ទប់លែងជាប់! ឃើញ​លោក​ គង់ កាន ត្អូញត្អែរ អ្នកខ្លះ​ចូល​ពេបជ្រាយ​, នាយ​ប្រុ​ញ ទ្រាំ​មិនបាន ចេញ​មុខ​និយាយបែបនេះថា​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ពេល​ថ្មីៗ​កន្លង​ទៅនេះ បើ​ទោះ​វិវាទ​រវាង​នាយ​ប្រុស និង​លោក គង់ កាន ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​ទៅ​ហើយ​ក៏ដោយ ក៏​លោក​ យឹម តា​ស្រង់ ធ្វើតាម​ការសន្យា​របស់​ខ្លួន​ដែរ ដោយ​ឲ្យ​នាយ​ប្រុ​ញ​មក​ធ្វើការ​ជាមួយ​មិត្តភក្ដិ​របស់​ខ្លួន ទទួល​បាន​ប្រាក់ ១​ពាន់​ដុល្លារ​ក្នុង​១​ខែ បើក​ឲ្យ​៦​ពាន់​ដុល្លារ​មុន​ទៀតផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នា​នោះ លោក​យឹម តា​ស្រង់ និង លោក ពេជ្រ ស្រស់ ដោយ​យល់ព្រម​ពី​នាយ​ប្រុ​ញ និង​គ្រួសារ បានសម្រេច​ថា នឹង​ចែករំលែក​មួយចំនួន​ជូន​លោក គង់ កាន ដោយ​ផ្ទាល់ដៃ ដែលជា​អ្នកមានគុណ​បណ្ដុះបណ្ដាល​នាយ ប្រុ​ញ ពីដំបូង​មក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជា​បែបនេះ​ក្ដី នាយ​ប្រុ​ញ នៅតែ​ទទួលរង​នូវ​ការ​រិះ​,​គន់​ថា ជា​មនុស្ស​ក្រពើ រមិលគុណ​ដដែល។ គេ​មិន​ឃើញ​នាយ​ប្រុ​ញ ឆ្លើយតប​ទៅ​នឹង​ការ​រិះ,គន់​នេះ​​​យ៉ាងណា​នោះ​ទេ តែ​លោក​ពេជ្រ ស្រស់ ដែល​ជា​អ្នក​ខ្នះខ្នែង​ជួយ​តារា​កំប្លែង​តាម​បណ្ដាញ​សង្គម​រូប​នេះ តាំងពី​ដំបូង​នោះ បាន​ចេញ​សារ​ធ្វើការ​បកស្រាយ​ជំនួស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលនោះ លោក​ពេជ្រ ស្រស់ បាន​បកស្រាយ​ថា «​ក្មួយ​ប្រុ​ញ បាន​ចាក​ចេញពី​ប្អូន គង់​កាន លើកដំបូង គឺ​ក្មួយ​ប្រុ​ញ មិនបាន​បង្ហោះ​អ្វីមួយ​ធ្វើឱ្យប៉ះពាល់​ដល់​ប្អូន គង់ កាន ឡើយ ដោយ​ក្មួយ​ប្រុ​ញ​បាន​ទៅសម្ងំ​នៅ​ស្រុក​វិញ​គ្មាន​អ្នកដឹង ហើយ​ក្មួយ​ប្រុ​ញ​ក៏​មិនបាន​ទាមទារ​អ្វី​ដែរ ប៉ុន្តែ​វា​ជាការ​ចៃដន្យ ខ្ញុំ​បាន​ទៅលេង​ផ្ទះ​ក្មួយ​ប្រុ​ញ ដោយ​មិនបាន​ព្រាងទុក ក៏បាន​ដឹង​រឿង​ក្មួយ​ប្រុ​ញ​ទៅ​នៅផ្ទះ មិនបាន​អ្វីដែល​គេ​ផ្សាយ​នោះ​ទៅ ហើយ​ខ្ញុំ​ក៏​បង្ហោះ​នូវ​អ្វីដែល​ខ្ញុំ​បានដឹង គឺ​ក្នុង​គោលបំណង​ចង់ឱ្យ​ក្មួយ​ប្រុ​ញ​មាន​គេ​ជួល​នឹង​បាន​ប្រាក់​ជួយ​ដល់​គ្រួសារ​គាត់ ពីព្រោះ​គ្រួសារ​គាត់​ក្រីក្រ​ណាស់ គឺ​ក្រទាំង​ចំណេះដឹង​ទៀត​…»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្មាន​ថ្ងៃ​ក្រោយមក ងាក​មក​Admin​គង់ កាន​វិញ បាន​បន្ត​បង្ហាញ​​​ភាព​កម្សត់ ក្រីក្រ​របស់​ខ្លួន តាមរយៈ​ការ​បង្ហោះ​រូបថត​កូន​ឈឺ​យកទៅ​ពេទ្យ​, រូបថត​នៅ​ក្នុង​ផ្ទះស្លឹក ហើយ​ដាក់​Caption​ថា «​កូន​ឈឺ​ទាំង​កណ្ដាល់យប់ ឪ​ត្រូវ​រ​ត់រក​ម៉ូតូ​គេ​ជួយ​ឌុប​ទាំង​យប់ ឪ​ម្នាក់នេះ អន់​ណាស់​ប្រឹង​ចង់​ងា.ប់​ទៅវិញ​ហើយ រកតែ​ម៉ូតូ​មួយ​គ្រឿង​សម្រាប់​គ្រាន់​ជូន​កូន​ដើរ​មើល​គេ ឬ​ជូន​កូន​ទៅ​ពេទ្យ​ក៏​មិន​មាន​តែ​ឪ​សន្យា​ថា ​ចាប់ពី​ម៉ោង​នេះ​ទៅ​ឪ​នឹង​ប្រឹង​អោយ​ខ្លាំង​ជាង​មុន​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ មាន​អ្នកគាំទ្រ នាយ​ប្រុ​ញ មួយ​ចំនួន​ទៅ​​​ខំ​មិន​ដៀមដាម ពេបជ្រាយ​ Admin​គង់​កាន ធ្វើ​ឲ្យ​បុរស​ម្នាក់​ទ្រាំ​មិនបាន ចេញ​វីដេអូ តាម​ទីក​តុ​ក និយាយ​ការពារ​លោក​គង់ កាន ហើយ​នាយ​ប្រុ​ញ ឃើញ​វីដេអូ​នោះ ក៏បាន​ចេញមុខ​និយាយ​ចំពោះ​រឿង​នេះ​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយ​ប្រុ​ញ បញ្ជាក់​នៅ​ថ្ងៃទី​២៥ ខែឧសភា​ថា បងប្អូន​ពេបជ្រាយ​Admin​ខ្លួន ដូច​ពេបជ្រាយ​ខ្លួន​អញ្ចឹង។ ប្រុ​ញ​ថា បើ​មានឱកាស ខ្លួន​អាច​នឹង​ទៅ​ជួប​Admin មិន​ភ្លេចគុណ​Admin​ទេ ព្រោះ​គាត់​ជួយ​យើង​តាំងពី​ក្នុងព្រៃ រហូតដល់​ភ្នំពេញ​។ នាយ​ប្រុ​ញ​ថា បង​ប្អូន​និយាយ​អញ្ចឹង ពេលខ្លះ​Admin​អន់ចិត្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ បញ្ហា​រវាង​នាយ​ប្រុស និង​Admin​គង់ កាន ត្រូវបាន​ដោះស្រាយ​បញ្ចប់ ក្រោម​កា​រស​ប្រប​សម្រួល​ពី​ឧកញ៉ា​សម្បត្តិ ដោយ​រថយន្ត​, ម៉ូតូ បាន​ទៅលើ​នាយ​ប្រុ​ញ​។ ក្រោយ​ដោះស្រាយ​បញ្ចប់ ប្រុ​ញ​ថែមទាំង​មានឱកាស​ធ្វើការ​ជាមួយ​មិត្តភក្ដិ​លោក​យឹម តា​ស្រង់​ទៀត ដោយ​ទទួល​បាន​ប្រាក់ខែ ១​ពាន់​ដុល្លារ និង​បើក​មុន​ចំនួន​៦​ខែ​ទៀត​។ ចំណែក​Admin​គង់ កាន បាន​ត្រឹម​បង្ហាញ​ភាព​កម្សត់ ក្រីក្រ លំបាក វេទនា​របស់​ខ្លួន និង​ធ្វើការ​សុំទោស​កូនៗ​ប៉ុណ្ណោះ​៕ សូមទស្សនាវីដេអូខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment