គ្រូពេទ្យ​មក​យក​សំណាក​លើក​ទី​២, វី ឌី​ណែ​ត បង្ហាញ​អារម្មណ៍​នឹក​គ្រប់យ៉ាង ឃើញបែបនេះ សួស វី​ហ្សា , ឈី​ន ម៉ា​និច្ច ចូលទៅ​ខំ​មិន​ភ្លែត​ថា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំបាន​ថា តារាចម្រៀង​វី ឌី​ណែ​ត បានប្រកាស​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១ កន្លងទៅនេះ ជុំវិញ​ការទទួល​បាន​លទ្ធផល​តេស្ដ​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ និង​បាន​សំណូមពរ​ឲ្យ​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​នាង​ទៅធ្វើ​តេស្ដ​រក​ជំងឺ​មួយ​នេះ​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ថ្ងៃ​ដដែល​នោះ ពេលទៅដល់​ទីតាំង​សម្រាក​ព្យាបាល​នោះ កូនស្រី​តារាចម្រៀង​ជើងចាស់​លោក​ហួរ ឡា​វី រូបនេះ ក៏បាន​បង្ហោះ​រូបថត​១​សន្លឹក អម​ដោយសារ​បញ្ជាក់ទៀតថា «​នៅពេលនេះ​នាង​ខ្ញុំ​បាន​ដល់ទី​តាំង​សម្រាក​ព្យាបាល​ហើយ ស្ថានភាព​នាង​ខ្ញុំ​ពេលនេះ​មិន​មានអី​ធ្ងន់ធ្ងរ​នោះទេ ព្រោះថា​មាន​បងៗ​ក្រុមគ្រូពេទ្យ​ជំនាញ​មើលថែ និង​ព្យាបាល​ផងដែរ អរគុណ​ខ្លាំង​មែនទែន​សម្រាប់​ការបារម្ភ​ពី​បងប្អូន​ក៏ដូចជា​fans​ទាំងអស់​ថែរក្សា​សុខភាព​អោយ​បានល្អ​ទាំងអស់គ្នា​ណា​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​នៅ​ល្ងាច​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១​​ វី ឌី​ណែ​ត ក៏បាន​បង្ហោះ​រូបថត​ខ្លួនឯង​កំពុង​ពាក់​ម៉ាក់ ស្ថិត​ក្នុង​បន្ទប់​សម្រាក​ព្យាបាល អមដោយ​សារ បញ្ជាក់​ពី​ស្ថានភាព​សុខភាព​ថា «​នាង​ខ្ញុំ​សូម​អរគុណ​បងប្អូន​ក៏ដូចជា​fans​សម្រាប់​ការជូន​ពរ នាង​ខ្ញុំ​មិន​អី​ទេ​គ្រាន់តែ​ថ្ងៃនេះ​រៀង​ក្អក​បន្តិច តែ​យ៉ាងណា​ក៏​នាង​ខ្ញុំ​នៅតែ​រឹងមាំ​ដែរ​susu»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​ម្ដាយ​របស់​តារាចម្រៀង​រូបនេះ វិញ ត្រូវបាន​លោក​ស៊ន សុភ​ក្ត្រ និពន្ធ​នាយក​សារព័ត៌មាន​ហ្វ្រេស​ញូ​ស៍ បញ្ជាក់​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ​ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា «​ម្តាយ​តារាចម្រៀង វី ឌី​ណែ​ត នៅ​ភូមិ​តា​អិន សង្កាត់​ស្នោ ខណ្ឌ​កំបូល​! សូម​ជូនពរ​មីង និង​កូនស្រី ឆាប់​ជាសះស្បើយ​!»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះ​នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២១​​កន្លងទៅនេះ លោក​ស៊ន សុភ​ក្ត្រ បាន​បង្ហោះ​រូបថត​២​សន្លឹក បង្ហាញ​ពី​ក្រុមគ្រូពេទ្យ​ចុះ​យមក​សំណាក់​តារាចម្រៀង​ជើងចាស់​លោក​ហួរ ឡា​វី ដល់​គេហដ្ឋាន ក្រោយពី​ភរិយា និង​កូន​របស់​លោក​កញ្ញា វី ឌី​ណែ​ត ឆ្លង​ជំងឺ​កូ​វីដ​១៩​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក នៅថ្ងៃទី១៣ ខែមីនា វី ឌីណែត បានបញ្ជាក់ពីលទ្ធផលនៃការធ្វើតេស្ដសំណាកឪពុករបស់ខ្លួនថា «នៅពេលនេះលទ្ធផលសំណាករបស់លោកប៉ាគឺអវិជ្ជមាន​ រួមទាំងសមាជិកគ្រួសាររបស់នាងខ្ញុំផ្សេងទៀត ក៏អវិជ្ជមានដែរ​ តែ​ទោះជាយ៉ាងណាក៏ក្រុមគ្រួសារនាងខ្ញុំ នៅតែបន្តធ្វើ​ចត្តាឡីស័ក​ ដើម្បី​រង់ចាំការធ្វើសំណាកជាលើកទីពីរផងដែរ សូមទេវតាតាមថែរក្សាក្រុមគ្រួសារខ្ញុំផង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​នៅ​ព្រលប់​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០២១​នេះ ម្ចាស់​ពានរង្វាន់​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក​I Am A Singer Cambodia រដូវ​កាល​ទី​២ បាន​បង្ហោះ​សារ​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន​ថា «​នៅ​ថ្ងៃ​នេះ ខាង​បង​បង​ក្រុម​គ្រូពេទ្យ​ជំនាញ បាន​មក​យក​សំណាក​របស់​នាង​ខ្ញុំ​ជា​លើក​ទី​ពីរ​ហើយ នាង​ខ្ញុំ​សង្ឃឹមថា​គ្រប់យ៉ាង នឹង​ប្រសើរ​ឡើង​​គ្រាន់​តែ​មាន​អារម្មណ៍​ថា នៅ​ពេល​នេះ គឺ​នឹក​ផ្ទះ នឹក​បងប្អូន​នឹក​fans នឹក​គ្រប់យ៉ាង​ដែល​តែងតែ​ធ្វើ​រាល់ថ្ងៃ​ ដឹង​អត់​ថា ​ក្នុង​រូប​ខ្ញុំ​កំពុង​ធ្វើ​អ្វី?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គឺ​កំពុង​អង្គុយ​មើល​បងស្រី​ ដែល​បាន​យក​សម្ភារៈ​ប្រើប្រាស់ និង​អាហារ​បន្តិចបន្តួច​មក​ឲ្យ​នាង​ខ្ញុំ​​ពួកយើង​បាន​ត្រឹម​ឃើញ​គ្នា​ពី​ចម្ងាយ​លើកដៃ​បក់​ហៅ​គ្នា​តែប៉ុណ្ណោះ​ ចំណែក​បងប្អូន​ផ្សេងទៀត​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​១៤ ថ្ងៃ​ទាំងអស់​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឃើញ​បែប​នេះ ម្ចាស់​ពានរង្វាន់​Cambodian Idol រដូវ​កាល​ទី​២ កញ្ញា​ ឈី​ន ម៉ា​និច្ច បាន​ធ្វើការ​លើកទឹកចិត្ត​ថា «​ស៊ូ ស៊ូ​ណែ​ត​»​។ ចំណែក​តារា​ចម្រៀង សួស វី​ហ្សា ដែល​បច្ចុប្បន្ន កំពុង​ឃុំ​ខ្លួនឯង​នៅផ្ទះ​រយៈពេល​១៤​ថ្ងៃ​នោះ យល់​ពី​អារម្មណ៍​មួយ​នេះ ក៏​ចូល​ទៅ​ខំ​មិន​ថា «​ស៊ូៗ​បន្តទៀត​អូន គ្រប់យ៉ាង​នឹង​វិល​រក​សភាព​ដើម​ឆាប់ៗ , បង​យល់​អារម្មណ៍​នេះ​»។ នៅថ្ងៃនេះ សួស វីហ្សា ក៏ឡាយ វីដេអូ បង្ហាញពីអារម្មណ៍អផ្សុករបស់ខ្លួនផងដែរ បើចង់ដឹងច្បាស់អាចទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment