ​បាន​ច្រើន​ថា “​ជីវិត​សែន​ខ្លី​ណាស់​” សូម​បំពេញ​តួនាទី​ជា​ម្ដាយ ឪពុក ប្ដី ប្រពន្ធ បងប្អូន និង​មិត្ត​ភ័ក្ដិ​ល្អ​បន្តទៀត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេល​នៅ​ជាមួយគ្នា សូមកុំ​ឆាប់​ខឹង​គ្នា​ងាយៗ​ពេក​។​ ជីវិត​មនុស្ស​យើង​នឹងមាន ១០​ឆ្នាំ​មិន​ច្រើនដង​ប៉ុន្មាន​ទេ ដូច្នេះ​សូម​ប្រើ ១០​ឆ្នាំ ទាំង ៧​ដង​របស់​យើង​ឲ្យ​មានតម្លៃ​។​ ប្រភព​ហ្វេ​ស​បុក​ បញ្ជាក់ ទំព័រ​ហ្វេ​ក​បុក​ផេ​ក​ខ្ញុំ​នៅជាប់​ពិន័យ​ចឹ​ង​ពេល​បង្ហោះ​ពូ​មីង​បងប្អូន​មិនសូវ​ឃើញ​ទេ​ណា​បាទ»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment