ប្រិយមិត្ត បានជ្រាបរួចមកហើយថា នៅមុនពេលរៀបការនោះ, អ្នកអត្ថាធិប្បាយកីឡាបាល់ទាត់តាមបណ្ដាញសង្គមដ៏ល្បី លោក ជឿន ប៊ុនចក់ ហៅ Admin ជីងចក់ ជារឿយៗ តែងតែបង្ហាញពីជីវិតជាអភិជនរបស់លោក តាមរយៈការបង្ហោះរូបថតបង្ហាញពីផ្ទះ និងរថយន្តទំនើបៗជាដើមនោះ។
កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកអត្ថាធិប្បាយកីឡាបាល់ទាត់ ដែលតែងតែហៅខ្លួនឯងថា ជាអភិជនរូបនេះ បានចូលរោងការបញ្ចប់ភាពនៅលីវ ជាមួយអ្នកនាង ទ្រិញ ផល្លា នៅគេហដ្ឋានលេខ18-19 H បុរី ឃិត ឈឿន ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅថ្ងៃមង្គលការនេះ សូម្បីតែស្បែកជើង ក៏លោកពាក់Jorden ផងដែរ។ ចំណែកថ្លៃបណ្ដាការ ដែលលោកជូនទៅឪពុកម្ដាយកូនក្រមុំរហូតដល់ទៅ១១ម៉ឺនដុល្លារ, ចិញ្ចៀនពេជ្រលោកតម្លៃជាង១ម៉ឺនដុល្លារ, ចិញ្ចៀនពេជ្រភរិយាតម្លៃ៨ម៉ឺន ៨ពាន់ដុល្លារឯណោះ។ ការហើយភ្លាមៗប្រពន្ធទិញរថយន្តjeepឲ្យ១គ្រឿងទៀតផង។
ក្រោយរៀបការ បានប៉ុន្មានខែពួកគេក៏មានបញ្ហាចម្រូងចម្រាសគ្នាកក្រើកបណ្ដាញសង្គម ស្ទើរតែឈានដល់ផ្លូវបំបែកទៅហើយ។ ទោះយ៉ាងណា ពួកគេអាចផ្សះផ្សាគ្នាបានវិញ រួចទៅសាកថ្មឲ្យជីវិត បង្កើនភាពផ្អែមល្ហែមលើសដើម។ ជាក់ស្ដែង ពេលនេះ ពួកគេកំពុងបង្ហាញវត្តមាននៅប្រទេសវៀតណាម។
នៅឯប្រទេសវៀតណាមនោះ អ្នកអត្ថាធិប្បាយបាល់ទាត់ ដែលទើបឆ្លងផុតរឿងរ៉ាវជីវិតគ្រួសារបែកបាក់រូបនេះ បានបង្ហាញជីវិតជាអភិជនរបស់លោក មិនចាញ់មុនពេលរៀបការ ពេលរៀបការនោះឡើយ ដោយលោកទិញរបស់មានតម្លៃជាច្រើន។
បង្ហោះភ្ជាប់ជាមួយរូបថតកំពុងលខោអាវ និងស្បែកជើងនៅល្ងាចថ្ងៃទី២៥ ខែឧសភា បុរស ទើបលាឈ្មោះជាព្រាននារីរូបនេះ បានប្រាប់ថា «ស្បែកជើងVersace 550$ អាវធំHugoខោ១ឈុត1100$អាវយឺត២ $400 កូនអ្នកកំពង់ធំចង់និយាយអញ្ចឹងហាស សោហែងរអ៊ូដល់ករហើយក្មួយៗអើយ»។
ពេលបង្ហោះរូបថតទាំងនេះហើយនោះ ស្រាប់តែមានគេថា ជាឈុតចាប់ទឹកកក ធ្វើឲ្យបុរស ដែលចូលចិត្តនិយាយរឿងនារីនៅវត្តភ្នំរូបនេះ តបវិញឥតសំចៃថា «ឈុតនឹងឈុតឡើងឆាកអាងា.ប់ ម៉េចបានថាឈុតនឹង ឈុតចាប់ចាប់ទឹកកកវិញហាស»៕