បុរសមហាសំណាង! កំពុងបើកឡានមានគេទូរស័ព្ទមក រកកន្លែងឈប់មិនបានក៏ឈប់នៅហាង រួចនឹកឃើញចូលទិញឆ្នោតស្រាប់តែត្រូវរង្វាន់ធំរហូតដល់…

សំណាងមិនមែនកើតឡើងចំពោះមនុស្សគ្រប់គ្នានោះទេ ហើយរឿងខ្លះបានកើតឡើងដោយចៃដន្យបំផុត។ ដូចជាមនុស្សម្នាក់នេះអញ្ចឹង គាត់ពិតជាមនុស្សមហាសំណាងម្នាក់ក្នុងចំណោមមនុស្សរាប់លាននាក់នៅលើពិភពលោក។

បុរសម្នាក់ក្នុងរដ្ឋ Missouri នៅសហរដ្ឋអាមេរិកបានឈ្នះទឹកប្រាក់២លានដុល្លារពីឆ្នោតកោស បន្ទាប់ពីគាត់ឈប់ឡានដើម្បីនិយាយទូរស័ព្ទ ហើយក៏នឹកឃើញចូលហាងទិញឆ្នោត។

លោក Rudy Mendez មកពីទីក្រុង Foristell បានប្រាប់មន្រ្តីឆ្នោតរដ្ឋ Missouri ថា គាត់កំពុងបើកបរក្នុងតំបន់ Fenton នៅពេលគាត់ទទួលទូរស័ព្ទហៅចូល ដូច្នេះគាត់ក៏បានរកកន្លែងឈប់ឡានដើម្បីនិយាយទូរស័ព្ទដោយសុវត្ថិភាព។ គាត់ក៏បានឃើញហាងមួយឈ្មោះ On The Run ហើយក៏ឈប់ឡានដើម្បីនិយាយទូរស័ព្ទ រួចក៏ចូលទៅក្នុងហាងនោះ។

 


លោក Mendez និយាយថា គាត់បានចូលទៅក្នុងហាង ហើយបានទិញឆ្នោតកោស។

លោក Mendez និយាយថា “ខ្ញុំបានទៅខាងក្នុងហើយរើសឆ្នោតមួយសន្លឹក។ ខ្ញុំបានឈ្នះរង្វាន់ខ្លះហើយលើឆ្នោតនោះ ហើយបន្ទាប់មកក៏ត្រឡប់ចូលហាងម្តងទៀត រួចក៏រើសមួយសន្លឹកទៀត។

ឆ្នោតទី២របស់ Mendez ដែលជាឆ្នោតកោស 200X The Money បានធ្វើឲ្យគាត់ឈ្នះរង្វាន់មហាសាលជាទឹកប្រាក់ ចំនួន២លានដុល្លារអាមេរិក។

គាត់ថា “ដំបូង ខ្ញុំគិតថាវាជា២០០ដុល្លារទេ។ បន្ទាប់មកខ្ញុំដកមេដៃរបស់ខ្ញុំចេញ ហើយទម្លាក់ទូរស័ព្ទចុះភ្លាមៗ”។

លោក Mendez និយាយទាំងរំភើបថា គាត់បានចូលទៅក្នុងហាងជាលើកទីបីដើម្បីពិនិត្យសន្លឹកឆ្នោត ហើយបានផ្ទៀងផ្ទាត់ថា គាត់ពិតជាបានឈ្នះរង្វាន់ធំមែន៕

 

Related posts

Leave a Comment