អ្នកគាំទ្រ​ ចង់​ដឹង​ពី​សុខទុក្ខ​ច្រើនពេក​, ឱក សុគន្ធ​កញ្ញា នៅ​មិន​ស្ងៀម ​បង្ហោះ​សារ​បញ្ជាក់​ច្បាស់ៗថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត​ បាន​ជ្រាប​រួច​មក​ហើយ​ថា កាលពី​ពេល​ថ្មីៗ​កន្លង​ទៅនេះ មាន​តារា​ល្បីៗ​នៅ​ហង្ស​មាស​មួយ​ចំនួន បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់​កំពូល​តា​រា​ចម្រៀង ឱក សុគន្ធ​កញ្ញា ជាច្រើន មាន​ក្ដីបារម្ភ​ចំពោះ​នាង ខ្លាច​ឆ្លង​ជំងឺ​នេះ​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឃើញ​អ្នកគាំទ្រ​មាន​ក្ដីបារម្ភ​បែបនេះ កាលពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០២១ ឱក សុគន្ធ​កញ្ញា បាន​បង្ហោះ​សារ​ប្រាប់​ពី​ស្ថានភាព​សុខភាព​របស់ខ្លួន និង​គ្រួសារ​ដូច្នេះ​ថា «ជម្រាបសួរ​ពុក​ម៉ែ​បងប្អូន​ទាំងអស់គ្នា! នាង​ខ្ញុំ ឱក សុគន្ធ​កញ្ញា អគុណ​ខ្លាំងណាស់​សម្រាប់​ការយកចិត្តទុកដាក់​ព្រួយបារម្ភ​សួរសុខទុក្ខ​ពី​នាង​ខ្ញុំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង​ខ្ញុំ​សូម​ជម្រាប​ជូន​ថា ​រហូត​មក​ដល់​ពេល​នេះ​នាង​ខ្ញុំ​មិន​ទាន់​មាន​អាការៈ​ក្ដៅខ្លួន ផ្ដាសាយ ណាមួយ​គួរ​ឲ្យ​សង្ស័យ​នៅឡើយ​ទេ! ប៉ុន្តែ​នាង​ខ្ញុំ​ក៏​កំពុង​បន្ត​តាមដាន​សុខភាព​ខ្លួនឯង​ជាប្រចាំ​ដូចគ្នា!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាថ្មី​ម្ដងទៀត នាង​ខ្ញុំ​សូម​អរគុណ​សម្រាប់​ការ​ស្រលាញ់ និង​ការ​ព្រួយ​បារម្ភ​របស់​បង​ប្អូន​ទាំង​អស់គ្នា​ដែល​បាន​ផ្ញើ​សារ​មក​សួរ​សុខ​ទុកជា​ច្រើន​ដោយ​នាង​ខ្ញុំ​មិនបាន​ឆ្លើយ​តប​បាន​ទាំង​អស់​គ្នា សូម​អរគុណ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះ​នៅ​ថ្ងៃ​ទី១១ ខែ​មីនា ​ឱក សុគន្ធកញ្ញា ​បាន​បង្ហោះ​សារ​ទៀត​ថា «ជម្រាបសួរ និង​សូម​អរគុណ​ជាថ្មី​ម្តង​ទៀត ចំពោះ​ការ​ជូនពរ​ពី​បងប្អូន។ សម្រាប់​នាង​ខ្ញុំ និង​ក្រុម​គ្រួសារ​ព្រមទាំង​បុត្រ បាន​ចូលរួម​ធ្វើតេស្ត លើកទីមួយ រក​មេរោគ​ជំងឺ​កូ​វីដ​១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនេះ​នាង​ខ្ញុំ​បាន​ទទួល​លទ្ធផល​រួចហើយ​គឺ អវិជ្ជមាន (Negative) ប៉ុន្តែ​ក្នុង​អំឡុង​ពេលនេះ​នាង​ខ្ញុំ និង​ក្រុមគ្រួសារ​ក៏​កំពុង​ធ្វើ​ចត្តាឡឺស័ក​រយៈពេល​១៤​ថ្ងៃ បន្ត​តាមដាន​សុខភាព ដើម្បី​ធ្វើតេស្ត​ជា​លើក​ទី​2 បន្ត​ទៀត តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អរគុណ​ណាស់​ដល់​ពុក​ម៉ែ​បងប្អូន អ្នក​ស្រលាញ់​គាំទ្រ​នាង​ខ្ញុំ​ទាំងអស់គ្នា​ ដែល​បាន​បារម្ភ​និង​សួរសុខទុក្ខ​ជាច្រើន​ដែល​នាង​ខ្ញុំ​មិនបាន​ឆ្លើយតបបាន​ទាំងអស់គ្នា !

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​ជូនពរ​មិត្តភ័ក្ដិ​បងប្អូន ដែល​កំពុង​សម្រាក​ព្យាបាល ទទួលបាន​សុខភាព​ល្អ​រឹងមាំ​មកវិញ​ឆាប់ៗ និង​សូម​អ្នក​ទាំងអស់គ្នា​រក្សា​ជំហរ​ជម្នះ​ឲ្យ​បាន ហង្ស​មាស​ត្រូវតែ​រឹងមាំ។
សូម​ប្រុងប្រយ័ត្ន​នឹង​បន្ត​ការពារ​ថែទាំ​សុខភាព​អោយ​កាន់តែខ្លាំង​បន្ថែមទៀត​ចំពោះ​កូ​វិដ​១៩​នេះ ” ៣​កុំ ៣​កា​ពារ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាំងពី​បង្ហោះ​សារ​ចុង​ក្រោយ​នោះ​មក​ រហូតមកដល់​ថ្ងៃ​ទី​១៤ មាន​រយៈពេល​៤​ថ្ងៃ​មក​ហើយ ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន នៅតែ​បន្ត​ចង់​ដឹង​ពី​សុខទុក្ខ​​​ដដែល ទើប​នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​មីនា​នេះ ឱក សុគន្ធ កញ្ញា បាន​បង្ហោះ​សារ​បញ្ជាក់​ពី​ស្ថានភាព​របស់ខ្លួន និង​គ្រួសារ​ទៀត​ថា «​សួស្ដី បងប្អូន​ទាំងអស់គ្នា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្នុង​រយៈពេល​កំពុងរ​ក្សាក​ម្លា​ត ដាក់ខ្លួន​ឲ្យ​នៅ​ដាច់ដោយឡែក តាមដាន​ពី​អាការ​: ក៏មាន​មិត្ត​ភ័​ក្រ​បងប្អូន​អ្នកគាំទ្រ​ជាច្រើន​ចង់ដឹង​ពី​សុខទុក្ខ​របស់​នាង​ខ្ញុំ​និង​ក្រុមគ្រួសារ ដូច្នេះហើយ នាង​ខ្ញុំ​សូម​ជូនដំណឹង​ថា​សុខភាព​របស់​នាង​ខ្ញុំ​និង​ក្រុមគ្រួសារ មិនមាន​អ្វី​ប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់​នោះទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គឺ​នៅតែមាន​សុខ​ភាពល្អ​ធម្មតា ពួកយើង​នៅតែ​រង់ចាំ​កា​ធ្វើ​តេស​ជា​លើក​ទី​ពី​ម្ដងទៀត​ដើម្បី​ឲ្យ​ច្បាស់ យ៉ាងណា​ក៏​សូម​អរគុណ​ចំពោះ​ការស្រឡាញ់ ព្រួយ​បារ​ម្មណ៍ អំពី​អ្នក​គ្រប់គ្នា ជូនពរ​បងប្អូន មានសំណាង​ល្អ ជោគជ័យ ឈ្នះ​ជំងឺ​ដ៏​កាច​សាហាវ​នេះ ថ្ងៃទី​៧»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​សារ​នេះ ឃើញថា អ្នកនាង និង​គ្រួសារ បាន​រក្សា​គម្លាត ដាក់ខ្លួន​ឲ្យ​នៅ​ដាច់ដោយឡែក​រយៈពេល​៧​ថ្ងៃ​ហើយ ហើយ​ថ្ងៃនេះ​ជា​ថ្ងៃទី​៧​។ សូម​ទស្សនា​រូបភាព​ខាងក្រោម​នេះ​ទាំងអស់គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment