លោក​ជំទាវ​ហ៊ុន ស៊ី​ណាត ដាក់​ប៉ុន្មាន​ម៉ាត់​នេះ​ចាក់​ដោតណាស់ បន្ទាប់​ពីឧកញ៉ា​ឌួង ឆាយ ឡាយ​បកស្រាយ (មានវីដេអូ)

ប្រិយមិត្ត បាន​ជ្រាប​រួច​មក​ហើយ​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ លោក​ជំទាវ ​ដេ​ត ម៉ាលី​ណា បាន​យក​​វីដេអូ​ ចេញពី​កាមេរ៉ា សុវត្ថិភាព​ ​មក​ធ្វើ​ការ​ឡាយ ​ដោយ​មិនបាន​និយាយ​អ្វី​ទាំងអស់ ប៉ុន្តែ​បាន​ភ្ជាប់​ជាមួយ​ខ្លឹមសារ​យ៉ាង​វែង​អន្លាយ​រៀបរាប់​ពី​ការឈឺចាប់​របស់​ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​វីដេអូ ដែល​លោកជំទាវ​ដេ​ត ម៉ាលី​ណា ឡាយ​នោះ បានធ្វើ​ឲ្យ​មហាជន​ស្រឡាំងកាំង​គ្រប់គ្នា ក្រោយពី​ឃើញ​លោក​ឧកញ៉ា​ឌួង ឆាយ​ធ្វើបាប​អតីត​ភរិយា​ឥត​មេត្តា មិន​សមជា​មនុស្ស​ប្រុស​ដើមទ្រូង​ប្រាំ​ហត្ថ​នោះ​។ ប៉ុន្តែ​ក្រោយ​ការ​ឡាយ​នេះ​ហើយ ព្រឹក​ឡើង ឧកញ៉ា​ឌួង ឆាយ ក៏បាន​ទម្លាយ​វីដេអូ​ជាច្រើន​ឃ្លី​ប​វិញ​ម្ដង និង​ធ្វើការ​បកស្រាយ​ខ្ទេច​គ្មាន​សល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឧកញ៉ា​ឌួង ឆាយ បាន​បកស្រាយ​ថា ចំពោះ​មូល​ហេ​.​តុ ដែល​ឈានដល់​ការប្រតាយប្រតប់គ្នា​នោះ បណ្ដាលមកពី​អតីត​ភរិយា​របស់លោក​បង្ខំ​ឲ្យ​លោក​ក្រៀ​.​វ​ម្ដង​ហើយ​ម្ដងទៀត ខ្លាច​មាន​ស្រី ឈានដល់​ការ​មានកូន បើ​មិន​ក្រៀ​.​វ​ទេ នឹង​លែងលះគ្នា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ លោក​ឧកញ៉ា បាន​លើក​ជា​សំណួរ​ថា តើ​នៅលើ​លោក​នេះ មាន​ភរិយា​ប៉ុន្មាន​នាក់ ដែល​ប​.​ង្ខំ​ឲ្យ​ប្ដី​របស់ខ្លួន​ទៅ​ក្រៀ​.​វ​នោះ​? ចំពោះ​ការបង្ខំ​នេះ ត្រូវបាន​លោក​បដិសេធ មិន​ធ្វើការ​ទៅ​ក្រៀ​.​វ​ដាច់ខាត ហើយ​សុខចិត្ត​លែងលះគ្នា ដោយ​លាក​ចេញ​ចេញ​តែ​ខ្លួន​ទទេ ប្រគល់​ទ្រព្យសម្បត្តិ ប្រគល់​សិទ្ធិអំណាច​មេបា​ឲ្យ​ទៅ​ភរិយា​ទាំងអស់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ឧកញ៉ា បាន​បញ្ជាក់ដែរថា លោក​ជា​អ្នក​បង្រៀន​សព្វគ្រប់​បែប​យ៉ាង​ដល់​ភរិយា តាំងពី​ការធ្វើ​ជំនួញ ការ​ឡាយ​វីដេអូ និង​ទុន​រកស៊ី​ទាំងអស់ ចុងក្រោយ​អតីត​ភរិយា​របស់លោក​ចាប់ផ្ដើម​ពង្រឹង​សេដ្ឋកិច្ច​ដោយ​ខ្លួនឯង លែងឃើញ​តម្លៃ​របស់លោក មើលងាយ​លោក​មើលងាយ​គ្រួសារ គ្រប់បែបយ៉ាង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​វីដេអូ ដែល​អតីត​ភរិយា​ទម្លាយ​នេះ​ផងដែរ លោក​ឧកញ៉ា​ឌួង ឆាយ បញ្ជាក់ថា ជាការ​រៀបចំ​ទុកជាមុន ជា​ការរៀប​អន្ទាក់ ដោយសារ​អតីត​ភរិយា​របស់លោក​មាន​ជន​ទី​៣ ចូលមក​ជ្រៀតជ្រែក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វី​ជា​ការ​ចាប់អារម្មណ៍​នោះ ការ​ឡាយ​របស់​ឧកញ៉ា​ឌួង ឆាយ បាន​ទាក់ទាញ​មនុស្ស​ជាច្រើន​ឲ្យ​មើល​ចូល​ទស្សនា​សឹង​មិន​គួរ​ឲ្យ​ជឿ ដោយមាន​អ្នកមើល​ផ្ទាល់​ពេល​នោះ​​ឡើង​រហូត​ទៅដល់​ជិត​២០​ម៉ឺន​ឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយហេតុ​នេះហើយ ទើប​នៅ​រសៀល​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១​នេះ លោកជំទាវ ហ៊ុន ស៊ី​ណាត បាន​ស្ក្រី​ន​សត​ទិដ្ឋភាព​២​ផ្សេងគ្នា អម​ដោយសារ​បញ្ជាក់​ដូច្នេះ​ថា «​មើលចុះ​មិត្ត​រួម​Facebook បើ​អា​រឿង​ប្ដី​ប្រពន្ធ​គេ​ឈ្លោះ​គ្នា​វិញ​មនុស្សលោក​មើល​ឡើង​កប់​ស៊េរី តែបើ​មក​មើល​ច្បាប់​ផាកពិន័យ​ វិញ​អត់​មើល​ដល់ពេល​អនុវត្ត​ច្បាប់​ចាប់​ផាក ខ្ញុំ​អត់​ដឹងអី​ហង​​នេះ​ជាការ​ប្រៀបធៀប​បូក​ដក​លេងៗ​របស់​យាយ​ចាស់​ខ្ញុំ​ទេ​»៕​ សូមទស្សនាវីដេអូជាច្រើនខាងក្រោមនេះ ៖

Related posts

Leave a Comment