កប់! ពេល​ការ គ្រាន់តែ​ស្បែក​ជើង​ប្ដី​១​ពាន់​ដុល្លារ គ្រឿង​អលង្ការ​ប្រពន្ធ​៣ ៤ម៉ឺន ​ពេល​នេះ បន្ទប់​ត្រៀម​សម្រាល វ៉ាន់ នីឡា ចំណាយ​រហូត​ដល់…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បាន​ជ្រាប​រួច​មក​ហើយ​ថា កាលពី​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២២​​កន្លង​ទៅ​នេះ​ តារា​កំប្លែង វ៉ាន់ នី​ឡា បាន​ចូល​រោងការ​បញ្ចប់​ភាព​នៅ​លីវ ជាមួយ​កូនកំលោះ ស៊ុត សក្ការៈ​ ហើយ​ ក្រោយពី​ខកខាន​ជាច្រើនលើក​ច្រើន​សា នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វី ដែល​កាន់តែ​ពិសេស និង​ចាប់អារម្មណ៍​ទៀត​នោះ ក្រោយ​មហាជន បានឃើញ​ទិដ្ឋភាព​មង្គលការ​ខាងលើ​រួចមក ម្នាក់ៗ បាន​ចាប់អារម្មណ៍​ទៅលើ​ស្បែកជើង​របស់​កូនកំលោះ មើល​ទៅ​ពិតជា​អស្ចារ្យ និង​ទាក់ភ្នែក​ខ្លាំងណាស់​។ ស្បែកជើង​របស់​ស្វាមី​តារា​ស្រី​វ៉ាន់ នី​ឡា ត្រូវគេ​ដឹង​ច្បាស់​ជា​យីហោ​របស់ Versace មាន​ឈ្មោះថា Barocco Print Silk Slippers ដែលមាន​តម្លៃ១ពាន់ដុល្លារ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់​តារាកំប្លែង វ៉ាន់ នីឡា នៅក្នុងពិធីមង្គលការនោះ គ្រាន់តែចំណាយ​ទៅលើ​គ្រឿង​អលង្ការ អស់​រហូតដល់​ទៅ​៣ ៤​ម៉ឺន​ ឯណោះ។ ក្រោយ​រៀបការ​វ៉ាន់ នីឡា ក៏មានទម្ងន់ ហើយរូបនាង និងស្វាមី រកកន្លែងសម្រាលរួចជាស្រេច ជាមួយនឹងតម្លៃសម្រាប់សេវាកើតកូននោះ ក៏មិនធម្មតានោះដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ស្វាមី​របស់​តារា​កំប្លែង​វ៉ាន់ នី​ឡា នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២២​នេះ បាន​បង្ហោះ​ទិដ្ឋភាព​បន្ទប់​ត្រៀម​សម្រាលកូន​របស់ខ្លួន​នៅ មន្ទីរ​ពហុ​ព្យាបាល ចិ​ត្រា និង សម្ភព ហ្ស៊ូ​លី (Chetra Polyclinic & Julie Maternity) ដោយ​ដាក់​Caption​ថា «​ជួបគ្នា​ឆាប់ៗ​កូនស្រី​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​បង្ហោះ​រួច ​មាន​អ្នក​សួរនាំ​ពី​តម្លៃ​សម្រាក​ព្យាបាល​នោះ​ទីនោះ ដោយ​លើក​ឡើងថា «​មាន​អ្នកណា​ដឹង​ថា ម៉ា​សម្រាល​ហើយ​ប៉ុន្មាន បើ​គេង​បន្ទប់​ចឹ​ង​?»​។ ជាការ​ឆ្លើយតប ប្ដី​វ៉ាន់ នី​ឡា ប្រើប្រាស់​គណនី​ទីក​តុ​ក​ឈ្មោះ​Batt Ko បាន​បញ្ជាក់ថា ៣៧០០​ដុល្លារ​។ ចំពោះ​អ្នកគាំទ្រ​មួយចំនួនទៀត ចង់​ដឹង​ពី​ថ្ងៃ​គ្រប់​ខែ ហើយ​ជា​ការ​ឆ្លើយតប ប្ដី​វ៉ាន់ នី​ឡា បញ្ជាក់​ថា ខែ​៩៕ សូមទស្សនាវីដេអូខាងក្រោម ៖ ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment