និយាយចឹងៗអីអ្នកណាមិនអាណិត! លោក​សុវណ្ណ រិទ្ធី ឆ្លើយតប​យ៉ាង​កម្សត់បែបនេះបន្ទាប់ពី ប្រពន្ធ​ ទុក​ពេល​ត្រឹម​ថ្ងៃស្អែកឲ្យ​មក​ដោះស្រាយ​

ប្រិយមិត្ត បាន​ជ្រាប​រួច​មក​ហើយ​នូវ​រឿងរ៉ាវ​រវាង​លោក​សុវណ្ណ រិទ្ធី និង​ភរិយា ដោយ​តាំងពី​ចេញពី​ពន្ធនាគារ​មក លោក​មិនទាន់​ទៅ​ជួប​មុខ​ភរិយា​នៅឡើយ​ទេ ជាហេតុ​ធ្វើ​ឲ្យ​ភរិយា​កើតទុក្ខ​មិន​សុខចិត្ត​រង់ចាំ​លោក​រហូត​ទ្រាំ​លែង​បាន​ប្រកាស​តាម​ហ្វេ​ស​ប៊ុ​ក​ហៅ​មក​ដោះស្រាយ​ជាបន្ទាន់​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ប្រកាស​ហើយ​នោះ មិនឃើញ​ស្វាមី​ខ្លួន​មក​ដោះស្រាយ​ទៀត​នោះ ស្រាប់តែ​កាលពីពេល​ថ្មីៗ​នេះ អ្នកនាង​មាស សុជាតា បាន​ទម្លាយ​រូប​នារី​ម្នាក់ ហើយ​សួរ​ទៅកាន់​ប្រិយមិត្ត​ថា ចង់​ដឹង​នារី​ម្នាក់​នេះ ត្រូវជា​អ្វី​នឹង​ខ្លួន​អត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ការប្រកាស​បាន​១​ថ្ងៃ ស្អែក​ឡើង​ពេល​ល្ងាច លោក​សុវណ្ណ រិទ្ធី ក៏បាន​ឡាយ​វីដេអូ​បកស្រាយ​គ្មាន​សល់​ពី​រឿងរ៉ាវ​ទាំងអស់ ពិសេស​ពាក់ព័ន្ធ​នឹង​នារី ដែល​ប្រពន្ធ​លោក​ទម្លាយ​នោះ ដោយ​លោក​ថា គ្រាន់តែ​ជា​មិត្តភក្ដិ​រាប់អាន​គ្នា​ធម្មតា​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​ពេលនោះ លោក​សុវណ្ណ រិទ្ធី ក៏បាន​បញ្ជាក់​រួចហើយ​ថា ឲ្យ​លោក​ទៅ​ដោះស្រាយ​ជាមួយ​ភរិយា បែបណា បើ​ពេលនេះ​លោក​គ្មានអ្វី​ទាំងអស់​ក្នុង​ខ្លួន ការងារ​ក៏​ទើបនឹង​មាន​ធ្វើ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ​។ តែ​ការបកស្រាយ​នេះ ភរិយា​លោក​ហាក់​មិន​អស់ចិត្ត​នោះឡើយ ស្រាប់តែ​មុ​នេះ បាន​បង្ហោះ​សារ​ហៅ​មក​ដោះស្រាយ​ម្ដងទៀត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង​មាស សុជាតា បាន​បង្ហោះ​សារ​នៅ​ព្រលប់​នេះ​ថា «​អូន​ទុក​ពេល​អោយ​បង​ស្អែក​សម្រាប់​កា​ដោះស្រាយ យល់ថា​ធ្លាប់​ជា​ប្ដី​ប្រពន្ធ អូន​មិន​ត្រូវការ​ហេតុផល​អ្វី​ឡើយ បញ្ជាក់​មិន​ចង់​ឈ្នះ​ចាញ់ …………. បើ​គិត​មើលខ្លួន​ឯង​ទៅ​អូន​មិន​ចង់​ឈ្លោះ​គ្នា​តាម​fb តែ​បើ​បង​មិន​យល់​ទៀត អូន​ខ្លា​ច​ទប់​អារម្មណ៍​មិន​ជាប់​…..Sovann Rithy»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្លាមៗ​នោះ ជា​ការ​ឆ្លើយតប លោក​សុវណ្ណ រិទ្ធី បាន​លើក​ឡើង​ថា «Meas Socheata ប្តី​មិនទាន់​ហ៊ាន​ទៅ​ជួប​អូន​និង​កូន​យើង​ទេ​ពេលនេះ​ សូម​អូន​យោគយល់​បង​ផង​ចុះ ព្រោះ​ប្តី​ដើរ​យក​ព័ត៌មាន​ខាងក្រៅ​ច្រើន ប្តី​បារម្ភ​អូន​ និង​កូន​តូច​ៗ​យើង​ខ្លាំង​ណាស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​អូន​ទុក​ពេល​អោយ​បង​ផង​បានទេ ចាំ​ចប់​កូ​វិត​ពេលនេះ​សិន​ទៅបាន​ទេ​ ពី​​មុន​បង​អត់​ការងារ​ធ្វើ​ក្រែង​អូន​ដឹង​ច្បាស់​ដែរ​តើ​អូន ទើប​បង​មិន​ចង់​ផ្តល់​ការ​លំបាក​ច្រើន​អោយ​ក្រុម​គ្រួសារ​អូន បង​ប្រឹង​ណាស់ ប្រឹង​ដើរ​ថត​វីដេអូ​អោយ​គេ​បាន​លុយ​តិចតួច ទុក​គ្រាន់​ទិញ​បាយ​ហូប​ខ្លួនឯង​ផង និង​សល់​បន្តិចបន្តួច​បង​ផ្ញើ​អោយ​អូន​ទិញ​ទឹកដោះគោ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និង​ពេល​កូន​យើង​ទាំងពីរ​ឈឺ​ម្តងម្កាល​ដែរ​តើ​អូន ទោះបី​លុយ​បង​មិនបាន​ផ្ញើ​អោយ​ច្រើន​ក៏​បង​បាន​ផ្ញើ​អស់ៗ​ពី​ខ្លួនរ​បស់​បង​ដែរ សូម​អូន​យោគយល់​បង​ផង​បានទេ ដោះស្រាយ​បង​គង់តែ​ទៅ​ដោះ​ហើយ​ណា៎​អូន​»៕​ សូមទស្សនាស្ក្រីនសត និងរូបភាពដូចខាងក្រោមនេះ ៖

Related posts

Leave a Comment