ម្ចាស់ពានអែបកៀន! ទោះ​មិន​បាន​ពាន​ជូន​ម្ដាយ​កម្សត់​ តែ​អ៊ឹម ថៃ ចេញ​បទ​ដំបូង នៅ​ហង្ស​មាស​ តារា​ល្មមៗ​សុំ​ចាញ់ (មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​, បេក្ខជន អឹម ថៃ បាន​បង្ហាញ​ការ​ខូចចិត្ត​សោកស្ដាយ​យ៉ាង​ខ្លាំង ខណៈ​រូបគេ មិន​អាច​ដណ្ដើមពាន Beat The Best នាំ​មោទនភាព​ជូន​ម្ដាយ និង​អាច​ជួយ​គាត់​ឲ្យ​ចាក​ចេញពី​ភាពក្រីក្រ​លំបាក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​បទសម្ភាសន៍​ជាមួយ​គេហទំព័រ​ក្នុងស្រុក​មួយ អ៊ឹម ថៃ បានបង្ហាញ​អារម្មណ៍​ដូច្នេះ​ថា «​ខ្ញុំ​សោកស្តាយ ដែល​គ្មាន​ឱកាស លើក​ពានរង្វាន់​។ វិញ្ញាសារ​លំបាកៗ​ជាច្រើន ដែល​បេក្ខជន​គ្រប់រូប​ស្ទើ​តែ​មិនអាច​ធ្វើបាន​។ តែ​ខ្ញុំ​អាច​ធ្វើបាន​មិនដែល​ឲ្យ​ខ្លួនឯង​ខកចិត្ត​ទេ គឺ​ខ្ញុំ​អាចធ្វើ​បានល្អ​គ្រប់​វគ្គ​តែម្តង ហើយក៏​មិនសូវមាន​គណៈកម្មការ Comment មកលើ​រូបខ្ញុំ​បានដែរ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បេក្ខជន​រូបនេះ​រំលឹកថា រាល់​ពេលដែល​រូបគេ​ឡើង​បង្ហាញ​សមត្ថភាព​ម្ដងៗ តែង​ស្រមៃ​ឃើញ​នូវ​ទិដ្ឋភាព​ធ្លាប់​តស៊ូ​លំបាក​ជាមួយ​ម្ដាយ រួមទាំង​ការងារ​ជា​កម្មករសំណង់ ដែល​ធ្លាប់​ឆ្លងកាត់​ផងដែរ​។ ទិដ្ឋភាព​ទាំងនោះ បាន​ជំរុញ​លើកទឹកចិត្ត​រូបគេ​ឲ្យ​កាន់​តែ​ពុះកញ្ជ្រោល​ក្នុងការ​ដណ្ដើម​ជ័យជម្នះ​ឲ្យ​បាន ហើយក៏​ផ្ដល់​ថាមពល​ផ្លូវចិត្ត​សម្រាប់​រូបគេ​ក្នុងការ​បង្ហាញ​សមត្ថភាព​នៅ​ចំពោះមុខ​គណៈកម្មការ និង​មហាជន​អ្នកទស្សនា​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភាពបរាជ័យ​លើក​នេះ ធ្វើ​ឲ្យ​លោក​មានការ​សោកស្ដាយរ​ក​អ្វី​ផ្ទឹម​ពុំបាន រហូតដល់​យំ​សម្រក់​ទឹកភ្នែក​នៅ​ឆា​កនៅ​ចំពោះមុខ​គណៈកម្មការ និង​មហាជន​ជាច្រើន​។ បេក្ខជន​រូបនេះ​អះអាងថា នេះ​ជាការ​សម្រក់​ទឹកភ្នែក​លើកដំបូង​នៅលើ​ឆាក​ដូច្នេះ​ក្នុងនាម​ជា​កូនប្រុស ដែល​គួរតែមាន​ភាពរឹងមាំ​ជាង​នេះ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា បេក្ខជន អឹម ថៃ បាន​ក្លាយជា​តារា​ចម្រៀង​កុងត្រា​ប្រចាំ​ផលិតកម្ម​ហង្ស​មាស ដោយ​ស្វ័យប្រវត្តិ ហើយ​ថ្មីៗ​នេះ​ ទើបតែ​ចេញ​បទ​ចម្រៀង​១​បទ​លើកដំបូង ស្ដាប់​ហើយ​ពិតជា​ពីរោះ​ខ្លាំង​ណាស់ ស្រែក​ពោរពេញ​ដោយ​ថាមពល និង​ម៉ឺងម៉ាត់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment