គេនៅចាំបានថា ពិធីការិនីដ៏ល្បីឈ្មោះអ្នកនាង កែវ ចន្ទនិមល ជាតារាដំបូងគេ ដែលធ្វើឲ្យភ្ញាក់ផ្អើលអស់ពិភពសិល្បៈ និងអ្នកគាំទ្រ ក្រោយទទួលដំណឹងថា អ្នកនាង និងគ្រួសារ បានឆ្លងជំងឺកូវីដ១៩ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ។
ក្រោយឆ្លងជំងឺដ៏កា.ចសា.ហាវនេះរួចមក អ្នកនាង កែវ ច័ន្ទនិមល និងគ្រួសារ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅអតីតអាំងទែរកុងទីណង់តាល់ (The Great Duke) និងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅរួមក្នុង១ បន្ទប់ ជុំប្តី និងកូន។
រហូតមកដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ កូនស្រីអាយុជិត១០របស់អ្នកនាង កែវ ចន្ទនិមល បានជាសះ.ស្បើយពីជំងឺកូវីដ១៩នេះហើយ ហើយអ្នកនាង មានក្ដីរំភើបចិត្តខ្លាំងណាស់ បានបង្ហោះសារថ្លែងអំរគុណដល់ថ្នាក់ដឹកនាំ។
ពិធីការិនីដ៏ល្បីអ្នកនាងកែវ ចន្ទនិមល បានបង្ហោះសារនៅរសៀលនេះ អមដោយស្ទីកឃ័របង្ហូរទឹ.កភ្នែ.កជាច្រើន ថា ៖ «ថ្ងៃ ដែលខ្ញុំនិងគ្រួសារ បានធ្វើតេស្តវិជ្ជមានជំងឺកូ.វីត១៩ គឺជាថ្ងៃដែលខ្ញុំបានដឹងកាន់តែច្បាស់ពីការនឿយ.ហត់ និងការប្រឹងប្រែង របស់សម្តេចទាំង២ លោកខ្នះខ្នែងជួយកូនចៅក្នុងគ្រាអា.សន្នមិនគិតពីម៉ោងសម្រាកផ្ទាល់ខ្លួនឡើយ
ដោយឡែក ក្នុងអំឡុងពេលព្យាបាលនេះ បងប្រុសហ៊ុនម៉ាណែត និងបងស្រីពេជ ចន្នមុន្នី តែងតែបារម្ភពីសុខទុក្ខប្អូនៗជានិច្ច ខ្លាចខ្វះនេះ ខ្វះនោះ ញុំាឆ្ងាញ់អត់? ញុំាគ្រប់អត់? គ្រាន់តែដឹងថា ប្អូនៗចង់ញុំាផ្លែឈើ បងស្រីទៅទិញផ្លែឈើ រើសផ្ទាល់ដៃ ចេញលុយផ្ទាល់ខ្លួន មកចែកប្អូនតាមបន្ទប់ទៀត
សួរថាអោយប្អូនៗគួរប្រើពាក្យអរគុណបែបណាអោយស្មើទំហំទឹ.កចិត្តមួយនេះ ការព្យា.បាលកាន់តែមានប្រសិទ្ធភាពតាមរយៈការយកចិត្តទុកដាក់ និងលើកទឹ.កចិត្តពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ(TYDA)
ជាក់ស្តែងជាលទ្ធផលថ្ងៃនេះ កូនស្រីខ្ញុំ ដែលមានអាយុជិត១០ឆ្នាំបានជាសះ.ស្បើយពីជំ.ងឺកូ.វីត១៩ហើយសូមគោរពអរគុណម្តងទៀតសម្តេចពុកសម្តេចម៉ែ ដែលមិនចោលកូនៗក្នុងគ្រាដ៏លំ.បាកនេះ អរគុណបងប្រុសបងស្រីសម្រាប់ការហត់.នឿយ១នេះ អរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ(TYDA)សម្រាប់ការលះ.បង់ដ៏ធំធេង១នេះ»។
តាមរយៈសារដ៏រំជួលចិត្តខាងលើនេះ បានធ្វើឲ្យអ្នកគាំទ្រពិធីការិនីរូបនេះ មានការចាប់អារម្មណ៍ខ្លាំងណាស់ ដោយគ្រាន់តែបង្ហោះបានរយៈពេល១ម៉ោងមានអ្នកចុចReactជាង៥ពាន់ ចែករំលែកជិត៤០០ និងបញ្ចេញមិតជាង៣០០ ដោយភាគច្រើនសុទ្ធតែជូនពរ និងអបអរសាទរ៕