អុញ! ពោះ​កាន់តែ​ធំ​, ដេ​ន​នី ក្វាន់ ត្រៀម​បង្ហាញមុខ​ប្ដី​ជាថ្មី ដោយ​បញ្ជាក់​ពី​ពេល​វេលា​ច្បាស់​ៗ​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា តារា​សម្តែង​សាច់​សខ្ចី​និយម​ភាព​ស៊ិ​ច​ស៊ី​អ្នកនាង ដេ​នី​ក្វាន់ កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ បានប្រកាស​ដំណឹង​មានកូន​ជាមួយ​គូស្នេហ៍​ថ្មី​យ៉ាង​ភ្ញាក់ផ្អើល ក្រោយពី​ផ្ដាច់ចំណង​ស្នេហ៍​ជាមួយ​លោក ចាន់ មករា​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ក្រោយពី​ប្រកាស​ដំណឹង​មានកូន និង​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយគ្នា​មិនទាន់បាន​ប៉ុន្មាន​ផង ស្រាប់តែ​ថ្មីៗ​នេះ នាង មានរឿង​រកាំរកូស គ្នា​ជាមួយ​ស្នេហ៍​រហូតដល់​ថ្នាក់ បង្ហោះ​សារ​បែបនេះ​ថា ៖ «​រស់នៅ​ម្នាក់ឯង គឺមាន​ក្តី​សុខ​ជាង​មានជីវិត​គូ តែ​មិន​យល់​ពីគ្នា​, ក្នុង​ចិត្ត​បេះដូង​ពេលនេះ​គឺមាន​តែ​កូន​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយ​បង្ហោះ​សារ​បែបនេះ​រួចមក កាលពី​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២២ គូស្នេហ៍​នាង​សុំ​ត្រូវរ៉ូវ​ជាមួយ​នាង​វិញ​មិនបាន ថែមទាំង​គំ​.​រាម​នាង​ទៀត រហូត​នាង​ទ្រាំ​មិនបាន បង្ហោះ​សារ​ឆ្លើយតប​វិញ​ផាំងៗ​ថា «​បើ​នៅតែ​តាម​រំខាន​ជីវិត​ខ្ញុំ និង​កូន​ទៀត ប្រយ័ត្ន​អស់​កៅអីអង្គុយ​នៅ​កន្លែងធ្វើការ មនុស្ស​ស្អី​ថោ​,​កទា​,​ប​បំផុត សុំ​ត្រូវ​គ្នា​គេ​មិនត្រូវ​ចេញ​សំដី​គំ​,​រា​,​ម ហើយ​គិតថា​ខ្លួនឯង​ជា​ស្អី មាន​យក​កញ្ចក់​ឆ្លុះ​មើល​អត់​នឹង​? ចង់ដឹង​សាកមើល​ទៅ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ទោះយ៉ាងណា​នៅ​ល្ងាច​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២២​នេះ ស្រាប់តែ​ដេ​ន​នី ក្វាន់ បង្ហោះ​រូបថត​ពេល​មាន​ទម្ងន់​ជាច្រើន​សន្លឹក ក្នុងនោះ​មាន​រូប​ប្ដី​របស់ខ្លួន​ទៀតផង តែ​អ្នកនាង បានធ្វើការ​លាក់​មុខ​ទៀតហើយ មិនដឹងថា ជា​ប្ដី ដែលមាន​ភាព​រកាំរកូស​ជាមួយ​នាង ហើយ​ត្រូវរ៉ូវ​គ្នា​វិញ ឬ​អ្នកថ្មី​នោះ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ជាច្រើន​សន្លឹក​នេះ ដេ​ន​នី ក្វាន់ បាន​រៀបរាប់ថា «​មនុស្ស​ប្រុស​ណា ដែល​មិន​ចង់បាន​ប្រពន្ធ​ស្អាត ឆ្លាត​ពូកែ​រកស៊ី​នោះ ជាពិសេស​ប្រពន្ធ ដែល​ស្រលាញ់​ប្តី ដឹងចិត្ត​ប្តី ពូកែ​ថ្នម​ប្ដី​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


តាមរយៈ​នេះ អ្នកគាំទ្រ បា​លើកឡើងថា «​ចាំ​អ៊ុត​មើលមុខ​បេ​ប៊ី​មុខកាត់​ទៅ​ប៉ា​ឬ​ម៉ាក​, ចូល​ចិត្ត​លាក់​មុខ​ប្តី​ណាស់​អូន​សំឡាញ់​, ស្អាត​ណាស់​ចែ​អើយ​, ពេល​ឆាត​មិនអោយ​ប្តី​ចូល​ផ្ទះ​ទេ ចង់​ស្ងៀមស្ងាត់​.​តែ​ពេលនេះ​So Sweet., ចង់ឃើញ​មុខ​ប្ដី​ចែ​ណាស់​»​។ ចំពោះ​ការ​លើក​ឡើងថា « ពេល​ឆាត​មិន​អោយ​ប្តី​ចូល​ផ្ទះ​ទេ ចង់​ស្ងៀមស្ងាត់​.​តែ​ពេលនេះ​So Sweet»​នោះ ដេ​ន​នី​ក្វាន់​តប​ថា «​ដឹង​ទៀត​»​។ ចំពោះ​ការ​ចង់​ឃើញ​មុខ​ប្ដី​របស់ខ្លួន​វិញ​នោះ ដេ​ន​នី​ក្វាន់ បញ្ជាក់​ច្បាស់ៗ​ថា «​ពេល​សម្រាលកូន​បាន​ឃើញ​ហើយ​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment