អត់ខ្វល់! ឆន សុវណ្ណរាជ ឡាយកើបលុយបានតែ៦ម៉ោង ស្រាប់តែរត់ចោលស្រីអូន ដោយសារតែ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បេក្ខជន​ម្នាក់ ធ្លាប់​បរាជ័យ​ក្នុង​ការ​ប្រឡង​ចំនួន​៥​ដង​រួច​មក​ហើយ តែ​មិន​ចុះចាញ់​ឡើយ ក៏​សម្រេច មក​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​Cambodian Idol​រដូវ​កាល​ទី​៤​។ តែ​គួរ​ឲ្យ​ស្ដាយ​រូបគេ បាន​ត្រឹម​បង្ហូរទឹកភ្នែក ក្រោយ​បរាជ័យ​ម្ដងទៀត។

បេក្ខជន​រូបនោះ​មានឈ្មោះ ទុំ សុវត្ថិ អាយុ​២៦​ឆ្នាំ មកពី​ខេត្ត​ស្ទឹង​ត្រែ ធ្វើការ​ផ្នែក​Order​នៅ​ភោជនីយដ្ឋាន​ បានបង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​Cambodian Idol​រដូវ​កាល​ទី​៤ វគ្គ Judge Audition សប្តាហ៍​ទី​៤ ដោយ​លើក​យក​ចម្រៀង​មួយ​បទ មាន​ចំណងជើង​ថា «​ស្រឡាញ់​ស្ទើរ​លេប​» ជា​សំនៀង​​​ដើម​របស់លោក ណុប បា​យ៉ា​រិ​ទ្ធ មក​ធ្វើការ​បកស្រាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ក្រោយ​បកស្រាយ​ចប់ សុខ ស៊ី​ឡា​លីន បានផ្ដល់​យោបល់​ថា ស្ដាប់​ដំបូង​អត់​ដឹង​ពី​ចំណុចខ្លាំង​របស់ សុវត្ថិ ទេ ដល់​ស្ដាប់​ចូល​R ឃើញថា ចេះ​ទប់​សំឡេង​ស្រែក​អត់​ឲ្យ​ឮ​ថ្លង់​នោះ​ទេ ហើយ​ដង្ហើម​វែង និង​មាន​កម្លាំង​ទៀត​។

ចំពោះ ឧក សុគន្ធកញ្ញា លើកឡើងថា ការ​បញ្ចេញ​សមត្ថភាព​នេះ អត់​មាន​កន្លែង​ភ្លាត់ស្នៀត​ទេ ធ្វើ​ឲ្យ​ចម្រៀង​១​បទ​នេះ ទៅ​រលូន​ល្អ ទាំង​សំឡេង​ក្រោម និង​សំឡេង​តឹងៗ​ខាងលើ​។ ទោះ​យ៉ាងណា កញ្ញា ថា សំឡេង របស់​សុវត្ថិ មាន​ចំណុច​មួយ ដូចជា​រាង​ថប់​ខាងក្រោយ អត់​សូវ​ថ្លា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក ឆន សុវត្ថិ​រាជ វាយ​តម្លៃ​ថា បទ​ចម្រៀង​១​បទ​នេះ ការ​បកស្រាយ ទាមទារ​បច្ចេកទេស​ច្រើន ជាពិសេស​នៅ​ខាងក្រោម​។ តារា​ចម្រៀង​សម្បូរ​រោម​ដើមទ្រូង​រូប​នេះ​ បន្ត​ថា ពេលខ្លះ​ស្ដាប់ ទៅ​អត់​ទាន់​ដល់ កន្លែង​ខ្លះ​នៅ​រាង​ស្ទើរ​បន្តិចៗ​ដែរ តែ​សំឡេង​មានគុណ​ភាព​ល្អ​ហើយ​។ លោក​បន្តថា កន្លែង​ខ្លះ​រាង​ថប់ អាច​មកពី​សុខភាព​មិន​ដឹង ឬ​ទម្លាប់​ច្រៀង​ពី​ដើម​អញ្ចឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ចំពោះ លោក ណុប បា​យ៉ា​រិ​ទ្ធ យល់​ឃើញ​ថា ការប្រើប្រាស់​សំឡេង​របស់​សុវត្ថិ នៅក្នុង​ចម្រៀង​មួយ​បទ​នេះ មាន​ភាពជា​ខ្លួនឯង​ច្រើន​។ ប៉ុន្តែ​កន្លែង​ខ្លះ​ៗ ទៅជា​ស្រដៀង ឆន សុវត្ថិ​រាជ វិញ​។ ត្រង់​ចំណុច​នេះ លោក​ផ្ដល់​យោបល់​ថា យើង​អាច​ពត់​សំឡេង​យើង​ឲ្យ​ឆ្ងាយ​ពី​ម្ចាស់​ដើម ជា​រឿង​មួយ​ល្អ​បំផុត​។ ណុប បា​រ៉ា​រិ​ទ្ធ សរុប​ជា​រួម​ថា សម្រាប់​ចម្រៀង​១​បទ​នេះ សុវ​ត្ថិ មាន​ចំណុច​ល្អ​ច្រើន​។​

ក្រោយ​វាយតម្លៃ​ចប់ សុខ ស៊ី​ឡា​លីន ផ្ដល់​Yes, ឱក សុគន្ធ​កញ្ញា ឲ្យ​No, ណុប បា​យ៉ា​រិ​ទ្ធិ ជា​ម្ចាស់​បទ ឲ្យ Yes ខណៈ ឆន សុវត្ថិ​រាជ ជា​អ្នក​សម្រេច​ចុងក្រោយ ឲ្យ​No ជាហេតុ​ធ្វើ​ឲ្យ​បេក្ខជន​រូប​នេះ បាន​Yes ២ និង​No២ មិនអាច​ជាប់​ទៅ​វគ្គ​បន្តបាន​នោះឡើយ ព្រោះ​អ្នក​ជាប់ ទាល់​តែ​មាន​Yes​ចាប់ពី​៣​ឡើងទៅ​។ ក្រោយ​ធ្លាក់​រួចមក បេក្ខជន​រូបនេះ បាន​ត្រឹមសោកស្ដាយ​ត្រឡប់​ទៅ​ក្រោយ​យំ​ឱប ពិធី​ការិនី​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វី​ជាការ​ចាប់អារម្មណ៍​នោះ វីដេអូ​នេះ ត្រូវបាន​គណនី​ទីក​តុ​ក​មួយ​ឈ្មោះ Bro G​កាត់​យ​កទៅ​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម ដោយ​ដាក់​អក្សរ​លើ​វីដេអូ​នោះ​ថា​ «​បង​រាជ​គិត​ថា សំឡេង​ដូច​គាត់​ពេក គាត់​ឲ្យ​ធ្លាក់ គាត់​ច្រៀង​ពីរោះ​ណាស់​»​។

ក្រោយពី​ឃើញ​វីដេអូ​នេះហើយ អ្នកលេង​បណ្ដាញ​សង្គម​ទីក​តុ​ក​​ បាន​បញ្ចេញមតិ​ស្រដៀងៗ​គ្នា​​រិះ​គន់​ថា «​ពីរោះ​ណាស់​ហេតុអ្វី​ក៏​ធ្លាក់​, អាណិត​ណាស់ ច្រៀង​ពីរោះ​ប៉ុណ្ណឹង​ហើយ​ឲ្យ​គាត់​ធ្លាក់ អ្នកខ្លះ​ច្រៀង​មិនបាន​គាត់​ផង​ឲ្យ​ជាប់​, គាត់​ច្រៀង​ពីរោះ​ណាស់ ម៉េច​បាន​ធ្លាក់​មិន​សម​ទេ​, ខ្ញុំ​អាណិត​គាត់​ណាស់​ច្រៀង​សំឡេង​ឡើង​ពីរោះ បែរជា​ឲ្យ​គាត់​ធ្លាក់​មិន​យល់​ទេ​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ស្របពេលមហាជន កំពុងរិះគន់ភ្លូកទឹកភ្លូកដី តារាចម្រៀង ឆន សុវណ្ណរាជ មិនបានឆ្លើយតបបែបណាឲ្យចំចំណុចនោះទេ តែលោកបានបង្ហោះរូបថតជាមួយស្រីអូន ហើយព្រលយពាក្យដ៏ចាក់ដោតថា «ម្សិលមិញរវល់ខ្លាំងណាស់អ្នកអើយ តែឆ្លៀតមកlive កើបលុយជាមួយមេស្រីខ្ញុំ បានតែ៦ម៉ោងក៏រត់ចោលគាត់ដោយសារតែ ធុរេន​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងរ៉ាវព្យុះភ្លៀងសត្វសាហាវយ៉ាងណាក៏ពូរាជមិនចុះចាញ់ តែមកចេញនឹងក្លិនធុរេននឹងតែម្តងស្បថ​ យកពេលវេលាដ៏មានតម្លៃរបស់អ្នកមកគិតចេញជាលុយ កុំយកពេលវេលារបស់អ្នកទៅគិតចេញជាសំរាម ព្រោះខួរក្បាលយើងមិនមែនធុងសំរាមនោះទេ happy and smile ​ ស្រលាញ់អ្នកទាំងអស់គ្នា love you»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឃើញសារនេះ អ្នកគាំទ្រលោក បានបន្តលើកឡើងថា «គេច្រៀងបានពីរោះណាស់មិនគួរណាបងឲ្យគេធ្លាក់សោះ គេផុសថា ពេញក្នុង tik tok ថា​គណៈកម្មការ​ខ្លាច​បេក្ខជន​ល្បីជាងខ្លួន, រវល់តែរឿងកើបលុយ ភ្លេចនូវអ្វីដែលជាភាពត្រឹមត្រូវ យុត្តិធម៌ សួរមួយពូម៉េចបានអោយគេធ្លាក់? បើគេច្រៀងចង់ពីរោះជាងពូទៀតនឹង, រវល់កើបលុយភ្លេចមើល​ព័ត៌មាន​គេចុះ Cambodian Idol. Season 4ពូរាជ, ចឹងបានឆ្ងល់ពូរាជ្យឡាយៗរត់ចោលចែបាត់ តាមពិតចឹងសោះ»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment