លោក​ជំទាវ ដេត មាលីណា ​ឡាយ​បក​ស្រាយ​​ ​ទម្លាយ​វីដេអូ​ ឮ​សំឡេង​ទ្រហោ​យំ​ពេញ​ផ្ទះ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ការ​សន្យា ​នៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ ​លោក​ជំទាវ ដេត មាលីណា ​បាន​ធ្វើការ​ឡាយ​វីដេអូ ​យក​ចេញ​ពី​កាមេរ៉ា ​សុវត្ថិភាព​ ភ្ជាប់​ជាមួយ​ខ្លឹមសារ​បក​ស្រាយ​យ៉ាង​វែងអន្លាយ ​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​មួយចំនួន ជាមួយ​លោក​ឧកញ៉ា​ឌួង ឆាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ជំទាវ ​បាន​ភ្ជាប់​ជាមួយ​សារ​យ៉ាង​វែង​អន្លាយ​បែប​នេះ​ថា ៖ «ជា​ដំបូង​នាង​ខ្ញុំដេត មាលីណា សូម​ខន្តី​អភ័យ​ទោស​ដល់ពុក ម៉ែ បងប្អូន ពូមីង​ទាំង​អស់ ជាមុន​ដែលនាងខ្ញុំ សម្រេច​ចិត្ត​មក​បកស្រាយ រកយុត្តិធម៌នៅ​ក្នុង​កាលៈទេសៈ​ ដែល​មិន​សមស្រប​នៅ​ពេល​នេះ ដែល​យើង​ទាំង​អស់គ្នា កំពុង​តែ​ចូលរួម​ប្រយុទ្ធប្រឆាំង ការពារ ការ​រាតត្បាត​ជំងឺ​COVID-19 ​ បុន្តែ​នាងខ្ញុំពិតជាគ្មានផ្លូវជ្រើសរើស​ឡើយ ហើយក៏​ពិតជា​មិនអាច​ស៊ូទ្រាំ​តទៅទៀត​បានដែរ!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រយៈពេល​13 ឆ្នាំកន្លងមក នេះ​គឺ​វា​ឆ្អែត​គ្រប់គ្រាន់​សម្រាប់​រូបនាង​ខ្ញុំ​ណាស់​ពេក​ទៅ​ហើយ ទាំង​ការប្រមាថ មាក់ងាយ ជេរ​ស្តី​រួមទាំង​អំពើ​ហិ.ង្សា​​នៅក្នុង​គ្រួសារ រហូត​មាន​ដល់​យក​កាំ.ភ្លើង​មក​គំ.រាម​ស.ម្លាប់​ទៀតផង …… … .. . ។​ល​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការឈឺចាប់​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត ខ្ញុំ​បាន​ទទួល​រួច​អស់ហើយ នៅឡើយ​តែ​ភាព​យុត្តិធម៌​តែប៉ុណ្ណោះ នាង​ខ្ញុំ​ពិតជា​មិន​តូច​ចិត្ត​នោះ​ទេ ដែល​មាន​មតិ តិះដៀល រិះគន់ ស្តីបន្ទោស មើលស្រាល​ដល់​រូបនាង​ខ្ញុំ​កន្លងមក ក៏​ព្រោះតែ​ដោយសារ​តាមរយៈ​ការ​លាប​ពណ៌ បំភ្លៃ ការពិត​ប្រឌិត​ទាំង​គ្មាន​ការ​ខ្មាសអៀន បំពាន​យ៉ាង​អយុត្តិធម៌​របស់​អតីត​ស្វាមី​របស់​នាង​ខ្ញុំ​មកលើ​រូបខ្ញុំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជា​យើង​ទាំងពីរ​ បាន​ព្រមព្រៀង ធ្វើការ​លែងលះ សមស្រប​ទៅតាម​ផ្លូវច្បា.ប់​រួចរាល់​អស់ហើយ​ក៏​ដោយ តែ​គ្រប់យ៉ាង​អ្វី ៗ ដែលជា​ការពិត​វា​ត្រូវតែ​បាន​លាតត្រដាង ព្រោះ​ការ​អត់ធ្មត់​គឺ​វា​មាន​ដែន​កំណត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការដែល​នាង​ខ្ញុំ​សម្រេចចិត្ត ទម្លាយ​ការពិត​មក​ក្នុង​ពេលនេះ ​ក៏​ព្រោះតែ​រូបគាត់​មិនបាន​គោរព​តាម ការព្រមព្រៀង​តាមច្បា.ប់​នៃ​លក្ខណ​ក្នុងការ​លែងលះ​របស់​យើង​ទាំងពីរ​ ហើយ​ថែមទាំង​ព្យាយាម​បំបែក​ម្តាយ​កូន​នាង​ខ្ញុំ​ទៀត មិន​មែនជា​លើកទីមួយ​ទេ ​ដែល​អតីត​ស្វាមី​របស់ខ្ញុំ​គាត់​ព្យាយាម​យក​កូន​ចេញពី​ខ្ញុំ បន្ទាប់ពី​យើង​លែងលះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​ដោយសារ​ការយល់​ពី​មនោសញ្ចេតនា របស់គាត់​ដែលជា​ឪពុក​របស់​កូនៗ ដែរ​នោះ​ ទើប​នាង​ខ្ញុំ​មិនដែល​ហាមឃាត់​ ឬ​ត​ប​ត​​ទៅ​គាត់​ឡើយ​ទើប​បណ្តាល​អាច​អោយ​មានរឿង​រហូតមក​ដូច​ថ្ងៃនេះ​បាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​នេះ​វា​ក៏​គឺជា​កំហុស​របស់ខ្ញុំ​មួយ​ចំណែក​ដែរ ដែល​តែងតែ​ទុក​ឱកាស​អោយ​គាត់ កែប្រែ​ខ្លួន​បំពេញ​តួនាទី​ជា​ឪពុក ដើម្បី​បាន​ផ្តល់​ភាពកក់ក្តៅ​ដល់​កូនៗ ទោះជា​យើង​លែងលះ​រួចរាល់​ហើយក៏​ដោយ ប៉ុន្តែ​អ្នក​នៅតែ​ជា​អ្នក អ្នក​ពិតជា​មិនអាច​កែ​​បានឡើយ ខ្ញុំ​សុំ​ចុះចាញ់​អ្នក​ហើយ តែ​ខ្ញុំ​ក៏​មិន​អាច​អោយ​ស្រមោល​របស់​អ្នក​មក​តាម​លង​បន្លាច បំបែក​ជីវិត​ម្តាយកូន​របស់ខ្ញុំ​តទៅទៀត​បានដែរ នាង​ខ្ញុំ​នឹង​ស៊ូ​ដល់ទី​បំផុត​ដើម្បី​កូនៗ​របស់​នាង​ខ្ញុំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនៗ​គឺជា​កម្លាំងចិត្ត កូនៗ​គឺជា​ជីវិត កូនៗ​គឺជា​ការទទួលខុសត្រូវ​របស់​ឪពុកម្តាយ​គ្រប់ៗ​រូប ដូច្នេះ​ហើយ​ខ្ញុំ​សូម​អង្វរ​ចិត្ត​អ្នក​កុំ​ផ្តល់​សំពាធ​ផ្លូវចិត្ត ផ្លូវ​អារ​ម្មណ៍​ដល់​កូនៗ របស់​យើង​ទាំងអស់​អី ពួកគាត់​នៅ​តូចៗ​ខ្លាំងណាស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​វា​ក៏​មិន​មែន​ជា​ជម្រើស​ល្អ​នោះ​ឡើយ សូម​អ្នក​រំងាប់​អារម្មណ៍​ឆេវឆាវ​របស់​អ្នក​មួយ​ពេល គ្រប់គ្រង​អារ​ម្ម​ណ៍​ឆេវឆាវ​របស់​អ្នក​អោយ​បាន​ល្អ ហើយ​មក​គោរព​តាម ការព្រមព្រៀង​លែងលះ​តាមផ្លូវ​ច្បា.ប់​ដោយ​សន្តិវិធី នោះ​ហើយ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​របស់​ឪពុកម្តាយ​ដែល​ត្រូវ​ផ្តល់អោយ​កូនៗ!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​ដឹងថា ​អ្នកធ្វើ​នេះ​ក៏​ព្រោះតែ​អ្នក​ចង់​យក​ឈ្នះ​ខ្ញុំ អ្នក​ដឹង​ថា ​ខ្ញុំ​រស់​អត់​កូនៗ​មិនបាន អ្នក​ដឹងថា​ខ្ញុំ​ស្រលាញ់​កូនៗ​ខ្លាំងណាស់ សូមអ្នក​កុំអោយ​អារម្មណ៍​ឆេវឆាវ​របស់​អ្នកមួយ​គ្រា​មក​គ្រប់គ្រង​លើ​រូបអ្នក​បាន ហើយក៏​មិនចាំបាច់​ចង់​ឈ្នះ​រូបខ្ញុំ​នោះដែរ ព្រោះ​អ្នក​បាន​ឈ្នះ​ខ្ញុំ​រួចស្រេច​បាត់ទៅហើយ​តាំងពី 13​ឆ្នាំមុន​ម្លេះ!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​ល្មម​ដោះលែង​ជីវិត​របស់ខ្ញុំ​អោយមាន​ជីវិត​រស់នៅ​ដែល​ជា​ខ្ញុំ​ផង​ចុះ ព្រោះ​ខ្ញុំ​ត្រូវ​ប្រកបមុខរបរ​រក​ស៊ី​ចិញ្ចឹមជីវិត ទទួលខុសត្រូវ​លើ​កូនៗ ព្រមទាំង​គ្រួសារ​របស់ខ្ញុំ​ទៀត។ សូមកុំ​ព្យាយាម​យក​កូនៗ មក​ធ្វើជា​គំនាប​ដល់​រូបនាង​ខ្ញុំ​អី អ្វីដែល​អ្នក​គួរតែ​ធ្វើ​នៅ​ពេក​នេះនោះ​គឺ អ្នក​សួរ​ខ្លួនឯង​ថា :តើ​អ្នក​បាន​បំពេញ​តួនាទី​ជា​ឪពុក​អោយដល់​ពួកគាត់​គ្រប់គ្រាន់​ហើយ​ឫ​នៅ ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តើ​ត្រូវធ្វើ និង បំពេញ​តួនាទី​ជា​ឪពុក​ល្អ​បែបណា​ដល់​ពួកគាត់ ? អ្វីដែល​អ្នក​មិន​ធ្លាប់ធ្វើ​ដាក់​ខ្ញុំ​នោះ ? ដែល​ទោះជា​ខ្ញុំ​កំពុងតែ​ពពោះ​កូនៗ​ទាំង​៣​នោះ​ក៏ដោយ មានតែ​អ្នក​ម្នាក់​ទេ​ដែល​ដឹង អ្នក​អាច​កុហក​បោកប្រាស់ បំភ្លៃ​ការពិត​ដល់​មនុស្ស​ជុំវិញ​ខ្លួន​អ្នក​បាន អ្នក​អាច​ធ្វើបាន ហើយ​អ្នក​ក៏បាន​ធ្វើ​រួចហើយ​ដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​អ្នក​នៅតែ​បន្ត​ធ្វើ​ទៀត ក៏ប៉ុន្តែ​អ្នក​មិន​អាច​កុហក​ខ្លួនឯង ឬ ខ្ញុំ​បានឡើយ ការពិត​នៅតែ​ជាការ​ពិត មានតែ​ពេលវេលា​ទេ​ដែល​អាច​បញ្ជាក់​រាល់​អ្វីៗ គ្រប់យ៉ាង​បាន​ទាំងអស់។ ពេលវេលា​ខ្លះ​យើង​មិនចាំបាច់​ទាមទារ ឬ បកស្រាយ​ច្រើន​នោះទេ​ថា​រូបយើង​ល្អ អាក្រក់ ខុសឬត្រូវ ព្រោះ​ទង្វើ​អាច​បញ្ជាក់​ពី​បុគ្គលិក​លក្ខណៈ​របស់​យើង​គ្រប់ៗ​រូប​បាន​យ៉ាង​ច្បាស់​លាស់​ ហើយ​គ្រប់គ្រាន់​ទៀតផង !

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះហើយ​នាង​ខ្ញុំ​សុំ​ពេលវេលា​បកស្រាយ​តាមរយៈ​កាមេរ៉ា វីដេអូ​សុ​វត្ថិភាព​មួយ​នេះ ហើយ​សង្ឃឹមថា​ពុក​ម៉ែ បង ប្អូន ពូ​មីង​ទាំងអស់​នឹង​យល់​ពី​ទឹកចិត្ត​ស្ត្រី ដែល​ជា​ម្តាយ​ដូចជា​រូបនាង​ខ្ញុំ​ម្នាក់នេះ ដោយ​អនុគ្រោះ​និង យុត្តិធម៌

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​បន្ទាប់ពី​ការចេញ​បង្ហាញ​ភស្តុតាង​តាមរយៈ​កាមេរ៉ា​វីដេអូ​១​នេះ​ហើយ​នាង​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ទៅលើ​ប្រព័ន្ធ​ច្បាប់​តុលា.កា​នៅក្នុង​ប្រទេស​កម្ពុជា​រប​ស់​ខ្ញុំ​ នឹង​ផ្តល់​ភាពយុត្តិធម៌​ដល់​ម្តាយកូន​របស់​នាង​ខ្ញុំ​អោយ​បាន​ឆាប់​ជួបជុំ​កូនៗ​មក​រួមរស់​ជាមួយគ្នា​តាម​កិច្ចសន្យា​ព្រមព្រៀង​លែងលះ​តាម​ប្រព័ន្ធ​ផ្លូវច្បាប់​ ដែល​នាង​ខ្ញុំ​មាន​សិទ្ធិ​អំណាច​ជា​មេបា​បីបាច់​ថែរក្សា​កូនៗ​ទាំង​៣​ប្រកបដោយ​សុវត្ថិភាព

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះ​អ្នក​បាន​បំបែក​ខ្ញុំ​ជាមួយនឹង​កូនៗ​តាំងពី​ថ្ងៃ​ច័ន្ទ ទី​៨ ខែ​មីនា មកម្ល៉េះ គឺជា​ថ្ងៃ​សិទ្ធិនារី​តែម្តង រហូតដល់​ពេលនេះ​នាង​ខ្ញុំ​មិនដឹង​ពេលណា​បាន​ជួប​មុខ​កូន​ទេ​​។​ ជា​ចុងបញ្ចប់​នាង​ខ្ញុំ ដេ​ត ម៉ាលី​ណា សូម​គោរព​ជូនពរ​ដល់​ពុក​ម៉ែ ពូ​មីង បងប្អូន​ទាំងអស់​អោយមាន​សុខភាព​ល្អ មាន​ស្នាមញញឹម នឹង​ក្តីសង្ឃឹម​គ្រប់ៗ​ក្រុមគ្រួសារ និង​សូម​ចូលរួមចំណែក​ការពារ ប្រ.យុទ្ធ​ប្រ.ឆាំងនឹង​ជំងឺ COVID-19 ទាំងអស់គ្នា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេស​សូម​ជូនពរ​អោយដល់​ស្ត្រី​ទូទាំង​សកលលោក​ទទួលបាន សេរីភាព​ទាំង​ផ្លូវកាយ​នឹង​ផ្លូវចិត្ត ដោយ​ក្តី​គោរព ស្រលាញ់​ពី​រូបនាង​ខ្ញុំ​ដេ​ត ម៉ាលី​ណា​ ភ្នំពេញ ថ្ងៃទី ១៥ ខែ​មីនា ឆ្នាំ ២០២១»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុន​នឹង​ធ្វើការ​ឡាយ​វីដេអូ​ ភ្ជាប់​ជាមួយ​ខ្លឹមសារ​យ៉ាង​វែង​អន្លាយ​នោះ នៅ​ល្ងាច​មិញនេះ លោក​ជំទាវ ដេត មាលីណា បាន​ជូនសំណឹង​ថា «​សួស្ដី​បងប្អូន​ពូ​មីង​កុំ​ភ្លេច​រង់ចាំ​ការ​ឡាយ​បកស្រាយ​ពី​រូបនាងខ្ញុំ និងឌួង ឆាយ ដើម្បី​ទាមទារ​យុត្តិធម៌​សម្រាប់​ខ្ញុំ និង​កូន​របស់​នាង​ខ្ញុំ​នៅ​យប់ម៉ោង8:00pmនេះ​ហើយ​ការពិត​នឹងត្រូវបាន​បកស្រាយ​ខ្ញុំអត់ចេះ​សំដែង ​និង​និយាយ​កុហក​ប្រឌិតដូចគេទេ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រប​ពេល​លោក​ជំទាវ ដេត មាលីណា ​ឡាយ​បក​ស្រាយ​នោះ ​លោក​ឧកញ៉ាឌួង ឆាយ ក៏បានប្រកាស​ដែរ​ថា «ខ្ញុំ នឹង​ឡាយ​វីដេអូ​ បក​ស្រាយស្អែកម៉ោង 8:00pm យប់។ សូម​ពូមីង​ស្តាប់ការ​បកស្រាយ​របស់ខ្ញុំ​សិនរួច​ពិចារណាតាមកាគួរ ឌួង ឆាយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះវីដេអូ ដែលលោកជំទាវ ដេត មាលីណា ទម្លាយនោះ មើលហើយធ្វើឲ្យអ្នកគាំទ្រសម្ដែងក្ដីអាណិត ហើយក្នុងវីដេអូនោះ មានកន្លែងខ្លះ ឮសម្រែកទ្រហោយំ សម្លុ.ត គួរឲ្យសង្វេគខ្លាំងណាស់។ កាលពីពេលថ្មីៗកន្លងទៅនេះ លោកឧកញ៉ាឌួង ឆាយ ក៏បានធ្វើការឡាយវីដេអូបកស្រាយផងដែរ។ ចង់ដឹងច្បាស់ សូមទស្សនាទាំងអស់គ្នា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



Related posts

Leave a Comment