លើកទី១! ធ្លាប់​តែ​ឃើញ​មីណា រាំ​ឲ្យ​មើល ដល់​ច្រៀង​ឲ្យ​ស្ដាប់​ម្ដង​ផ្អើល​អ្នកគាំទ្រ លាន់​មាត់​សរសើរ​ថា…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រី​ស្អាត មីណា មានឈ្មោះ​ពិត ហុង ស្រី​ពេជ្រ ត្រូវបាន​មហាជន​ស្គាល់​ថា ជា Vlogger មាន​ប្រជាប្រិយភាព​មួយរូប ដែលមាន​សមត្ថភាព​ចម្រុះ​ក្នុង​វិស័យ​សិល្បៈ ទាំង​ការ​ច្រៀង រាំ និង ជា​ពិធី​ការិនី ព្រមទាំង​ជា Influencer ម្នាក់​ពោរពេញ​ដោយ​ទេពកោសល្យ ពូកែ​វោហារ​ស័ព្ទ​ក្រមិចក្រមើម​គួរ​ឲ្យ​ស្រឡាញ់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ អ្វីដែល​កាន់តែ​ធ្វើ​ឲ្យ​តារា​ស្រី​រូបនេះ ទទួល​ការគាំទ្រ​ពី​សំណាក់​មហាជន​យ៉ាងច្រើន​នោះ ដោយសារតែ​រូប​សម្រស់​ពី​ធម្មជាតិ ដ៏​ស្រស់ស្អាត​របស់​នាង​តែម្ដង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សមត្ថភាព និង​សម្រស់​ដ៏​ទា​ក់ទា​ញា​ខាងលើនេះ បានធ្វើ​ឲ្យ មីណា កំពុង​ឡើង​កូដ​ខ្ពស់ត្រដែត ជាមួយ​ការងារ​សិល្បៈ ថែមទាំង​ក្ដោប​ក្ដាប់​ឱកាស​ការងារ​ថត​ស្ព​ត​ផលិតផល​ជាច្រើន​។ តែ​ទម្រាំ​ឈាន​ជើង​មកដល់​ចំណុច​នេះ ប្រិយមិត្ត​មួយចំនួន​ប្រហែលជា​មិនដឹងថា រូបនាង​ធ្លាប់​ជួប​រឿងរ៉ាវ​អ្វីខ្លះ​ក្នុង​ជីវិត​នោះឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មីណា ធ្លាប់​ឆ្លងកាត់​នូវ​រឿងរ៉ាវ​តស៊ូ​ក្នុង​ជីវិត​ដែល​មិន​ស្មាន​ដល់ ដោយ​កាលពី​ថ្មីៗ​កន្លងទៅ មីណា បានធ្វើ​កិច្ច​សម្ភាស​ក្នុង​កម្មវិធី «​អ្នកជិតខាង​» បាន​រៀបរាប់​ពី​ជីវិត​តស៊ូ​ដ៏​ជូរចត់ ដែល​នាង​ធ្លាប់​ឆ្លងកាត់​ជាច្រើន​មុន​ចូល​សិល្បៈ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ មីណា បាន​ទម្លាយ​ឱ្យដឹងថា នាង​ធ្លាប់ជា​ក្មេងស្រី​ម្នាក់​មានជីវិត​តស៊ូ​ច្រើន ព្រោះតែ​ជីវភាព​គ្រួសារ​មិនសូវ​ធូរធារ ដែល​នាង​ចាប់​ផ្ដើមចេញ​ធ្វើការ​រកស៊ី​តាំងពី​អាយុ ១២ ឆ្នាំ ស៊ូធ្វើការ​ទាំងយប់​ទាំង​ថ្ងៃ ធ្វើការ​នៅ​ហាង​លក់ដូរ​ផង ធ្លាប់​ដើរ​លក់ដូរ​តាមផ្លូវ​ផង ដើម្បី​ជួយ​ទំនុកបម្រុង​គ្រួសារ និង ខ្លួនឯង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅក្នុង​កិច្ចសម្ភាសន៍ ក្នុង​កម្មវិធី «​ចឹ​ង​ហ្អ៎​» មីណា ធ្លាប់បាន​រៀបរាប់​ពី​ខ្សែជីវិត​អតីតកាល​មុនពេល​ចូល សិល្បៈ​ដែរ​ថា កញ្ញា​ជា​ក្មេងស្រី​ម្នាក់ ដែល​រៀន​បានត្រឹមតែ​ថ្នាក់​ទី​៥ ព្រោះតែ​ជីវភាព​គ្រួសារ​លំបាក​ពេក ក៏​សម្រេចចិត្ត​បញ្ចប់​ការសិក្សា​ត្រឹម​កម្រិត​នេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​ស្រី ដែលមាន​ប្រវត្តិ​ដ៏​កម្សត់​រូបនេះ បាន​រៀប​រាប់ទាំង អួល​ដើម​.​ក​ទៀតថា បន្ទាប់ ឈប់រៀន​នាង​បានចាប់ផ្ដើម​រកស៊ី​ដូច​ម្ដាយ​គឺជា​អ្នកលក់ ពង​ទា​កូន លក់​ផ្កា និង លក់​ចំណី​ព្រាប​តាម​មាត់ទន្លេ ដោយសារតែ​ពូកែ​វោហា​ស័ព្ទ​តាំងពីក្មេង មីណា បាន​ប្រាប់ថា ខ្លួន​លក់ ដាច់​ជាង​ម្ដាយ​របស់​ទៅទៀត ប៉ុន្តែ​ពេលខ្លះ​ដើម្បី​សម្រួល​ជីវភាព មីណា​ត្រូវ​ហាលភ្លៀង ហាលខ្យល់ ហើយ​ពេលខ្លះទៀត​លក់​មិនបាន​លុយ​ទៅផ្ទះ​វិញ​ក៏មាន​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីបានស្ដាប់ខ្សែជីវិតអតីតកាលដ៏កម្សត់របស់នាងរួចមក សូមបង្វែអារម្មណ៍ប្រិយមិត្តមកស្ដាប់ចម្រៀងរបស់នាង ដែលច្រៀងគោកវិញម្ដងនូវបទចម្រៀងមានចំណងជើងថា «មេឃកំពុងភ្លៀងហើយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះអាចចាត់ទុកថាជាលើកទី១ហើយសម្រាប់អ្នកលេងបណ្ដាញសង្គមទីកតុក ដែលមីណា ច្រៀងឲ្យស្ដាប់ ខណៈកន្លងមក គេឃើញតែនាង រាំ សម្ដែង ធ្វើកាយវិការ ក្រមិចក្រមើមឲ្យមើលប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈនេះ អ្នកគាំទ្រ បានលាន់មាត់សរសើរគ្រប់ៗគ្នាថា «ពីរោះណាស់លាយជាមួយទឹកមុខទៀតចូលតួតាម, ពីរោះណាស់អូន, លើកទី១ ចែមីណាច្រៀងឲ្យស្ដាប់, សំឡេងដូចបងមាស សុខសោភា, ចែមីណាច្រៀងពីរោះណាស់, បទសេដ អ្នកច្រៀងទឹកមុខក៏សេដ អ្នកស្ដាប់ក៏សេដ»៕ ដើម្បីចង់ដឹងច្បាស់ថាពីរោះកម្សិតណានោះ សូមទស្សនាវីដេអូខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



Related posts

Leave a Comment