ជម្រះ​មន្ទិល! ក្រោយ​ប្រើ​ពាក្យ​នេះ លើ ម៉ា​ដូ​ណា ផ្ទុះ​ការ​រិះ​,​គន់​ព្រាត​, សួ វិចិត្រ នៅ​មិន​ស្ងៀម ចេញមុខ​បកស្រាយ​ថា​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេល​ថ្មីៗ​កន្លង​ទៅ​នេះ នៅ​ក្នុង​កម្មវិធី​មួយ ម្ចាស់​ពានរង្វាន់ Beat The Best សួ វិចិត្រ បាន​លែបខាយ​ពាក្យសម្ដី​ជាមួយ​នឹង ម៉ា​ដា​ណា ហើយ​ក្នុង​នោះ គេ​ឃើញ តារា​ចម្រៀង មាន​ដើមកំណើត​មកពី​ខេត្ត​ពោធិ៍សាត់​រូបនេះ បាន​ប្រើពាក្យ វា​,​យ​ខ្ទើ​,​យ ធ្វើ​ឲ្យ​ផ្ទុះ​ការ​រិះ​,​គន់​ពេញ​បណ្ដាញ​សង្គម​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ការ​រិះ​,​គន់​រួចមក នៅ​យប់​ឆ្លង​ចូល​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២២​នេះ តារាចម្រៀង សួ វិចិត្រ បាន​បង្ហោះ​សារ​បកស្រាយ​ថា «​មុននឹង​លេង​គេ​សួរ​គ្នា​រួចហើយ បង​ម៉ា​ដូ​ណា​ក៏​គាត់​យល់​ពី Concept នឹង​ដែរ គាត់​បាន​បង្អាប់​ខ្ញុំ​លើ​ឆាក ខ្ញុំ​ក៏​មិនបាន​ខឹង​ដែរ (​ខ្មៅ​ក៏​ខ្មៅ​ទាប​ក៏​ទាប តែ​នោះ​សុទ្ធតែជា​ពាក្យ​លេងសើច បង​ម៉ា​ដូ​ណា​គាត់​ក៏​ជា​មនុស្ស​មាន​សុជីវធម៌​គួរ​ឲ្យ​គោរព​ដែរ លេងសើច​ហើយ​ចុះ​ពីលើ​ឆាក​គាត់​ក៏​សុំទោស​ខ្ញុំ ហើយ​ខ្ញុំ​សុំទោស​គាត់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គាត់​សួរថា អូន​ចិត្ត​បង​បង្អាប់​អូន​ឯង​មិញ​អូន​ឯង​អត់​ខឹង​ណា​ហី ខ្ញុំ​ថា អត់​ខឹង​ទេ​បង បាន​បង​និយាយ​លេង​អញ្ចឹង​ក៏បាន​សើច​ដែរ ចុះ​បង​ខឹង​ខ្ញុំ​អត់ គាត់​ថា អត់​ទេ​ម៉ា​សប្បាយ​ម៉​ង​) ខ្ញុំ​អោយ​តម្លៃ​ភេទ​ទី​បី​ណាស់ ខ្ញុំ​មិន​ចំអក​ខ្ញុំ​មិន​ពេបជ្រាយ​ទេ ហើយ​ពាក្យ​ថា​ ខ្ទើ​,​យ​វា​មិន​ធ្ងន់​ទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វា​ណាស់​តែ​អ្នក​ចង់បាន​បេះដូង​ទេតើ​ដែល​ចាប់​កំហុស​នោះ រឿងតិច​ហែក​អោយ​ទៅជា​រឿង​ធំ រឿង​ធំ​ហែក​អោយ​កាន់តែ​ធំ​៕ អោយ​ខ្ញុំបាទ​សុំទោស​បើ​ខ្ញុំបាទ​និយាយ​ទៅ​លើស តែ​ខ្ញុំ​មិនបាន​តាំងចិត្ត​សូម្បី​បន្តិច​ណា​ទេ ពាក្យ​ថា វាយ​ខ្ទើយ​គឺ​ចង់​សំដៅ​ទៅលើ​បង​ម៉ា​ដូ​ណា​តែ​ម្នាក់​គត់ ពី​ខ្ញុំបាទ សួ វិចិត្រ»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​ការ​បង្ហោះ​នេះ អ្នកគាំទ្រ​លោក​បាន​លើកឡើងថា «​ឈ្មោះ​ក្រោម​ស្លាក​តារា​មិនមែនជា​រឿង​ងាយ​នោះ​ទេ ប្អូន​ចិត្រ​ថ្ងៃក្រោយ​ត្រូវ​ប្រយ័ត្នប្រយែង​អោយ​ច្រើនជាង​នេះ សូម្បី​TV​ក៏​គេ​មិន​កាត់ចោល​ដែរ​,​បង​វិចិត្រ ជា​មនុស្ស​មាន​ទឹក​ចិត្ត​ល្អ​, បង​វិចិត្រ ជា​មនុស្ស​មាន​ទឹក​ចិត្ត​ល្អ​, កុំ​គិត​ច្រើន​បងប្រុស​ប្អូន​គាំ​ទ្រ​បង​»៕ សូមទស្សនាវីដេអូខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment