គួរឲ្យសរសើរ​! ​ក្រោយឃើញ​ក្រុម​គ្រូពេទ្យធ្វើ​បែប​នេះ, តារា​ល្បីៗ​មួយ​ចំនួន​ទប់ចិត្ត​មិន​ជាប់ពោល​ពាក្យ​ថា​…

ប្រិយមិត្ត បាន​ជ្រាប​រួចមកហើយ​ថា នៅក្នុង​មជ្ឈដ្ឋាន​សិល្បៈ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ មាន តារា​ល្បីៗ​មួយចំនួន បានធ្វើ​តេស្ត​វិជ្ជមាន​កូ​វីដ​១៩​ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​អ្នកគាំទ្រ មានការ​ភ្ញាក់ផ្អើល និង​ព្រួយបារម្ភ​ជាខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកសិល្បៈ ដែល​ឆ្លង​កូ​វីដ​១៩ ជា​បន្តបន្ទាប់​នោះ រួមមាន ពិធី​ការិនី កែវ ចាន់​និមល និង​គ្រួសារ​, លោក ណុប បា​យ៉ា​រិ​ទ្ធ​, កញ្ញា វី ឌី​ណែ​ត​, តារាចម្រៀង អ្នកនាង សុគន្ធ នីសា​, និង លោក Eco Vak Song ដែលជា ផលិតករ និង​ជា​អ្នកដឹកនាំ​ម្នាក់​របស់​ហង្ស​មាស​, អ្នកនិពន្ធ​និង​ដឹកនាំ​ថត​ចម្រៀង​លោក វ៉ែន វណ្ណា និង​ចុងក្រោយ​រកឃើញ​ម្សិលមិញ​នេះ គឺ​អ្នកនាង​ស្រី​អ៊ីត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេល​កំណើន​អ្នកជំងឺ​កើនឡើង​នោះ គេ​សង្កេតឃើញថា ក្រុមគ្រូពេទ្យ​កាន់តែ​មមាញឹក គ្មាន​ពេលវេលា​សម្រាប់​គ្រួសារ មានតែ​ការលះបង់​ដើម្បី​សុខភាព​ប្រជាជន ធ្វើការ​ស្ទើរ​គ្មាន​ពេល​សម្រាក ដើម្បី​ប្រយុទ្ធ​ប្រ​.​ឆាំង ទប់ទល់​នឹង​ជំងឺ​ដ៏​កា​.​ច​សាហាវ​នេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឃើញ​បែបនេះហើយ ទើប​តារា​ល្បីៗ​មួយចំនួន ទាំង​អ្នក​ឆ្លង​កូ​វីដ​ទាំង​១៩ និង​អ្នក​មិន​ឆ្លង បាននាំគ្នា​ផ្ទុះ​ការសរសើរ​ចំពោះ​ទឹកចិត្ត​គ្រូពេទ្យ​ព្រោងព្រាត។ ជាក់ស្ដែង​អ្នកនាង​សុគន្ធ និសា ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​១៩​នោះ បាន​លើកសរសើរ​ថា «​ចាប់តាំងពី​ថ្ងៃ ដែល​ខ្ញុំ បានមក​សម្រាក​ព្យាបាល ទោះបីជា​ខ្លួន​ខ្ញុំ​មាន​ជំងឺ ប៉ុន្តែ​យ៉ាងណា​ក៏​ខ្ញុំ​អាចមាន​ទីកន្លែង​គេង​បាន​ស្អាត​ល្អ និង​បាន​ញុំា​គ្រប់គ្រាន់ អស់កម្លាំង​ក៏​អាចដាក់​ខ្លួន​គេង​លើ​គ្រែ​ខ្លួន​បាន​យ៉ាង​ងាយស្រួល​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​ពួកគាត់​ពិតជា​ហត់នឿយ​ដោយ​មិនមាន​អ្វី​មក​ថ្លែង​អោយ​ស្មើ​បានឡើយ មិនបាន​គេង មិនបាន​ញុំា​បាន​ស្រួល​នោះទេ ក្នុងកំឡុងពេល ដែល​ព្យាបាល​អ្នកជំងឺ តស៊ូ​លះបង់ ធ្វើយ៉ាងណា​ដើម្បី​មើលថែ​ពួក​ខ្ញុំ មិនអោយ​ខ្វះ​ឡើយ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល ដែល​ពួកគាត់​យក​ថ្នាំ និង​ម្ហូប​មកអោយ​ខ្ញុំ​ម្តងណា ខ្ញុំ​បាន​មើល​ទៅមុខ​ពួកគាត់​គឺ​ឃើញ​ញើស​ហូរ​អោយ​សស្រាក់ ដកដង្ហើម​ហត់​អោយ​គឃូស ខ្ញុំ​នាម​នាង​ខ្ញុំ​សុគន្ធ និសា សូម​លើកដៃ​សំពះ គោរព​អរគុណ​នូវ​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​ដោយ​ស្ម័គ្រចិត្ត​របស់លោក​គ្រូពេទ្យ​អ្នកគ្រូ​ពេទ្យ ដែល​បាន​មើលថែទាំ​យើងខ្ញុំ​ដោយ​មិន​ខ្លាច​ភាព​នឿយហត់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង​ខ្ញុំ សូម​គោរព​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​ដែល​បានផ្ដល់​ការព្យាបាល និង​មើលថែ​យើងខ្ញុំ​ទាំងអស់គ្នា​នេះ គុណបំណាច់​ដ៏​ធំធេង​នេះ​យើងខ្ញុំ​មិនអាច​បំភ្លេច​បានឡើយ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង​ខ្ញុំ​សូម​ថ្លែងអំណរគុណ ដល់​លោកពូ​អភិបាលខណ្ឌ ដែល​បាន​ចុះ​ចែកជា​អំណោយ​អ្នកផ្ទះ​របស់​នាង​ខ្ញុំ​ផងដែរ សូម​បួងសួង​អោយ​ប្រទេស​កម្ពុជា​យើង រួច​ផុតពី​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​អោយបាន​ឆាប់ៗ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង​កែវ ចន្ទ​និមល ដែល​កំពុង​សម្រាក​ព្យាបាល​ដែរនោះ បាន​លើកឡើងថា «​រឿង​មួយចំនួន បើ​យើង​មិន​ធ្លាប់​ឆ្លងកាត់​ផ្ទាល់​យើង​គ្មាន​ថ្ងៃ​យល់​នោះ​ឡើយ អ្នកណា​មិន​ខ្លាច​បែក​ពី​គ្រួសារ​?​ អ្នកណា​មិន​ខ្លាច​ឈឺ​? ​អ្នកណា​មិន​ខ្លាច​ស្លា.ប់​?​មិន​ត្រឹមតែ​មិន​គេចវេះ​ហើយ ថែមទាំង ស្ម័គ្រចិត្ត​ជួយ​ដោយ​មិន​ខ្លាច​នឿយហត់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិន​ខ្លាច​លំបាក​ទៀត​ពីមុន​ខ្ញុំ​ក៏​មិនដែល​គិតថា​នឹងធ្វើ​អោយ​ពួកគាត់​ពិបាក​ដែរ តែ​ពេលនេះ​ខ្ញុំ​ក៏​ក្លាយជា​បន្ទុក​១​ក្នុងចំនោម​បន្ទុក​ជាច្រើន​ដែល​ក្រុមគ្រូពេទ្យ​កំពុង​រ៉ាប់រង​ខ្ញុំ​សូម​អរគុណ​ដល់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ (TYDA)​ទាំងអស់​សម្រាប់​ការលះបង់​ដ៏​ធំធេង​មួយ​នេះ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​តារា​កំប្លែង​អ្នកនាង​ខ្ញុង បាន​លើក​សរសើរ​ចំពោះ​ទឹកចិត្ត​គ្រូពេទ្យ​ដែរ​ថា «​កន្លែង​ដែល​មាន​គ្រោះ.ថ្នាក់​បំផុត​ តែ​លោកគ្រូ​ពេទ្យ​ និង​អ្នកគ្រូ​ពេទ្យ​នៅតែ​ព្យាយាម​បំពេញ​តួនាទី​បាន​យ៉ាង​ខ្ជាប់ខ្ជួន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង​ខ្ញុំ​គ្មានអ្វី​ក្រៅពី​ម្រាមដៃ​ដប់​​សូម​អរគុណ​ដល់​លោកគ្រូ​អ្នកគ្រូ ដែល​បាន​ប្រឈមមុខ​នឹង​កន្លែង​មាន​គ្រោះ.ថ្នាក់​ជួយ​ដល់​ជន.រង.គ្រោះ​ក្នុង​គ្រា​ដែល​លំបាក​បំផុត​នេះ​អរគុណ​ខ្លាំងណាស់​ដោយ​បេះដូង​បរិសុទ្ធ»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment