គេនៅចាំមិនភ្លេចថា ឪពុកម្ដាយរបស់តារាចម្រៀងសុវត្ថិឌី ធារិកា បានបាត់បង់ជីវិត កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ ក្នុងហេតុ.ការណ៍ ក្រឡាប់រថយន្ត នៅស្រុកឆែប ខេត្តព្រៃវិហារ ធ្វើឲ្យមហាជន តក់ស្លុ,តស្ទើរមួយប្រទេស។
ស,ពអ្នកមានគុណទាំង២របស់តារាចម្រៀងថោនរូបនេះ ត្រូវបានបូជារួចរាល់ កាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ខណៈពិធីបុណ្យ៧ថ្ងៃ ក៏បានរៀបចំរួចរាល់ហើយដែរ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ។
នៅក្នុងពិធីបុណ្យ៧ថ្ងៃនោះ គេសង្កេតឃើញវត្តមានបុគ្គលល្បីៗ រួមនឹងអ្នកសិល្បៈចូលរួមជាច្រើន ក្នុងនោះមានដូចជា តារាចម្រៀង និងតារាសម្តែង អេឡិច ចាន់ត្រា, តារាសម្តែង ញ៉ែម សុគន្ធ, តារាចម្រៀង ស៊ីរីកា, អ្នកនាង ចន ច័ន្ទលក្ខិណា, ហ៊ិន ចាន់នីរ័ត្ន, លោក អ៊ឹម ជីវ៉ា, តារាចម្រៀង វេ ហាស៍, ពិធីការិនី គង់ សុជាតិ ជាដើម។
ពេលធារិកា បាត់បង់អ្នកមានគុណភ្លាមៗនោះ, ប្រធានសមាគមសិល្បករខ្មែរចន ច័ន្ទលក្ខិណា បានរៀបរាប់ថា «យមរាជចិត្តដាច់ណាស់ អត់អាណិតកូនៗគាត់នៅក្មេង និង ម្តាយចាស់ជរាទេ សំខាន់កូនប្រុសគាត់ឈឺទើបតែវះ.កាត់ខួរក្បាល ប្អូនថ្លៃទើបតែស្លាប់២ខែមុន បន្ទុកនេះត្រូវធ្លាក់លើអូនធារីការ ( បង់រំលស់ផ្ទះ .បង់សាលាប្អូន . ការចំណាយប្រចាំថ្ងៃ ។ល។ ) ហ៊ឹមជីវិត»។
ក្រោយមកទៀត អ្នកនាង ចន ច័ន្ទលក្ខិណា បានទម្លាយរឿងដ៏គួរឲ្យអាណិតទៀតថា ឡាន ដែលជួបការណ៍ មិនមែនជាឡានរបស់សុវត្ថិឌី ធារិកាទេ ព្រោះក្នុងអំឡុងពេលកូវីដនោះ ធារិកា បានលក់ឡានខ្លួនឯង ដើម្បីយកមកដោះស្រាយជីវភាពប្រចាំថ្ងៃ ខណៈប្រទេសបិទខ្ទប់មិនអាចរកចំណូលបាននោះ។
ប្រធានសមាគមសិល្បករខ្មែរ រូបនេះ បន្តថា ឡាន ដែលជួបគ្រោះ.ថ្នាក់ចរាចរណ៍នេះ ជាឡានរបស់មិត្តភក្ដិសម្លាញ់ប៉ារបស់ សុវត្ថិឌី ធារិកា បានន័យថា ជាឡានខ្ចីគេ ព្រោះកន្លងមក ពេលទៅធ្វើការ ធារិកាជិះPassApp តែទៅខេត្តប៉ា ធារិកា ខ្ចីឡានពួកម៉ាក ដើម្បីជូនកូនទៅច្រៀងតាមបណ្ដាខេត្ត។ ដូច្នេះអ្វី ដែលធារិកា ត្រូវរ៉ាប់រង គឺឡាន ដែលខ្ចីគេ ហើយជួបគ្រោះ,ថ្នាក់ ត្រូវជួសជុលថ្មី ធ្វើសងគេវិញ ឬតាមលក្ខខណ្ឌណាមួយ។
ដោយឡែក នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២នេះ អ្នកនាង ចន ច័ន្ទលក្ខិណា ឆ្លៀតទៅផ្ទះ ធារិកា កុំឲ្យស្ងាត់ពេក ស្រាប់តែឃើញសភាពមួយនេះ ក៏ទម្លាយថា «មុនចេញទៅព្យា.បាលជំងឺនៅថៃឆ្លៀតមកលេងប្អូនមួយភ្លែតកុំអោយផ្ទះគាត់ស្ងាត់ពេក អាណិតណាស់ចប់ពិធីបុណ្យ តែនៅរវល់ដោះស្រាយរឿងឡាន និង បញ្ហាផ្សេងៗ ទៅដល់ភ្លាម២នាក់បងប្អូន និង ម៉ាក់យាយកំពុងអង្គុយយំស្រងេះស្រងោច
មានតែភាពរឹងមាំទេ ទើបធ្វើអោយយើងជាបង្គោលគ្រួសារបាន មានតែពាក្យថា តស៊ូដើម្បីបន្តផ្លូវជីវិតនៃគ្រួសារតូចនេះ ឆាប់ចូលធ្វើការងារវិញដើម្បីជីវភាព និង ចំណូលប្រចាំគ្រួសារ ដើម្បីអនាគតប្អូន ដើម្បីខ្លួនឯង និង ដើម្បីសុខភាពម៉ាក់យាយ»៕