គេសង្កេតឃើញថា ប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា ពេលបង្ហោះរូបថតម្ដងៗកម្រឃើញរូបអ្នកនាងសើចខ្លាំងណាស់ ឃើញតែទឹកមុខស្ថិតក្នុងសភាពដូចតួកាច ឆ្នាសឆ្នើមអញ្ចឹង។
កន្លងមក យើងមិនដឹងថា មកពីមូលហេតុអ្វី ទើបអ្នកនាងមិនសូវថតរូបបង្ហោះ ដោយបង្ហាញស្នាមញញឹមដូចតារាផ្សេងទៀតឡើយ តែកាលពីពេលថ្មីៗនេះ អ្នកនាង បានដាច់ចិត្តទម្លាយហើយថា មកពីមូលហេតុដ៏សាមញ្ញមួយនេះសោះ។
បង្ហោះភ្ជាប់ជាមួយរូបថតស្ថិតក្នុងទឹកមុខស្ងួតជាច្រើនសន្លឹកនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះ អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ជាក់ថា «ហេតុ ដែលខ្ញុំថតរូបមិនសូវសើច ព្រោះ មិនចង់ឃើញស្នាមជ្រួញ យើងចាស់ហើយមិនត្រឹមតែប្រយ័ត្ននៃការញុំា ការគេងទេ គឺប្រយ័ត្នទាំងការថតរូបទៀតផង បើ ថតមិនស្រួល គឺ ស្នាមជ្រោះជ្រងជ្រលងដងអូរហូរកាត់ពេញផ្ទៃមុខ»។
ដោយឡែក ថ្មីៗនេះ អ្នកនាង បានបញ្ចេញស្នាមញញឹម របស់ខ្លួនយ៉ាងកម្រ ពេលថតរូបថជាមួយលោកឧកញ៉ា ហេង ឡុង នោះ ហើយសូម្បីតែគូស្នេហ៍របស់នាង ដែលមានងារជាឧកញ៉ារូបនេះ លាន់មាត់ផងដែរ។
បង្ហោះរូបថតជាមួយអ្នកនាង ចន ច័ន្ទលក្ខិណា ស្ថិតក្នុងទឹកមុខសើចឡើងចេញធ្មេញនោះ លោកឧកញ៉ា ហេង ឡុង បានលាន់មាត់ និងជូនពរអ្នកគាំទ្រថា «ថតកម្របានសើចសប្បាយបែបនេះណាស់, ជូនពរឲ្យបងប្អូនជួបតែរឿងល្អៗក្នុងជីវិត»។
នកនាង ចន ច័ន្ទលក្ខិណា បានចាប់ដៃជាមួយលោកយុត្ថារ៉ា ឆានី ជាប្តីប្រពន្ធជាង១៧ឆ្នាំ ចំណងស្នេហ៍ក៏រលត់ត្រឹមឆ្នាំ២០១៤ ក្រោយរស់នៅមិនចុះសម្រុងគ្នា ដោយបន្សល់នូវចំណងដៃកូនស្រីម្នាក់ យ៉ាងស្រស់ស្អាត ឈ្មោះ នី ចិន្តាចូលី។ ក្រោយមក ពួកគេក៏មានប្ដីប្រពន្ធរៀងខ្លួន រស់នៅយ៉ាងមានសុភមង្គលរហូតដល់បច្ចុប្បន្ន៕