ចប់បាត់! ឃើញ​សម្រស់​ដុកទ័រ​សង្ហា ម្នាក់ៗ​ចង់​លង់​ ដោយ​​ទាំង​យូរី​ ដល់​ពេល​តាមដាន ទើប​បែកធ្លាយ​ថា គ្រូពេទ្យ​រូប​នេះ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​Cambodian Idol​រដូវ​កាល​ទី​៤ វគ្គ​Judge Audition បាន​ឈាន​ដល់​សប្ដាហ៍​ទី​៤​​ កាលពី​យប់​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២២ ដោយ​ចម្រាញ់​បាន​បេក្ខជន បេ​ក្ខ​នារី មាន​សមត្ថភាព​ជាច្រើន មាន​ទាំង​គ្រូពេទ្យ​, និស្សិត កម្មករ​សំណង់​ជាដើម​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​ចាប់អារម្មណ៍​គ្រូពេទ្យ​ម្នាក់​ឈ្មោះ​ស៊ឹម ច័ន្ទ​ពន្លឺ អាយុ​២៩​ឆ្នាំ មានស្រុកកំណើត​នៅ ​ភូមិចក ស្រុកដូនកែវ នៅខេត្ត តាកែវ ពិតជា​បាន​សាង​ភាព​ភ្ញាក់ផ្អើល​សម្រាប់​គណៈកម្មការ​​ខ្លាំងណាស់ ជាពិសេស​កញ្ញា សុខ ស៊ី​ឡា​លីន​តែម្ដង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រាន់តែ​ឃើញ​គ្រូពេទ្យ​សង្ហា បង្ហាញ​វត្តមាន​ភ្លាម តារា​ចម្រៀង ដែល​អាច​ច្រៀង​ភាសា​អង់គ្លេស​បាន​យ៉ាង​ល្អ​រូប​នេះ និយាយ​លែបខាយ ធ្វើជា​មាន​អាការៈ​ឈឺ​បេះដូង​បាត់​ទៅ​ហើយ​។ ពេល​សួរនាំ​ដឹង​ថា រូបគេ​ធ្លាប់​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​បែប​នេះ​ដែរ​ នៅ​ឯ​ប្រទេស​វៀតណាម​ទៀត​នោះ រឹតតែ​ធ្វើ​ឲ្យ​គណៈកម្មការ ​​ចាប់អារម្មណ៍​លើ​រូបគេ​ថែម​មួយ​កម្រិត​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​បេក្ខជន​ស្ថិត​ក្នុង​វ័យ​២៩​ឆ្នាំ​រូប​នេះ បកស្រាយ​ចប់​នោះ គណៈកម្មការ​ម្នាក់ៗ សុទ្ធតែ​សរសើរ​ពី​សមត្ថភាព​សំឡេង​របស់​រូបគេ ជាពិសេស កញ្ញា សុខ ស៊ី​ឡា​លីន ចង់​វង្វេងវង្វាន់​ស្មារតី រំជួលចិត្ត​ខ្លាំង ទប់ខ្លួន​លែង​ចង់​នឹង លង់​ទាំង​សំឡេង លង់​ទាំង​សម្រស់ រហូតដល់​និយាយ​ផ្ដោះផ្ដង​ស្នេហា ថែមទាំង​ច្រៀង​ឆ្លើយឆ្លង​គ្នា ជា​ភាសា​អង់គ្លេស មើល​ទៅ​ពិតជា​រ៉ូមែនទិក​ខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពី​និយាយ​ផ្ដោះផ្ដង​ផ្ទុះ​សំណើច​ពេញ​ឆាក​រួចមក គណៈកម្មការ​ទាំង​៤ បានសម្រេច​ផ្ដល់​«Yes»​ដល់​លោកគ្រូ​ពេទ្យ​រូប​នេះ ដោយ​ឥត​ស្ទាក់ស្ទើរ ធ្វើ​ឲ្យ​បេក្ខជន ដែល​មកពី​ខេត្ត​តាកែវ​រូបនេះ ទទួលបាន​សំបុត្រ​មាស ដើម្បី​ឈាន​ទៅ​វគ្គ​បន្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាកមកទស្សនិកជនមួយចំនួនវិញ ក៏លង់នឹងសម្រស់គ្រូពេទ្យរូបនេះមិនស្ទើរនោះដែរ ក្នុងនោះរួមទាំង តារាចម្រៀង យូរី ផងដែរ ដោយបានបង្ហោះសារប្រាប់គ្រូពេទ្យថា «លោកគ្រូពេទ្យ នៅទីនេះមានអ្នកជំងឺ»។ ចំណែក ពិធិករ សុខ រ៉ាស៊ី បានបង្ហោះសារដែរថា «ខ្ញុំក៏លង់នឹង សម្រស់ បងពេទ្យដែរ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី១ខែមុនេះ គ្រូពេទ្យរូបនេះ ទើបតែថតMVក្នុងបទចម្រៀង «តោង»របស់កញ្ញា យូរី ហើយថ្មីៗនេះ យូរី បានហៅរូបគេ ជាពួកម៉ាកពេញៗមាត់ និងជូនពរយ៉ាងពិសេសថា «រីករាយថ្ងៃកំណើត ពួកម៉ាក សម្លាញ់ Sim Chan Ponloueជូនពរ​អោយ​ ក្ដីស្រមៃក្លាយជាការពិតណា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេលមានមនុស្សមួយចំនួនផ្អើលលង់នឹងសម្រស់គ្រូពេទ្យខាងលើនោះ ស្រាប់តែមានគណនីហ្វេសប៊ុកមួយទម្លាយថា «ទៅពេទ្យបាន តែហាមចូលបេះដូងពេទ្យ ដោយសារមានប្រពន្ធហើយ ស្គាល់គាត់ច្បាស់អ្នកតាកែវ»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment