ទទួលយកអត់បានទេ! ស្រឡាញ់​គ្នា​ស្ទើរ​លេប, វេជ្ជបណ្ឌិត​ឆ្នើម​រូប​នេះ ​ទៅ​គ្មាន​លា​មួយ​ម៉ាត់, ប្រពន្ធ​ខូច​ចិត្ត​ស្ទើរ​ឆ្កួត ​យំ​រៀបរាប់​ថា…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្ដីប្រពន្ធមួយគូ ដែលប្ដីជា​វេជ្ជបណ្ឌិតឆ្នើមមួយរូបនៅពេទ្យអង្គឌួង តែងតែបង្ហាញក្ដីស្រឡាញ់ចំពោះគ្នាចាក់ទឹកមិនលិចនោះ ពេលនេះ ប្ដី​បាន​លាចាក​លោក​ទៅ​គ្មាន​លា​មួយ​ម៉ាត់ ប្រពន្ធ​ខូចចិត្ត​ស្ទើរ​ឆ្កួត​ទៅ​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រពន្ធ​បណ្ឌិត​ឆ្នើម​ខាង​លើ ​​​បង្ហោះ​សារ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​ប្ដី​​​ ដោយ​រៀបរាប់​ទាំង​ទឹក​ភ្នែក​នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ដូច្នេះ​ថា «រូប​នេះ​ គឺ​អូន​ថត​អោយ​បង​ចុងក្រោយ ប្ដី​អូន​ល្អ​លើស​ហើយ​ដឹង​ទេ 6​ឆ្នាំ​3​ខែ​ហើយ​ដែល​យើង​រៀបការ បង​មិនដែល​ទៅ​ណា​ចោល​អូន​បាត់​មួយ​យប់​ទេ ទោះ​ត្រូវ​ថ្ងៃ​បង​យាម​ពេទ្យ ​ក៏​រត់​មក​ផ្ទះ​ជួយ​បិទទ្វារ​អោយ​ប្រពន្ធ​ហើយ​ទៅ​យាម​វិញ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ប្រពន្ធ​ឈរ​លក់​យូរ​មិន​បាន​រ​ត់​ទៅ​ជួយ​ជំនួស​ អោយ​អូន​អង្គុយ​មិន​អោយ​ឈរ​យូរ​ទេ​ខ្លាច​ឈឺ​ជើង 6​ឆ្នាំ​អូន​មិនដែល​ហត់​ចិត្ត​សោះ​បង​ថ្នម​ផ្លូវចិត្ត​និង​កាយ​ប្រពន្ធ​ណាស់ មកពី​ធ្វើការ​ហត់​យ៉ាងណា​ក៏​រត់​ថើប​កូន​សិន​ដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជីវិត​បង​ហត់នឿយ​ណាស់ យើង​តស៊ូ​មួយ​គ្នា​តាំងពី​ញាំ​មី​មួយ​កញ្ចប់​2​នាក់ យើង​អត់​ណាស់​កាល​2017 អូន​យំ​បង​ជូត​ទឹកភ្នែក​អូន​ ហើយ​សុំទោស​អូន​ថា​ នាំ​អូន​មក​ពិបាក​មួយ​តែ​អូន​ពេញចិត្ត អូន​សុខចិត្ត​គ្រប់យ៉ាង​អោយ​តែបាន​ក្បែរ​បង បង​ចាំ​ទេ​កាល​យើង​មាន​កូន​ទីមួយ​បង​សប្បាយ​ចិត្តនឹង​កូន​មុខ​ដូច​បង​100%​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង​ប្រា​ប់អូន​ថា ​បង​នឹង​ធ្វើអោយ​អូន​មាន​ក្ដី​សុខ ​ទោះ​បង​គ្មាន​សម្ភារៈ​និយម​ក៏ដោយ បង​ដឹង​ទេ​ប្រពន្ធ​បង​ពេលនេះ ​មាន​អារ​ម្ម​ណ៍​យ៉ាងណា​ពេល​បង​ទៅ​មិន​លា មិន​បំពេញ​សន្យា មិន​មើល​មុខ​អូន និង​កូន អូន​ដឹងថា​ បង​ធ្វើការ​រាល់ថ្ងៃ​លើស​កម្លាំង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឈឺ​មិន​ប្រាប់​អូន​ខ្លាច​អូន​បារ​ម្ភ ប្ដី​ដឹង​ទេ​ការ​ចាកចេញ​នេះ​ ប្រពន្ធ​បង​ជិត​ឆ្កួត​ហើយ ប្ដី​អូន​សង្ហា​ណាស់ ចំណេះដឹង​ខ្ពង់ខ្ពស់ មាន​ច​រិត​ស្លូតបូត ស្មោះត្រង់​ណាស់ 5​ថ្ងៃ​ហើយ​ ដែល​បង​ទុក​អូន​អោយ​គេង​គ្មាន​បង អូន​នឹក​បង​ចង់​អោប​បង​អោយ​ពេញដៃ​ដូច​មុន ​ចង់​អោយ​បង​កាន់ដៃ​អូន​ពេល​គេង អូន​ស្រលាញ់​ប្ដី​ណាស់ អូន​នឹង​រក្សា​ការ​ស្រលាញ់​ប្ដី​ក្នុង​បេះដូង​អូន​អស់​មួយជីវិត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


នាទីចុងក្រោយ​បង​មាន​ត្រឹម​រូបថត អូន​នឹង​សន្យា​ថា ​មើល​កូន​យើង​ទាំង​2​អោយ​ល្អ​បំផុត សូម​ប្ដី​ទៅកាន់​សុគតិភព សូម​ជាតិ​ក្រោយ​កុំ​អាយុ​ខ្លី​ចឹ​ង​ទៀត​ណា​បង សូមអោយ​បង​ល្អ​គ្រប់​យ៉ាងដូច​ជាតិ​នេះហើយ​កុំ​ស្គាល់​ពាក្យ​ថា​ហត់នឿយ អាយុ​វែង​ដល់​ចាស់​កោង​ខ្នង លា​ហើយ​មនុស្ស​ល្អ​របស់​អូន​អើយ អូន​ដឹងថា​បង​បារម្ភ​រឿង​អូន​ឈឺ​ជើង​តែ​បង​កុំ​បារម្ភ​អី​ពេល​អូន​ឈឺ​អូន​នឹង​ទៅ​ពេទ្យ​ខ្លួនអែង​បង​ដឹង​ហើយ​ថា​ប្រពន្ធ​បង​ខ្លាំង​គ្រប់យ៉ាង​អូន​នឹង​ដើរទៅ​រួច​អូន​សន្យា​ណា​ប្ដី​សម្លាញ់​ចិត្ត thy samedy»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញមរណភាពរបស់ប្ដីនេះ អ្នកស្រី គ្រុយ វួចនា បានចែករំលែកវីដេអូ ដែលខ្លួនយំសោកនៅចំពោះមឈូសដាក់ស,ពស្វាមីឡើងវិញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ ហើយប្រាប់ថា «៥ថ្ងៃហើយទឹកភ្នែកអូនហូរមិនឈប់ ប្ដី​សម្លាញ់​អើយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណាអ្នកស្រី បានសន្យាជាមួយប្ដីទាំងទឹកភ្នែកថា «អូននឹងរឹងមាំដើម្បីកូន សូមបងកុំវិលវល់បារម្ភអូនទៀត បងហត់យូរហើយបងសម្រាកទៅប្ដី​សម្លាញ់​ចិត្តអូន បងនឹងនៅក្នុងបេះដូងអូនអស់មួយជីវិតអូន អំពើល្អរបស់បងចំពោះអូនលើសលប់ហើយ អូនសុំទោសដែលអូនជួយបងមិនបាន បើប្ដូរបានអូនសូមយកជីវិតអូនប្ដូរយកបងមកវិញ ព្រោះអូនរស់ក៏គ្មានបេះដូង តែអូននៅដើម្បីកូនយើងទាំង2»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា លោកវេជ្ជបណ្ឌិត ធី សាមឺឌី តែងជួយស្រោចស្រង់អាយុជីវិតកុមារជាច្រើននាក់ នោះ បានបាត់បងជីវិត បន្សល់ទុកនូវក្ដីសោកស្ដាយជាពន់ពេក។ លោកវេជ្ជបណ្ឌិត ធី សាមឺឌី ឯកទេសទារក និងកុមារប្រចាំនៅមន្ទីរពេទ្យព្រះអង្គឌួង បានទទួលមរណភាពកាលពីវេលា​ទៀបភ្លឺ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២​ ​ ដោយជំងឺគាំងបេះដូង៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment