លោកអ្នក បានជ្រាបរួចមកហើយថា រហូតមកដល់ពេលនេះ ពូម៉ៅ បានរស់នៅជាបុរសពោះម៉ាយអស់រយៈពេលជាច្រើនខែដែរហើយ ក្រោយពីអ្នកស្រី ទ្រី ដាណា ប្រកាសផ្ដាច់ចំណងជាប្ដីប្រពន្ធផ្អើលអស់អ្នកលេងបណ្ដាញសង្គមកាលពីកន្លងមកនោះ។
តាំងពីនោះមក ពូម៉ៅ មិនសូវមានសកម្មភាពខ្លាំងលើបណ្ដាញសង្គមហ្វេសប៊ុកនោះទេ តែនៅលើបណ្ដាញសង្គមទីកតុកវិញ គេឃើញពូម៉ៅ ឧស្សាហ៍ធ្វើកាយវិការ តាមបទចម្រៀងកម្សត់ៗពាក់ព័ន្ធនឹងស្នេហាបែកបាក់ខ្លាំងណាស់។
ជាក់ស្ដែង ថ្មីៗនេះ ពូម៉ៅ បានបង្ហើរសំនៀងមួយបទ មានចំណងជើងថា «ទំនួញកវីទល់ដែន» បានពីរោះគ្រាន់បើ។ តែអ្វីជាការចាប់អារម្មណ៍នោះ ត្រង់អត្ថន័យបទចម្រៀង និងទឹកមុខរបស់ពូម៉ៅ ចូលតួដល់ហើយ មុខឡើងស្ងួត ដូចចង់យំអញ្ចឹង៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម ៖