ចែកគ្នាដឹង! រូបសំណាក សិលា​ចាំ​ប្តី​ពិតប្រាកដ ស្ទើរ​តែ​គ្មាន​មនុស្ស​ទៅដល់ ​ហើយ​មាន​ការ​បញ្ជាក់​ច្បាស់​ៗ​ចំពោះ​រឿង​នេះ​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ​ ៖ «សិលា​ចាំ​ប្ដី» ​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​ស្គាល់​រួច​ស្រាប់​ហើយ ​តាមរយៈ​បទ​ចម្រៀង​ របស់​អ្នក​នាង ​ទូច ស៊ុននិច ​ហើយ​កាលពី​ពេល​កន្លងទៅ ​ត្រូវ​បាន​ប្រភព​បញ្ជាក់​ថា ​រូប​នាង ​សិលា​ចាំ​ប្ដី​ពិតប្រាកដ ​មាន​ទីតាំង​នៅ​ខេត្ត​ព្រះសីហនុ ឯ​រូប​នៅ​ខេត្ត​កែប គឺ​មិន​មែន​ជា​រូប​នាង​សិលា​ចាំ​ប្ដី​ពិត​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោង​តាម​ទំព័រ​ហ្វេសប៊ុក​«Ocean Tours» បាន​សរសេរ​បញ្ជាក់​កាលពី​ពេលថ្មីៗកន្លងទៅនេះ​​​ថា «នេះ​ទើប​ជា​រូប​នាង​សិលា​ចាំ​ប្ដី​ពិតប្រាកដ ឯ​រូប​នាង​សិលា​ ដែល​នៅ​ខេត្ត​កែប គឺ​មិនមែន​ជា​រូបនាង​សិលា​ចាំ​ប្ដី​ពិត​ឡើយ ហើយ​ស្ទើរតែ​គ្មាន​មនុស្ស​បាន​ទៅដល់ និង​បាន​ទៅលេង​ដល់​រូបចម្លាក់​នាង​សិលា​ចាំ​ប្ដី​ទេ។ រូប​នេះ​ស្ថិតនៅ​ភូមិ ចាំ​ស្រី ឃុំ កំពង់​សិលា ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ តើ​មាន​មិត្តៗ​ណា​ធ្លាប់​ស្គាល់​រូបនេះ​អត់​ហ្នឹង​បាន​ទៅលេង​អត់​????????»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​«​ជ័យ មង្គល​» បាន​បញ្ជាក់​ថា នាង​សិលា បាន​ស្លា ប់​នៅ​ឆ្នាំ​១៩៧៦ សម័យ​បដិវត្តន៍​!…..​នាង​រង់ចាំ​ប្តី​វិល​មកវិញ តែ​នាង​រង់ចាំ​បាត់ៗ រហូត​មិនឃើញ​ដំណឹង​ប្តី​វិល​វិញ នាង​កើតទុក្ខ​រីង​រី​រហូតដល់​ស្លា ប់​។​ ការរង់ចាំ ដ៏​ស្ងៀមស្ងាត់ និង​ភក្តីភាព របស់​ស្ត្រី​ខ្មែរ គឺជា​ព្រលឹង មួយ​ក្នុងចំណោម​ព្រលឹង​ទាំង​១០ នៃ​ព្រលឹង​ខ្មែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបសំណាក ស្ថិតនៅក្នុង​ឃុំ​កំពុង​សិលា ស្រុក​កំពុង​សិលា ខេត្ត​ព្រះសីហនុ ព្រះរាជាណាចក្រ​កម្ពុជា តាម​បណ្តោយ​ផ្លូវជាតិ លេខ​៤ បើសិន​យើង​ធ្វើដំណើរ ទិសដៅ​ពី រាជធានី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ នៅ​ខាងស្តាំ​ដៃ​។ ប្រភព​បញ្ជាក់ទៀតថា កំពង់​សិលា ស្មើនឹង​កំពង់​ដែល​នាង​រង់ចាំ រង់ចាំ​រហូត ដល់​ដង្ហើមចុងក្រោយ នៅតែ​មិនឃើញ ស្វាមី នាង​វិល​វិញ​ឡើយ ៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment