កីឡាករ​ប្រដាល់​កម្ពុជា ពៅ សក្តិ​សិទ្ធិ ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​ជប៉ុន​ភ្លឺភ្នែក​​ (មានវីដេអូ)

​ប្រជាជន​ជប៉ុន​បាន​ស្គាល់​អំពី​ក្បាច់គុន​បុរាណ​ខ្មែរ​កាន់តែច្បាស់​បន្ទាប់ពី​កីឡាករ ពៅ សក្តិ​សិទ្ធិ ផ្តួល​កីឡាករ​ម្ចាស់ផ្ទះ​ជប៉ុន​ឲ្យ​បោះបង់​ការប្រកួត​ត្រឹម​ទឹក​ទី​២​។​
​កូនសិស្សលោក មាស សុខ​គ្រី រូបនេះ​ធ្វើ​បានល្អ​ខ្លាំងណាស់​ក្នុងការ​ប្រកួត​កាលពី​ថ្ងៃទី​២៩​ខែកញ្ញា​ពោល​រូបគេ​បាន​វាយ​ឲ្យ​កីឡាករ​ម្ចាស់ផ្ទះ​ត្រូវ​អាជ្ញារ​កណ្តាល​បញ្ឈប់​ត្រឹម​ទឹក​ទី​២​ប៉ុណ្ណោះ​។​
​ក្រោយ​ចប់​ការប្រកួត ពៅ សក្តិ​សិទ្ធិ បាន​និយាយថា រូបគេ​ពិតជា​រំភើប​ណាស់ដែ​លអាច​ផ្តួល​ម្ចាស់ផ្ទះ​បាន​លឿន​បែបនេះ​។ នេះ​ដោយសារតែ​កីឡាករ​ជប៉ុន​មើលស្រាល​លើ​រូបគេ​ហើយ​កម្មវិធី​ហាក់​ដាក់​កីឡាករ​ដែលមាន​កម្រិត​ស្រាល​ជាង​ខ្លួន​។​
​ពៅ សក្តិ​សិទ្ធិ បាន​បន្ថែមថា សម្រាប់​ការប្រកួត​នេះ​រូបគេ​មិន​យក​តម្លៃ​ខ្លួន​ឡើយ​ដោយហេតុថា រូបគេ​ចង់​ឲ្យ​ជប៉ុន​ស្គាល់​ឲ្យ​កាន់តែច្បាស់​នូវ​អ្វី​ទៅ​ដែលជា​ក្បាច់គុន​បុរាណ​ខ្មែរ​កុំ​ស្គាល់​តែមួយ​ថៃ​៕

វីដអូ ពៅ សក្តិសិទ្ធ ផ្តួលម្ចាស់ផ្ទះជប៉ុននៅទឹកទី ២ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩

វីដអូ ពៅ សក្តិសិទ្ធ ផ្តួលម្ចាស់ផ្ទះជប៉ុននៅទឹកទី ២ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩វីដេអូ MSR Sportឧបត្ថម្ភដោយ 2 M B E T .C O M ———————————+ទឹកប្រាក់បន្ថែមដ៏អស្ចារ្យរហូតដល់ 1020 ដុល្លារ ស្វាគមន៍សមាជិកថ្មី ចូលទៅកាន់ 2 M B E T .C O M ឥឡូវនេះ!

Posted by Kun Khmer Fighter Official on Wednesday, October 2, 2019

Related posts

Leave a Comment