រឿងរ៉ាវលែងលះគ្នារវាងលោកឧកញ៉ាឌួង ឆាយ និងលោកជំទាវដេត ម៉ាលីណា បានក្លាយជាប្រធានបទក្ដៅអស់រយៈពេលប៉ុន្មានខែមកហើយ សម្រាប់អ្នកគាំទ្រ ធ្វើការជជែកវែកញែក ក្នុងនោះក៏មានការស្នើសុំឲ្យពួកគេត្រូវរ៉ូវគ្នាវិញផងដែរ។
ដោយឡែកកាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ ក្រោយពីឃើញវីដេអូលោកឧកញ៉ាឌួង ឆាយ ធ្វើបាបអតីតភរិយារួចមក អ្នកគាំទ្រភាគច្រើន ទំនងជាលែងហ៊ានធ្វើការសំណូមពរទៀតហើយមើលទៅ ព្រោះមានលក្ខណៈហួសពីការគិតទៅទៀត។
ទោះយ៉ាងណាឧកញ៉ាឌួង ឆាយ បានប្រកាសកាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១រួចហើយថា នឹងធ្វើការបកស្រាយនៅយប់នេះ រង់ចាំស្ដាប់ទាំងអស់គ្នាថាតើមានរឿងដល់ហេតុអ្វី ទើបដល់ថ្នាក់នេះនោះ។
ចំពោះរឿងរ៉ាវខាងលើ កុំថាឡើយមហាជនទូទៅ សូម្បីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ក៏បានចូលទៅទស្សនាវីដេអូនេះផងដែរ ហើយបានមានប្រសាសន៍តាមរយៈខំមិនលើកជាចម្ងល់នៅវេលាម៉ោង៤និង២២នាទីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។
សម្ដេច បានប្រើប្រាស់ គណនីហ្វេសប៊ុកផ្ទាល់ខ្លួនចូលមក ខមមិន នៅលើ វីដេអូ ដែល អតីតប្រពន្ធរបស់ ឧកញ៉ា ដួង ឆាយ ឡាយបកស្រាយ កាលពីយប់មិញ ដោយមានខ្លឹមសារថា ហេតុអីដួង ឆាយឃោរ.ឃៅដល់កម្រិតនេះ?។
តាមរយៈចម្ងល់របស់សម្ដេចតេជោ ត្រូវបានអ្នកលេងបណ្ដាញសង្គមមួយចំនួនបានឃើញ ចូលទៅឆ្លើយតប និងលើកជាសំណូមពរថា «សូមសម្តេចជួយធានាសុវត្ថិភាពគាត់ផង, មើលហើយ ពិតជារន្ធ.ត់ណាស់ ទោះខឹងយ៉ាងណាហេតុអ្វី ប្រើអំពើហិ.ង្សា? យកកំ.ហឹងទល់កំហល់, សម្តេចសូមរកយុត្តិធម៌អោយជន.រង.គ្រោះផង,
មានសម្តេចពុកពិតជាមានយុត្តិធម៌សម្រាប់នាង, ជួយគាត់ផងសម្តេចពុក, សម្តេចជួយដោះស្រាយរឿងនេះផង, សង្ឃឹមថាមានយុត្តិធម៌ចំពោះគាត់ជាមនុស្សស្រី, ធ្លាប់សរសើរឌួងឆាយថាកែខ្លួនបានល្អវិញហើយ ឥឡូវសា.ហាវដូចកាលគាត់នៅស្ទាវវិញហើយ សម្តេចពុក,
សម្តេចពុកធ្លាប់សរសើរឌួងឆាយថាកែខ្លួនបានល្អវិញហើយ ឥឡូវសា.ហាវដូចកាលគាត់នៅស្ទាវវិញហើយ សម្តេចពុក ខ្ញុំបាទពិតជា នឹកស្មានមិនដល់ថា បង ឆាយ មានចរិតបែបនេះសោះ ខ្ញុំខំតាមដានគ្រប់សកម្មភាពជួយសង្គមរបស់គាត់ ខ្ញុំគោរពសរសើរគាត់ណាស់ តែពេលឃើញវីដេអូ នេះហើយ ខ្ញុំពិតជាហួសចិត្ត នឹកស្មានមិនដល់។ សែនអាណិត កូនៗ និងភរិយាជាស្ត្រីទន់ខ្សោយ»។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ លោកជំទាវ ដេត ម៉ាលីណា បានសម្រេចបញ្ចេញវីដេអូកាមេរ៉ាសុវត្ថិភាព បង្ហាញពីអតីតស្វាមីលោកឧកញ៉ា ឌួង ឆាយធ្វើ បា. ប ជាច្រើនលើកច្រើនសា អមជាមួយសាររៀបរាប់យ៉ាងវែងអន្លាយដូចខាងក្រោមថា៖ ៖ «ជាដំបូងនាងខ្ញុំដេត មាលីណា សូមខន្តីអភ័យទោសដល់ពុក ម៉ែ បងប្អូន ពូមីងទាំងអស់ ជាមុនដែលនាងខ្ញុំ សម្រេចចិត្តមកបកស្រាយ រកយុត្តិធម៌នៅក្នុងកាលៈទេសៈ ដែលមិនសមស្របនៅពេលនេះ ដែលយើងទាំងអស់គ្នា កំពុងតែចូលរួមប្រយុទ្ធប្រឆាំង ការពារ ការរាតត្បាតជំងឺCOVID-19 បុន្តែនាងខ្ញុំពិតជាគ្មានផ្លូវជ្រើសរើសឡើយ ហើយក៏ពិតជាមិនអាចស៊ូទ្រាំតទៅទៀតបានដែរ!
រយៈពេល13 ឆ្នាំកន្លងមក នេះគឺវាឆ្អែតគ្រប់គ្រាន់សម្រាប់រូបនាងខ្ញុំណាស់ពេកទៅហើយ ទាំងការប្រមាថ មាក់ងាយ ជេរស្តីរួមទាំងអំពើហិ.ង្សានៅក្នុងគ្រួសារ រហូតមានដល់យកកាំ.ភ្លើងមកគំ.រាមស.ម្លាប់ទៀតផង …… … .. . ។ល។
ការឈឺចាប់ទាំងផ្លូវកាយនិងផ្លូវចិត្ត ខ្ញុំបានទទួលរួចអស់ហើយ នៅឡើយតែភាពយុត្តិធម៌តែប៉ុណ្ណោះ នាងខ្ញុំពិតជាមិនតូចចិត្តនោះទេ ដែលមានមតិ តិះដៀល រិះគន់ ស្តីបន្ទោស មើលស្រាលដល់រូបនាងខ្ញុំកន្លងមក ក៏ព្រោះតែដោយសារតាមរយៈការលាបពណ៌ បំភ្លៃ ការពិតប្រឌិតទាំងគ្មានការខ្មាសអៀន បំពានយ៉ាងអយុត្តិធម៌របស់អតីតស្វាមីរបស់នាងខ្ញុំមកលើរូបខ្ញុំ
ទោះជាយើងទាំងពីរ បានព្រមព្រៀង ធ្វើការលែងលះ សមស្របទៅតាមផ្លូវច្បា.ប់រួចរាល់អស់ហើយក៏ដោយ តែគ្រប់យ៉ាងអ្វី ៗ ដែលជាការពិតវាត្រូវតែបានលាតត្រដាង ព្រោះការអត់ធ្មត់គឺវាមានដែនកំណត់។
ការដែលនាងខ្ញុំសម្រេចចិត្ត ទម្លាយការពិតមកក្នុងពេលនេះ ក៏ព្រោះតែរូបគាត់មិនបានគោរពតាម ការព្រមព្រៀងតាមច្បា.ប់នៃលក្ខណក្នុងការលែងលះរបស់យើងទាំងពីរ ហើយថែមទាំងព្យាយាមបំបែកម្តាយកូននាងខ្ញុំទៀត មិនមែនជាលើកទីមួយទេ ដែលអតីតស្វាមីរបស់ខ្ញុំគាត់ព្យាយាមយកកូនចេញពីខ្ញុំ បន្ទាប់ពីយើងលែងលះ
ប៉ុន្តែដោយសារការយល់ពីមនោសញ្ចេតនា របស់គាត់ដែលជាឪពុករបស់កូនៗ ដែរនោះ ទើបនាងខ្ញុំមិនដែលហាមឃាត់ ឬតបតទៅគាត់ឡើយទើបបណ្តាលអាចអោយមានរឿងរហូតមកដូចថ្ងៃនេះបាន
ហើយនេះវាក៏គឺជាកំហុសរបស់ខ្ញុំមួយចំណែកដែរ ដែលតែងតែទុកឱកាសអោយគាត់ កែប្រែខ្លួនបំពេញតួនាទីជាឪពុក ដើម្បីបានផ្តល់ភាពកក់ក្តៅដល់កូនៗ ទោះជាយើងលែងលះរួចរាល់ហើយក៏ដោយ ប៉ុន្តែអ្នកនៅតែជាអ្នក អ្នកពិតជាមិនអាចកែបានឡើយ ខ្ញុំសុំចុះចាញ់អ្នកហើយ តែខ្ញុំក៏មិនអាចអោយស្រមោលរបស់អ្នកមកតាមលងបន្លាច បំបែកជីវិតម្តាយកូនរបស់ខ្ញុំតទៅទៀតបានដែរ នាងខ្ញុំនឹងស៊ូដល់ទីបំផុតដើម្បីកូនៗរបស់នាងខ្ញុំ។
កូនៗគឺជាកម្លាំងចិត្ត កូនៗគឺជាជីវិត កូនៗគឺជាការទទួលខុសត្រូវរបស់ឪពុកម្តាយគ្រប់ៗរូប ដូច្នេះហើយខ្ញុំសូមអង្វរចិត្តអ្នកកុំផ្តល់សំពាធផ្លូវចិត្ត ផ្លូវអារម្មណ៍ដល់កូនៗ របស់យើងទាំងអស់អី ពួកគាត់នៅតូចៗខ្លាំងណាស់
ហើយវាក៏មិនមែនជាជម្រើសល្អនោះឡើយ សូមអ្នករំងាប់អារម្មណ៍ឆេវឆាវរបស់អ្នកមួយពេល គ្រប់គ្រងអារម្មណ៍ឆេវឆាវរបស់អ្នកអោយបានល្អ ហើយមកគោរពតាម ការព្រមព្រៀងលែងលះតាមផ្លូវច្បា.ប់ដោយសន្តិវិធី នោះហើយជាជម្រើសដ៏ល្អបំផុតរបស់ឪពុកម្តាយដែលត្រូវផ្តល់អោយកូនៗ!
ខ្ញុំដឹងថា អ្នកធ្វើនេះក៏ព្រោះតែអ្នកចង់យកឈ្នះខ្ញុំ អ្នកដឹងថា ខ្ញុំរស់អត់កូនៗមិនបាន អ្នកដឹងថាខ្ញុំស្រលាញ់កូនៗខ្លាំងណាស់ សូមអ្នកកុំអោយអារម្មណ៍ឆេវឆាវរបស់អ្នកមួយគ្រាមកគ្រប់គ្រងលើរូបអ្នកបាន ហើយក៏មិនចាំបាច់ចង់ឈ្នះរូបខ្ញុំនោះដែរ ព្រោះអ្នកបានឈ្នះខ្ញុំរួចស្រេចបាត់ទៅហើយតាំងពី 13ឆ្នាំមុនម្លេះ!
សូមល្មមដោះលែងជីវិតរបស់ខ្ញុំអោយមានជីវិតរស់នៅដែលជាខ្ញុំផងចុះ ព្រោះខ្ញុំត្រូវប្រកបមុខរបររកស៊ីចិញ្ចឹមជីវិត ទទួលខុសត្រូវលើកូនៗ ព្រមទាំងគ្រួសាររបស់ខ្ញុំទៀត។ សូមកុំព្យាយាមយកកូនៗ មកធ្វើជាគំនាបដល់រូបនាងខ្ញុំអី អ្វីដែលអ្នកគួរតែធ្វើនៅពេកនេះនោះគឺ អ្នកសួរខ្លួនឯងថា :តើអ្នកបានបំពេញតួនាទីជាឪពុកអោយដល់ពួកគាត់គ្រប់គ្រាន់ហើយឫនៅ ?
តើត្រូវធ្វើ និង បំពេញតួនាទីជាឪពុកល្អបែបណាដល់ពួកគាត់ ? អ្វីដែលអ្នកមិនធ្លាប់ធ្វើដាក់ខ្ញុំនោះ ? ដែលទោះជាខ្ញុំកំពុងតែពពោះកូនៗទាំង៣នោះក៏ដោយ មានតែអ្នកម្នាក់ទេដែលដឹង អ្នកអាចកុហកបោកប្រាស់ បំភ្លៃការពិតដល់មនុស្សជុំវិញខ្លួនអ្នកបាន អ្នកអាចធ្វើបាន ហើយអ្នកក៏បានធ្វើរួចហើយដែរ
ហើយអ្នកនៅតែបន្តធ្វើទៀត ក៏ប៉ុន្តែអ្នកមិនអាចកុហកខ្លួនឯង ឬ ខ្ញុំបានឡើយ ការពិតនៅតែជាការពិត មានតែពេលវេលាទេដែលអាចបញ្ជាក់រាល់អ្វីៗ គ្រប់យ៉ាងបានទាំងអស់។ ពេលវេលាខ្លះយើងមិនចាំបាច់ទាមទារ ឬ បកស្រាយច្រើននោះទេថារូបយើងល្អ អាក្រក់ ខុសឬត្រូវ ព្រោះទង្វើអាចបញ្ជាក់ពីបុគ្គលិកលក្ខណៈរបស់យើងគ្រប់ៗរូបបានយ៉ាងច្បាស់លាស់ ហើយគ្រប់គ្រាន់ទៀតផង!
ដូច្នេះហើយនាងខ្ញុំសុំពេលវេលាបកស្រាយតាមរយៈកាមេរ៉ា វីដេអូសុវត្ថិភាពមួយនេះ ហើយសង្ឃឹមថាពុកម៉ែ បង ប្អូន ពូមីងទាំងអស់នឹងយល់ពីទឹកចិត្តស្ត្រី ដែលជាម្តាយដូចជារូបនាងខ្ញុំម្នាក់នេះ ដោយអនុគ្រោះនិង យុត្តិធម៌
ហើយបន្ទាប់ពីការចេញបង្ហាញភស្តុតាងតាមរយៈកាមេរ៉ាវីដេអូ១នេះហើយនាងខ្ញុំជឿជាក់យ៉ាងមុតមាំទៅលើប្រព័ន្ធច្បាប់តុលា.កានៅក្នុងប្រទេសកម្ពុជារបស់ខ្ញុំ នឹងផ្តល់ភាពយុត្តិធម៌ដល់ម្តាយកូនរបស់នាងខ្ញុំអោយបានឆាប់ជួបជុំកូនៗមករួមរស់ជាមួយគ្នាតាមកិច្ចសន្យាព្រមព្រៀងលែងលះតាមប្រព័ន្ធផ្លូវច្បាប់ ដែលនាងខ្ញុំមានសិទ្ធិអំណាចជាមេបាបីបាច់ថែរក្សាកូនៗទាំង៣ប្រកបដោយសុវត្ថិភាព
ព្រោះអ្នកបានបំបែកខ្ញុំជាមួយនឹងកូនៗតាំងពីថ្ងៃច័ន្ទ ទី៨ ខែមីនា មកម្ល៉េះ គឺជាថ្ងៃសិទ្ធិនារីតែម្តង រហូតដល់ពេលនេះនាងខ្ញុំមិនដឹងពេលណាបានជួបមុខកូនទេ។ ជាចុងបញ្ចប់នាងខ្ញុំ ដេត ម៉ាលីណា សូមគោរពជូនពរដល់ពុកម៉ែ ពូមីង បងប្អូនទាំងអស់អោយមានសុខភាពល្អ មានស្នាមញញឹម នឹងក្តីសង្ឃឹមគ្រប់ៗក្រុមគ្រួសារ និងសូមចូលរួមចំណែកការពារ ប្រ.យុទ្ធប្រ.ឆាំងនឹងជំងឺ COVID-19 ទាំងអស់គ្នា
ជាពិសេសសូមជូនពរអោយដល់ស្ត្រីទូទាំងសកលលោកទទួលបាន សេរីភាពទាំងផ្លូវកាយនឹងផ្លូវចិត្ត ដោយក្តីគោរព ស្រលាញ់ពីរូបនាងខ្ញុំដេត ម៉ាលីណា ភ្នំពេញ ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២១»។
មុននឹងធ្វើការឡាយវីដេអូ ភ្ជាប់ជាមួយខ្លឹមសារយ៉ាងវែងអន្លាយនោះ នៅល្ងាចមិញនេះ លោកជំទាវ ដេត មាលីណា បានជូនសំណឹងថា «សួស្ដីបងប្អូនពូមីងកុំភ្លេចរង់ចាំការឡាយបកស្រាយពីរូបនាងខ្ញុំ និងឌួង ឆាយ ដើម្បីទាមទារយុត្តិធម៌សម្រាប់ខ្ញុំ និងកូនរបស់នាងខ្ញុំនៅយប់ម៉ោង8:00pmនេះហើយការពិតនឹងត្រូវបានបកស្រាយខ្ញុំអត់ចេះសំដែង និងនិយាយកុហកប្រឌិតដូចគេទេ»។
ស្របពេលលោកជំទាវ ដេត មាលីណា ឡាយបកស្រាយនោះ លោកឧកញ៉ាឌួង ឆាយ ក៏បានប្រកាសដែរថា «ខ្ញុំ នឹងឡាយវីដេអូ បកស្រាយស្អែកម៉ោង 8:00pm យប់។ សូមពូមីងស្តាប់ការបកស្រាយរបស់ខ្ញុំសិនរួចពិចារណាតាមកាគួរ ឌួង ឆាយ»៕ ចង់ដឹងច្បាស់ សូមទស្សនាវីដេអូលម្អិតទាំងអស់គ្នា៖