ចប់ប៉ាដោយ!​ សោភ័ណ្ឌ កក្កដា ​ទៅកំដរការគេ ​២​ថ្ងៃ​មុន​នៅ​តាកែវ, ថ្ងៃនេះ ប្រកាស​ថា ​ខ្លួន​បានឆ្លងជំងឺកូវីដ១៩ និងផ្ដាំផ្ញើថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត បាន​ជ្រាប​រួចមកហើយ​ថា ម្ចាស់​ពានរង្វាន់​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក​I Am A Singer Cambodia រដូវ​កាល​ទី ២ កញ្ញា វី ឌី​ណែ​ត ស្ថិតក្នុង​ចំណោម​តារា​មួយចំនួនទៀត នៅ​ផលិតកម្ម​រស្មី​ហង្ស​មាស ដែល​ឆ្លង​ជំងឺ​កូ​វីដ​១៩ ហើយ​ពេលនេះ នាង កំពុង​សម្រាក​ព្យាបាល​ជំងឺ​ដ៏​កា.ច​សា.ហាវ​នេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​ចម្រៀង​រូបនេះ បានបញ្ជាក់​ពី​លទ្ធផល​ធ្វើតេស្ដ​រ​ក​កូ​វីដ​១៩ របស់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១​ថា «​មុន​នេះ​នាង​ខ្ញុំ​បានទទួល​លទ្ធ​ផល​ហើ​យ គឺ​នាង​ខ្ញុំ​បាន​វិជ្ជមាន​កូ​វីត​19 ហើយ ចឹ​ង​នាង​ខ្ញុំ​សូម​សំណូមពរ​ដល់​បងប្អូន​ទាំងឡាយណា​ដែល​បាន​ប៉ះ​ពាល់​នាង​ខ្ញុំ​សូមមេត្តា​ទៅ​ធ្វើ​តេស្ត​រក​មេរោគ​កូ​វីត​ទាំងអស់គ្នា​​ ក៏​សូម​អធ្យាស្រ័យ​ផង​បងប្អូន​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ថ្ងៃ​ដដែល​នោះ ពេលទៅដល់​ទីតាំង​សម្រាក​ព្យាបាល​នោះ កូនស្រី​តារា​ចម្រៀង​ជើងចាស់​លោក​ហួរ ឡា​វី រូបនេះ ក៏បាន​បង្ហោះ​រូបថត​១​សន្លឹក អម​ដោយសារ​បញ្ជាក់​ទៀតថា «​នៅពេលនេះ​នាង​ខ្ញុំ​បាន​ដល់ទី​តាំង​សម្រាក​ព្យាបាល​ហើយ​ ស្ថានភាព​នាង​ខ្ញុំ​ពេលនេះ​មិន​មានអី​ធ្ងន់ធ្ងរ​នោះទេ ព្រោះថា​មាន​បងៗ​ក្រុមគ្រូពេទ្យ​ជំនាញ​មើល​ថែ​ និង​ព្យាបាល​ផង​ដែរ ​​អរគុណ​ខ្លាំង​មែនទែន​សម្រាប់​ការ​បារម្ភ​ពី​បងប្អូន​ក៏ដូចជា​fans​ទាំងអស់​ថែរក្សា​សុខភាព​អោយ​បាន​ល្អ​ទាំង​អស់គ្នា​ណា​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​នៅ​ល្ងាច​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១​នេះ វី ឌី​ណែ​ត ក៏បាន​បង្ហោះ​រូបថត​ខ្លួនឯង​កំពុង​ពាក់​ម៉ាក់ ស្ថិតក្នុង​បន្ទប់​សម្រាក​ព្យាបាល អមដោយ​សារ បញ្ជាក់​ពី​ស្ថានភាព​សុខភាព​ថា «​នាង​ខ្ញុំ​សូម​អរគុណ​បងប្អូន​ក៏ដូចជា​fans​សម្រាប់​ការ​ជូនពរ នាង​ខ្ញុំ​មិន​អី​ទេ​គ្រាន់តែ​ថ្ងៃនេះ​រៀង​ក្អក​បន្តិច តែ​យ៉ាងណា​ក៏​នាង​ខ្ញុំ​នៅតែ​រឹងមាំ​ដែរ​susu»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​ម្ដាយ​របស់​តារា​ចម្រៀង​រូបនេះ វិញ ត្រូវបាន​លោក​ស៊ន សុភ​ក្ត្រ និពន្ធ​នាយក​សារព័ត៌មាន​ហ្វ្រេស​ញូ​ស៍ បញ្ជាក់​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា «​ម្តាយ​តារាចម្រៀង វី ឌី​ណែ​ត នៅ​ភូមិ​តា​អិន សង្កាត់​ស្នោ ខណ្ឌ​កំបូល​! សូម​ជូនពរ​មីង និង​កូនស្រី ឆាប់​ជាសះស្បើយ​!»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ ក៏មាន​ការលើកឡើង​សួរ​អំពី​តារា​ចម្រៀង​ជើងចាស់​ហួរ ឡា​វី ពី​សំណាក់​អ្នកលេង​ហ្វេ​ស​ប៊ុ​កថា «​ប្អូន​ភក្ត្រ​លោកពូ​ហួរ​រ​ឡា​វី​គាត់​ឆ្លង​ឬ​អត់​?»​។ ជា​ចម្លើយ ត្រូវបាន លោក​ស៊ន សុភ​ក្ត្រ បញ្ជាក់ថា «​មិនទាន់​ទទួលបាន​ដែរ តែ​រហូតមកដល់​ម៉ោង​នេះ ដូច​មិនទាន់​ទទួលបាន​ឈ្មោះ​គាត់​ទេ ចឹ​ង​ប្រហែល​អត់​ទេ តែ​ក៏ត្រូវ​រង់ចាំ​លទ្ធផល​បន្តទៀត​ដែរ​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណានៅល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ លោកស៊ន សុភក្ត្រ បានបង្ហោះរូបថត២សន្លឹក បង្ហាញពី​ក្រុមគ្រូពេទ្យ​ចុះយមកសំណាក់​តារាចម្រៀងជើងចាស់លោកហួរ ឡាវី ដល់​គេហដ្ឋាន​ ក្រោយពី​ភរិយា និងកូន​របស់​លោក​កញ្ញា វី ឌីណែត ឆ្លងជំងឺកូវីដ១៩នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់ជាមួយរូបថតទាំង២សន្លឹកនេះ​ និពន្ធ​នាយក​សារព័ត៌មាន​ហ្វ្រេស​ញូ​ស៍ រូបនេះ បានធ្វើការ​ជូនពរ​ថា «សូមជូនពរលោក ហួរ ឡាវី និងចៅ ចៀសផុតពីកូវីដ ក្រោយយកសំណាកនៅថ្ងៃនេះ!»៕ ផ្ដល់សិទ្ធិដោយ Darareport ហាមកូពីបន្ត។ សូមទស្សនារូបភាពខាងក្រោមនេះ ទាំងអស់គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment