ច្បាស់ហើយ​! នាយ​ពែកមី ​​ចង់​ចាក​ចេញពី​CTN​ទាំង​មិន​អស់​ចិត្ត​ ដោយសាររឿងនេះ ខណៈ លោកតា វ៉ិ​ច​ទ័​រ បញ្ជាក់ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយ​ពែកមី ជា​តារា​កំប្លែង​ដ៏​ល្បី​មួយ​រូប​នៅ​ប្រទេស​កម្ពុជា ដោយ​ឈរជើង​លើ​វិថី​សិល្បៈ​អស់​រយៈពេល​ប្រមាណ​១០​ឆ្នាំ​មក​ហើយ ក្រោយពី​វិវឌ្ឍ​ខ្លួន​ពី​កម្មករ​សំណង់។ នាយ​មាន​កំណើត​សិល្បៈ​ដល់​សព្វថ្ងៃ​នេះ ក៏​ដោយសារតែ​ស្ថានីយ​ទូរទស្សន៍​CNN​ដែរ ហើយ​នាយ​បន្ត​ឈរជើង​នៅ​ទីនោះ​រហូតដល់​បច្ចុប្បន្ន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា ស្របពេល​កំពុង​ឈរជើង​យ៉ាង​រឹងមាំ​នៅ​ស្ថានីយ​ទូរទស្សន៍​មួយ​នេះ នោះ ស្រាប់តែ​នាយ​ប្រកាស​ដំណឹង​យ៉ាង​ភ្ញាក់ផ្អើល បង្ហាញ​ពី​បំណង​ចាក​ចេញពី​កន្លែង ដែល​ផ្ដល់​កំណើត​ឲ្យ​ខ្លួន ដោយ​លើក​ហេតុផល​ថា មិន​ពេញ​ចិត្តនឹង​អ្នកគ្រប់គ្រង​ថ្មី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២២​នេះ នាយ​ពែ​កមី បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដូច្នេះ​ថា ខ្ញុំ​ប្រហែលជា​ត្រូវ​ឈប់​ពី​ស៊ី​ធី​អិន​ហើយ​បងប្អូន បើ​មិន​ក្រុមហ៊ុន​ដកចេញ ក៏​ឈប់​ខ្លួនឯង​ដែរ ដោយសារ ខ្ញុំ​មិន​ពេញចិត្ត​ការដឹកនាំ​របស់​អ្នកគ្រប់គ្រង​ថ្មី​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយ​ពែ​កមី បន្ត​ថា ខ្ញុំ​មិន​ចង់​ចាក​ចេញពី​ស៊ី​ធី​អិន ដែល​ជា​ផ្ទះ ជា​កន្លែង​ផ្តល់​កំណើត​សិល្បៈ​អោយ​ខ្ញុំ​ទេ តែ​ខ្ញុំ​សុខចិត្ត​ចេញមុខ​តវ៉ា​ខ្លះ នូវ​រឿង​ដែល​រឹតត្បិត​តឹងតែង​ពេក ធ្វើ​អោយ​បុគ្គលិក​មាន​សម្ពាធ​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​កំប្លែង​មាន​ដើមកំណើត​ពី​ខេត្ត​ស្វាយរៀង​រូប​នេះ បន្ត​ថា សង្ឃឹមថា​ការ​ឈប់​របស់ខ្ញុំ នឹង អ្នកកំប្លែង​ផ្សេងទៀត អាច​ធ្វើ​អោយ​អ្នកគ្រប់គ្រង​ថ្មី​គាត់​មាន​ការ​បន្ធូរបន្ថយ នូវ​ច្បាប់​ថ្មី​ដែល​តឹងតែង​របស់គាត់​ខ្លះ ដើម្បី​បុគ្គលិក​ ដែល​នៅ​គាត់​បាន​សុខ​សប្បាយ​មិនសូវ​មាន​សម្ពាធ សូម​អរគុណ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ នាយ​ពែ​កមី បាន​បង្ហោះ​សារ​មួយទៀត ដោយ​បញ្ជា​ក់ថា សូម​បងប្អូន​សិល្បៈ ឬ បុគ្គលិក ដែល​ចូលទៅក្នុង​CTN ហើយ​មានការ​សួរនាំ​ច្រើន តឹងតែង ត្រូវបំពេញ​ឯកសារ​ផ្សេងៗ …​ពី​ខាង​សន្តិសុខ សូម​បងប្អូន​កុំ​ខឹង​នឹង​គាត់​អី គាត់​ធ្វើ​តាមតែ​បញ្ជា​ថ្នាក់លើ​ទេ បើ​គាត់​មិន​ធ្វើ​គេ​ដក​គាត់​គាត់​ចេញ ដូចនេះ​សូម​បងប្អូន​អនុគ្រោះ​អោយ​ខាង​សន្តិសុខ​ផង សូម​អរគុណ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជុំវិញ​រឿងនេះ លោកតា វ៉ិ​ច​ទ័​រ ដែលជា​អ្នកគ្រប់គ្រង​ក្រុម​កំប្លែង ស៊ី​ប៊ី​អេស បាន​បញ្ជាក់ថា ដំណឹង​នាយ​ពាក់​មី ចង់​ចាកចេញ​គឺជា​ការពិត ដ្បិត​ដោយសារ​សម្ពាធ​ពី​អ្នកគ្រប់គ្រង​ខាងលើ មេ​ធំ​។ ចំពោះ​រូបលោក​ផ្ទាល់ នៅតែ​បន្ត​គ្រប់គ្រង​ក្រុម​កំប្លែង​ដដែល​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment