មិនទុកឲ្យឆ្ងល់​! គ្រាន់តែ​ទទួលដំណឹង​ថា អន្ទិត កក្កដា វិជ្ជមាន​កូ​វីដ​១៩ ស្រាប់តែ​រ៉ូ​ស​ចេញមុខ​ឆ្លើយ​ភ្លែត​ថា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជន ពិសេស​អ្នកចូលរួម​ពិធីមង្គលការ​មួយ​នៅ​ខេត្តតាកែវ មានការ​ភ្ញាក់ផ្អើល និង​បារម្ភ​យ៉ាងខ្លាំង ក្រោយពី​ទទួលដំណឹង​ថា អន្ទិត សោ​ភ័​ណ្ឌ កក្កដា វិជ្ជមាន​កូ​វីដ-​១៩ កាលពី​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២១​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អន្ទិត សោ​ភ័​ណ្ឌ កក្កដា បាន​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅ​យប់​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២១​នេះ ថា ៖ ខ្ញុំ​កក្កដា សោ​ភ​ណ្ឌ័ បានទទួល​លទ្ធផល​ពី​គ្រូពេទ្យ​ថា ខ្ញុំ Positive, មាន​ផ្ទុ.កមេ.រោគ Covid-19 នេះ​ពិតមែន​។ អ្វីដែល​ស្មាន​មិន​ដល់ បានកើត​ឡើង​ហើយ​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ឥឡូវនេះ ខ្ញុំ​ធ្វើតាម​ការណែនាំ​របស់​គ្រូពេទ្យ នឹង ពង្រឹងស្មារតី​អោយបាន​ល្អ រង់ចាំ​ការ​ព្យា​.​បាល​។ សូមទោស​អ្នក​រាល់គ្នា​ផង​… បើ​ខ្ញុំ​មិន​មក​ពិនិត្យ ខ្ញុំ​គេចវេះ វា​ជា​រឿង​មិនល្អ​ទេ សុខចិត្ត​អោយ​អ្នក​ទាំងអស់គ្នា​ជេរ​ខ្ញុំ​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សូមទោស​មិត្តភក្តិ អ្នក​រាប់អាន ដែល​ខ្ញុំ​នាំទុក្ខ​អោយ​.. សូមមេត្តា​ទៅពិនិត្យ​សុខភាព ដែល​នៅ​ជិត និង ស្តាប់​តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល កុំអោយ​ស្តាយក្រោយ​ដូច​ខ្ញុំ​។ មណ្ឌល​សុខភាព​ចាក់អង្រែ #COVID19 #Sorry»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជុំវិញ​រឿងនេះ អ្វី​ជាការ​ចាប់អារម្មណ៍​នោះ ស្រាប់តែ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​Nop Shopy បាន​ស្ក្រី​នស​ត​សារ​របស់លោក​សោ​ភ័​ណ្ឌ កក្កដា អមដោយ​Caption​បញ្ជាក់​នៅ​យប់​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២១​នោះ​ថា «​អ្នកពាក់ព័ន្ធ​ក្នុង​ពិធីមង្គលការ​កាលពី​ថ្ងៃ​ទី​១២ ខែមីនា នៅ​ភូមិ​ក្រាំង​លាវ ឃុំ​រវៀង ស្រុក​សំរោង ខេត្តតាកែវ កន្លងមកនេះ អ្នកចូលរួម​ពិធី​ទាំងអស់ ពេលនេះ​បុគ្គល​អ្នក​កំដរ​កូនកំលោះ​គាត់​Positive ផ្ទុកមេរោគ​Covid19 ហើយ #​សូម​បងប្អូន​អ្នកពាក់ព័ន្ធ​ទាំងអស់​_​សូម​ទៅពិនិត្យ​សុខភាព និង​គោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​តារា​សម្ដែង​អាណា​រ៉ូ​ស ដែល​ធ្លាប់​ស្និទ្ធស្នាល​ជាមួយ​អន្ទិត​កក្កដា នាពេល​កន្លងមក​នោះ នៅ​យប់​ថ្ងៃ​ដដែល បាន​ចេញមុខ​អះអាង​ភ្លែត​ថា «​ខ្ញុំ​អត់​ដែល​បាន​ជួប​ស្រី​ដា​រយៈពេល​១​ខែ​ពេញ​ហើយ​ដោយសារតែ​ប្រដៅ​មិន​ស្តាប់​ ហើយ​ឈប់​ឆាត​សួរ​រឿង​បុគ្គល​ម្នាក់​នឹង​ទៀត​ចាស ​សូម​អរគុណ​សូម​ជម្រាបលា​​តែ​យ៉ាងណា​ក៏​នៅតែ​អាណិត​ជូនពរ​សំណាងល្អ​ហើយ​ឆាប់​ជា​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា ក្នុងពេល​ទៅ​ចូលរួម​ពិធីមង្គលការ​នោះ លោក​សោ​ភ័​ណ្ឌ កក្កដា ក៏បាន​ថត​វីដេអូ​បង្ហោះ​ចូលទៅក្នុង​បណ្ដាញ​សង្គម​ទីក​តុ​ក​របស់ខ្លួន​ផងដែរ​។ ចង់ដឹង​ច្បាស់​ថា​យ៉ាងណា​នោះ សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​ទាំងអស់គ្នា ៖​ (ផ្ដល់សិទ្ធិដោយ Darareort ហាមកូពី)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment