គេនៅចាំបានថា ឪពុកម្ដាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា បានបាត់បង់ជីវិត ដោយសារក្រ,ឡាប់រថយន្ត នៅចំណុចស្រុកឆែប ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ហើយស,ព ពួកគាត់ត្រូវបានធ្វើបុណ្យ៧ថ្ងៃរួចរាល់អស់ហើយ កាលពីថ្ងៃទី២២ ខែឧសភា កន្លងទៅនេះ។
ហេតុ,ការណ៍នេះ កើតឡើងក្រោយពី តារាចម្រៀងសុវត្ថិឌី ធារិកា និងក្រុមគ្រួសារ បានទៅចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវេទិកាអុំទូក និងសំណង់សិល្បការផ្សេងៗ ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។ លុះត្រឡប់មកវិញ ក៏ជួបរឿងអកុសលនេះតែម្ដង។
ជុំវិញរឿងនេះ សុវត្ថិឌី ធារិកា ធ្លាប់បញ្ជាក់ប្រាប់ សារព័ត៌មានTVFB ពេលកំពុងធ្វើបុណ្យអ្នកមានគុណនៅវត្តស្ទឹងមានជ័យកាលពីព្រលប់ថ្ងៃទី១៨ ខែឧសភា ថា នៅថ្ងៃកើតហេតុនោះ ខ្លួនទៅបំពេញការងារនៅខេត្តព្រះវិហារ ហើយពេលថ្ងៃជិះទៅនោះ មានព្យុះភ្លៀង។
ធារិកា បន្តថា អញ្ចឹងថ្ងៃ ដែលខ្លួនច្រៀងចប់កម្មវិធីនៅកំពង់ស្រឡៅ ខេត្តព្រះវិហារហើយនោះ ស្រាប់តែខ្លួនជិះមកវិញ ផ្លូវកោង ហើយដីរអិល ដីភ្លៀង ហើយប៉ាខ្លួនអ្នកបើកឡាន យើងជិះ៥នាក់ក្នុងឡាន ពេលនោះប៉ាខ្លួនកាច់ចង្កូតអត់ទាន់។ ធារិកា ថា ជាធម្មតា យើងកាច់ទាន់ហើយ តែដីក្រហម វាមានក្រួស មានអីអញ្ចឹង រអិល កាច់ទៅក្រឡាប់ចូលប្រឡាយតែម្ដង។
ធារិកា បន្ថែមថា នៅក្នុងឡាននោះ មានគ្នា៥នាក់ មានប៉ាម៉ាក់ខ្លួន, ខ្លួន (ធារិកា), ប្អូនប្រុសខ្លួន និងម៉ាក់យាយ។ ពេលនោះ ខ្លួនអង្គុយក្រោយ៣នាក់ ហើយប៉ាម៉ាក់អង្គុយមុខ តែខ្លួនមិនអាចជួយគាត់បាន។ ពេលក្រឡាប់ភ្លាម ម៉ាក់ខ្លួនស្រែក ឮសំឡេងនេះជាប់ត្រចៀក ខ្លួនយំលែងចេញហើយ។
ជាមួយគ្នានេះ ធារិកា បានបញ្ជាក់ថា អ្វីៗហួសហើយខ្លួនមិនចង់រំលឹកទេ ព្រោះប៉ាម៉ាក់ខ្លួនល្អណាស់ ពួកគាត់ស្រឡាញ់គ្នាណាស់ សូម្បីតែទៅក៏ទៅជាមួយគ្នា ហើយខ្លួនមិនអាចជួយពួកគាត់បាន ដោយសារពេលហ្នឹង វារចេញតាមកញ្ចក់ឡាន។
ធារិកា បញ្ជាក់ទៀតថា បែកកញ្ចក់ខាងក្រោយ បើសិនជាអត់បែកកញ្ចក់ខាងក្រោយ ខ្លួនប្រហែលជាមិនរស់ដូចគ្នា៥នាក់។ ប៉ុន្តែប្អូនខ្លួនឆ្លាត ពេលបែកកញ្ចក់វារទាញដៃម៉ាក់យាយទៅ ហើយទាញខ្លួនចុងក្រោយ តែខ្លួនអត់ទាន់ចេញ ចង់ស្រវារកប៉ាម៉ាក់ តែគាត់លិចទឹកទៅហើយ។ វាជាប្រឡាយតែវាជ្រៅ បើគេចមកខាងឆ្វេងវិញគុម្ពព្រៃធម្មតា អត់មានទឹកទេ ខ្លួនសោកស្ដាយណាស់។
ធារិកាថា នៅកន្លែងនោះដាច់ស្រយាល តែក្រុមការងារ ដែលទៅខេត្តជាមួយគ្នា ឃើញទៅ ក៏ជិះបកមកវិញ ជួយ ហើយមានអ្នកស្រុកជួយផងដែរ។ ធារិកាថា ទម្រាំយកឪពុកម្ដាយចេញចូល១០នាទីជាងហើយ ហើយនាង គិតថា ប៉ាម៉ាក់ខ្លួនសន្លប់ បើសិនជាអត់សន្លប់ អត់អីទេ ប្រហែលជាសន្លប់ ព្រោះប៉ាខ្លួនត្រូវត្រង់.កចេញឈា,ម ត្រូវជើង ហើយម៉ាក់ខ្លួនមានជំងឺបេះដូង។
ងាកមកតារាចម្រៀង អ៊ាម វន្នី ដែលជាអ្នកចូលរួមកម្មវិធីនៅព្រះវិហារជាមួយធារិកា ដែរនោះ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ បានបង្ហោះសារទម្លាយពីមូលហេតុនៃការក្រ,ឡាប់នេះថា «តាមការផ្តល់ដំណឹងពីរដ្ឋបាលខេត្តព្រះវិហារបានអោយដឹងថា រថយន្តបែកកង់មុខផ្នែកខាងស្តាំពេលកំពុងបើកបរ ទើបធ្វើអោយទាញចង្កូតទៅស្តាំក្រឡាប់ធ្លាក់ប្រឡាយរហូតដល់មានគ្រោះ ថ្នាក់ដល់ជីវិត»។
អតីតបេក្ខជនក្នុងកម្មិវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodina Idolរូបនេះ បានបន្តថា «ពិតជាគួរអោយសោកស្តាយខ្លាំងណាស់ ចឹងបានខ្ញុំឆ្ងល់ថាហេតុអ្វីដានកង់ឡានគាត់បើកត្រូវគន្លងផ្លូវល្អណាស់ តែសុខៗស្រាប់តែឃើញស្នាមកាច់ចង្កូតទៅស្តាំសឹងតែ៩០ដឺក្រេទៅវិញ»។
ក្រោយការបង្ហោះនេះរួចមកមានការចូលបញ្ចេញយោបល់ជាច្រើន ក្នុងនោះមតិខ្លះលើកឡើងថា «សំបកចិនចឹងហើយ ចូលរួមរំលែកទុក្ខផង»។ ជាការឆ្លើយតប អ៊ាម វន្នី បានបញ្ជាក់ថា «សំបកកង់ថៃទេប្អូន ហើយទើបនឹងដូរទៀតផង»។
ដោយឡែក តារាចម្រៀង សុវត្ថិឌី ធារិកា ដែលជាកូនជ.ន.រង.គ្រោះ ពេលឃើញការបង្ហោះខាងលើនេះរួចមក បានត្រឹមចូលទៅខំមិនអមដោយស្ទីកឃ័រទឹកភ្នែកថា «អរគុណបង»៕