ប្រិយមិត្តអ្នកអាន បានជ្រាបរួចមកហើយថា កាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ លោកជំទាវ ដេត ម៉ាលីណា បានសម្រេចទម្លាយវីដេអូ លោកឧកញ៉ាឌួង ឆាយធ្វើបាបខ្លួន ភ្ជាប់ជាមួយខ្លឹមសារយ៉ាងវែងអន្លាយ ជាហេតុធ្វើឲ្យមហាជនមើល និងស្ដាប់ហើយ សម្ដែងការអាណិតចំពោះលោកជំទាវជាពន់ពេក។
ទន្ទឹមនឹងភាពអាណិតចំពោះលោកជំទាវដេត ម៉ាលីណានេះផងដែរ ពួកគេ ក៏បានសម្ដែងការខឹងសម្បាចំពោះលោកឧកញ៉ាឌួង ឆាយ ជាខ្លាំង ជាមួយនឹងការប្រើប្រាស់ពាក្យធ្ងន់ៗឥតសំចៃមាត់។
ក្នុងពេលអតីតភរិយាលោកកំពុងឡាយបកស្រាយនោះ លោកឧកញ៉ាឌួង ឆាយ ក៏បានប្រកាសថានឹងធ្វើការបកស្រាយរឿងនេះផងដែរ ហើយទីបំផុត នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ លោកឧកញ៉ា ឌួង ឆាយ បានចេញមុខឡាយវីដេអូ បកស្រាយខ្ទេចពីដំណើរដើមទង ដែលបណ្ដាលឲ្យកើតមានរឿងនេះឡើង ព្រមទាំងទម្លាយវីដេអូនៅលើផេកជាបន្តបន្ទាប់ផងដែរ។
លោកឧកញ៉ាឌួង ឆាយ បានបញ្ជាក់ថា លោក និងអតីតភរិយា កើតនៅឆ្នាំមមីរដូចគ្នា ហើយឆ្នាំនេះ មានអាយុ៣១ឆ្នាំដូចគ្នា។ ចំពោះមូលហេតុ ដែលឈានដល់ការប្រតាយប្រតប់គ្នានោះ បណ្ដាលមកពីអតីតភរិយារបស់លោកបង្ខំឲ្យលោកក្រៀវម្ដងហើយម្ដងទៀត ខ្លាចមានស្រី ឈានដល់ការមានកូន បើមិនក្រៀវទេ នឹងលែងលះគ្នា។
ជាមួយគ្នានេះ លោកឧកញ៉ា បានលើកជាសំណួរថា តើនៅលើលោកនេះ មានភរិយាប៉ុន្មាននាក់ ដែលបង្ខំឲ្យប្ដីរបស់ខ្លួនទៅក្រៀវនោះ? ចំពោះការបង្ខំនេះ ត្រូវបានលោកបដិសេធ មិនធ្វើការទៅក្រៀវដាច់ខាត ហើយសុខចិត្តលែងលះគ្នា ដោយលាកចេញចេញតែខ្លួនទទេ ប្រគល់ទ្រព្យសម្បត្តិ ប្រគល់សិទ្ធិអំណាចមេបាឲ្យទៅភរិយាទាំងអស់។
លោកឧកញ៉ា បានបញ្ជាក់ដែរថា លោកជាអ្នកបង្រៀនសព្វគ្រប់បែបយ៉ាងដល់ភរិយា តាំងពីការធ្វើជំនួញ ការឡាយវីដេអូ និងទុនរកស៊ីទាំងអស់ ចុងក្រោយអតីតភរិយារបស់លោកចាប់ផ្ដើមពង្រឹងសេដ្ឋកិច្ចដោយខ្លួនឯង លែងឃើញតម្លៃរបស់លោក មើលងាយលោកមើលងាយគ្រួសារ គ្រប់បែបយ៉ាង។
ចំពោះវីដេអូ ដែលអតីតភរិយាទម្លាយនេះផងដែរ លោកឧកញ៉ាឌួង ឆាយ បញ្ជាក់ថា ជាការរៀបចំទុកជាមុន ជាការរៀបអន្ទាក់ ដោយសារអតីតភរិយារបស់លោកមានជនទី៣ ចូលមកជ្រៀតជ្រែក។ នេះគ្រាន់តែជាការដកស្រង់ចំណុចខ្លះៗប៉ុណ្ណោះ ចង់ដឹងច្បាស់ថាតើលោកបាននិយាយបកស្រាយអ្វីខ្លះទៀតនោះ សូមស្ដាប់វីដេអូលម្អិតជាច្រើនដូចខាងក្រោមនេះ ៖