នៅក្នុងការរស់នៅជាស្ត្រីមេម៉ាយ ឬអ្នកម្ដាយSingle ដែលអ្នកគាំទ្រជាច្រើនថាស្អាតដូចក្រមុំអាយុ១៨ឆ្នាំនោះ អ្នកនាង ដេត ម៉ាលីណា តែងតែបង្ហោះCaptionដ៏ចាក់ដោតជាច្រើនពាក់ព័ន្ធនឹងការរស់នៅម្នាក់ឯង ឬជីវិតអត់គូនេះ។
កាលពីថ្ងៃទី២៣ ខែឧសភា អ្នកនាង ដេត ម៉ាលីណា បានបង្ហោះរូបថតខ្លួនឯង២សន្លឹកមើលទៅឡើងកាច ហើយដាក់Captionថា «ក្នុងលោកនេះមិនមានអ្នកណាល្អនឹងយើងស្មើនឹងយើងល្អជាមួយខ្លួនឯងឡើយ កុំសង្ឃឹមទង្វើល្អពីអ្នកដទៃច្រើនពេកអី តែយើងត្រូវធ្វើវាដោយខ្លួនឯង។ រស់នៅកុំពឹងដង្ហើមអ្នកដទៃដើម្បីដក។
បាត់បង់អ្វីៗមិនស្មើនឹងការបាត់បង់ខ្លួនឯង ព្រោះគ្រប់យ៉ាងអាចរកមកវិញបានតែបើបាត់បង់ខ្លួនឯង យើងនឹងលែងមានអ្វីៗគ្រប់យ៉ាង សូម្បីតែខ្លួនឯង។ គេអាចបោះបង់អ្នកបានតែអ្នកមិនអាចបោះបង់ខ្លួនឯងទេ កុំព្រោះអ្នកដទៃ អ្នកភ្លេចថា មានតែអ្នកទេ ដែលនៅជាមួយខ្លួនឯងរហូតមក»។
លុះនៅថ្ងៃទី២៤ ខែឧសភា អ្នកនាង បានបង្ហោះរូបថតដ៏ស្រស់ស្អាតរបស់ខ្លួន៣សន្លឹកស្ថិតក្នុងទឹកមុខស្រពោន ហើយដាក់Captionថា «កុំប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ហើយមកស្ដីបន្ទោសអោយខ្លួនឯង ខំបានប៉ុណ្ណា យកប៉ុណ្ណឹង រស់នៅអោយសាមញ្ញ រក្សាសុខភាពអោយបានល្អ រីករាយជាមួយអ្វីដែលយើងមាន ចេះអត់ធ្មត់ជាមួយរឿងដែលលំបាក»។
ក្រោយមកនៅថ្ងៃដែលនេះ អ្នកម្ដាយកូន៣រូបនេះ បានប្ដូរប្រូហ្វាល់ទំព័រហ្វេសប៊ុករបស់ខ្លួន ហើយដាក់Captionថា «បានត្រឹមល្អមើល ងាយទេរក អ្នកដែលស្រឡាញ់យើងតែពិបាករកអ្នកដែលស្មោះត្រង់ជាមួយយើង ងាយឮពាក្យថាស្រឡាញ់ញឹកញាប់ តែមិនងាយឃើញទង្វើពិតប្រាកដ ព្រោះពួកគេបានតែនិយាយ គឺនិយាយឱ្យតែផុតពីមាត់ជឿអត់លីណាសូម្បីតែពាក្យស្រលាញ់មិនដែលមានអ្នកនិយាយប្រាប់ផង មានតែខ្លួនឯងនិយាយដាក់ខ្លួនឯង ជាពិសេសពីកូនៗប្រាប់រាល់ថ្ងៃម៉ង»។
នៅថ្ងៃដដែល អ្នកនាង ក៏បានបង្ហោះរូបថតរបស់ខ្លួន៤សន្លឹកទៀត អមដោយCaptionថា «ត្រូវចាំណា ត្រូវស្រឡាញ់ខ្លួនជាដាច់ខាត ព្រោះថាការស្រឡាញ់ ដែលយើងទទួលបានពីអ្នកដទៃ ថ្ងៃណាមួយនឹងប្រែប្រួល តែក្ដីស្រឡាញ់ ដែលយើងផ្ដល់អោយខ្លួនជាប្រចាំនឹងមិនប្រែចោលយើងឡើយ»។
លុះនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២អ្នកនាង បានបង្ហោះរូបថតរបស់ខ្លួនថែមទៀត ហើយដាក់Captionថា «ជីវិតជាក់ស្តែងមិនដូចជាជីវិតក្នុងរឿង ដែលគេសម្តែង រឹតតែមិនដូចរឿងប្រលោមលោក ដែលគេនិពន្ធ គឺយើងមិនមែនអ្នកមើល ឬអ្នកអានតែយើងគឺជាតួអង្គក្នុងរឿងជីវិតរបស់យើងតួរង តួឯក តួកម្សត់ ឬតួរឹងមាំ គឺស្ថិតលើយើងជាអ្នកនិពន្ធ ជាអ្នកដឹកនាំ និងជាអ្នកដើរតួ។រៀនរស់ដោយប្រើជីវិតតែម្នាក់ឯងជួបរឿងអ្វីក៏ដោយមិនត្រូវស្តីបន្ទោស ឬបំបាក់ទឹកចិត្តខ្លួនឯងឡើយ»។
តាមរយៈការបង្ហោះរូប និងCaptionចុងក្រោយនេះ អ្នកគាំទ្រ ឃើញហើយលង់ស្នេហ៍ និងគាំទ្រសារនោះថា «លង់ស្នេហ៍ចែកហើយ, បងស្រីស្អាតហើយកាន់តែកាច, អ្នករឹងមាំពេកហើយ, ស្រឡាញ់បងទាំងរឹងមាំ ទាំងកាច, ពិភពលោកនេះអយុត្តិធម៌ណាស់ ញុំាបាយដូចគ្នាហេតុអីបងស្អាតជាងក្រមុំ, សំខាន់កូនបីហើយនៅតែស្អាត, ក្រមុំៗអែបកៀនសិនទៅ, លង់ស្នេហ៍idolហើយ»៕