ឈប់​លាក់​លៀមហើយ! ម្ដាយ​៧២​ឆ្នាំ កូន​អាយុ១៨ឆ្នាំ, ពេល​នេះ ម្ដាយ អ៊ិត ជូលីណា ដាច់ចិត្ត​ឡាយ​បកស្រាយ ដោយ​ទម្លាយ​ការពិត​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ បេក្ខនារី​​ឈ្មោះ ​អ៊ិត សុភា​ឧស្សាហ៍ ហៅ អ៊ិត ជូ​លី​ណា អាយុ​១៨​ឆ្នាំ មកពី​ខេត្ត​កំពង់ចាម បានបង្ហាញសមត្ថភាពនៅចំពោះមុខគណៈកម្មការ ក្នុងកម្មវិធីCambodian Idol ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលនោះ អ៊ិត ជូ​លី​ណា ត្រូវ​ជាប្អូន​ស្រី​ជីទួតមួយ ​​តារា​ចម្រៀង ខេមរៈ សិរីមន្ត បាន​លើក​យក​បទ​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា «​សម​មុខ ដែល​អូន​ក្បត់​បង​» មក​បកស្រាយ បាន​យ៉ាង​ពីរោះ រហូត​ទទួល​បាន«Yes»ពី​គណៈកម្មការ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុន​នឹង​​​បង្ហាញ​សមត្ថភាព​នៅ​ចំពោះ​មុខ​គណៈកម្មការ, អ៊ិន ជូ​លី​ណា រៀបរាប់​ថា ជីវិត​ពោរពេញ​ដោយ​ការ​មើលងាយ ខ្លួន​ជា​ក្មេង​ស្រី​ម្នាក់ ដែល​គេ​មើលងាយ​ទៅលើ​ជីវភាព​គ្រួសារ បច្ចុប្បន្ន​ខ្លួន​មានតែ​ម៉ាក់ ខ្លួន​ជា​កូនទោល ខ្លួន​អត់​មាន​ឪពុក​នោះ​ទេ ដោយមាន​ម៉ាក់​ជា​គ្រូបង្រៀន​របាំ​បុរាណ តែ​បច្ចុប្បន្ន​គាត់​ចូលនិវត្តន៍​ចូល​១០​ឆ្នាំ​ជាង​ហើយ ហើយ​មាន​អាយុ​៧២​ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ដល់​ពាក្យ​ថា ប៉ា ឬ​ឪពុក​នោះ ស្រាប់តែ បេក្ខនារី​ស្ថិត​ក្នុង​វ័យ​១៨​ឆ្នាំ​រូប​នេះ បង្ហូរទឹកភ្នែក និយាយ​ថា ខ្លួន​អត់​ដែល​ស្គាល់​ពាក្យ​ថា ប៉ា ឬ​ឪពុក​តាំងពី​តូច ដោយ​ម៉ាក់​របស់​ខ្លួន​ប្រាប់​ថា ពួកគាត់​បែកបាក់​គ្នា​តាំងពី​ខ្លួន​នៅ​ក្នុង​ពោះ ខ្លួន​ចង់​ជោគជ័យ យក​ជ័យ​លាភី​ជូន​ម៉ាក់​ឲ្យ​បាន។ ម៉ាក់​របស់​ខ្លួន ដើរតួ​ជា​ឪពុក ផង ជា​ម្ដាយ​ផង ទោះ​គាត់​អត់​មាន​ថវិកា​គ្រប់គ្រាន់ តែ​គាត់​ព្យាយាម​ឲ្យ​ខ្លួន​និពន្ធ​ចុះ គាត់​អ្នក​ជួយ​ពីក្រោយ និង​មាន​បង​ម្នាក់ ជួយ​ជំរុញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​បាន​ទស្សនា​វីដេអូ​នេះ​ហើយ អ្នកលេង​បណ្ដាញ​សង្គម​មិន​តិច​នាក់​នោះ​ទេ បាន​សម្ដែង​ក្ដី​អាណិត ជាមួយ​នឹង​ការ​សរសើរ​ពី​សមត្ថភាព​របស់​នាង​។ ទោះ​យ៉ាងណា ដោយ​ដឹង​ថា នាង​ត្រូវជា​ប្អូនជីទួតមួយ តារា​ចម្រៀង ខេមរៈ សិរីមន្ត​នោះ ធ្វើ​ឲ្យ​មតិ​មួយ​ចំនួន​តូច គិត​ថា នាង​ជាប់​ដោយសារ​ខ្សែ​ជាដើម​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីនេះ ក៏មាន​អ្នក​ចាប់អារម្មណ៍​ទៅលើ​អាយុ​របស់​ម្ដាយ​នាង​៧២​ឆ្នាំ និង​នាង​១៨​ឆ្នាំ​ផងដែរ ដោយ​ពួកគេ​លើកឡើងថា មិនអាច​ទៅរួច​នោះទេ បើ​បូ​ក​ដក​ទៅ មានន័យថា អាយុ​៥៤​ឆ្នាំ ទើប​ម្ដាយ​នាង មាន​នាង ហើយ​ស្ត្រី​ស្ថិត​ក្នុង​អាយុ​នេះ មិនអាច​មានកូន​នោះទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លើយតប​ទៅនឹង​រឿង​ទាំងនេះ នៅ​យប់​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២២ ម្ដាយ ជូ​លី​ណា និង​ជូ​លី​ណា បាន​ឡាយ​ធ្វើការ​បកស្រាយ ក្នុងនោះ ម្ដាយ​ជូ​លី​ណា បាន​ប្រាប់​ថា លោកស្រី បាន​សរសេរ​ប្រវត្តិរូប​ធ្វើការ​ដាក់ ថ្ងៃទី​១ ខែសីហា ឆ្នាំ​១៩៥១ ដើម្បី​ឆាប់​បាន​ចូលនិវត្តន៍ ហើយ​អ្នក ដែល​ដាក់​ជាមួយ​លោកស្រី​គេ​ក៏​ធ្វើ​អញ្ចឹង​ដែរ ដើម្បី​ឆាប់​ចូលនិវត្តន៍ ចឹ​ង​ទើប​ដំឡើង​អាយុ​ឲ្យ​បាន​ច្រើន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោកស្រី​បន្តថា តាំងពី​ពេលនោះ​មក លោកស្រី​យក​ឆ្នាំ​១៩៥១​នោះ មក​ប្រើ​រហូតមកដល់​សព្វថ្ងៃ​នេះ​, ការពិត​អាយុ​លោកស្រី មិនមែន​ប៉ុណ្ណឹង​នោះទេ​។ ទោះយ៉ាងណា លោកស្រី មិនបាន​បញ្ជាក់ថា អាយុ​ប៉ុន្មាន​ឲ្យ​ពិតប្រាកដ​នោះឡើយ ដោយ​ឲ្យ​បងប្អូន​កូនក្មួយ មើល​តាម​ភិនភាគ​ ហើយ​ទាយ​ថា អាយុ​ប៉ុន្មាន គឺ​ប៉ុណ្ណឹង​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ ជូ​លី​ណា ក៏បាន​បញ្ជាក់​បន្ថែម​ដោយ​សង្ខេប​សម្ដី​ម្ដាយ​ខ្លួន​ថា ម្ដាយ​ខ្លួន​ដំឡើង​អាយុ​ធ្វើការ ហើយ​រឿង​នេះ​គេ​មិន​ឲ្យ​និយាយ​ទេ អាច​មាន​បញ្ហា​ដល់​ម្ដាយ​ខ្លួន តែ​ម្ដាយ​ខ្លួន​ចង់​ឲ្យ​បងប្អូន​ទាំង​អស់គ្នា​អស់​ចម្ងល់ ឈប់​មានគំនិត​អវិជ្ជមាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំពោះ​រឿង​មាន​ខ្សែ នោះ ជូ​លី​ណា ក៏បាន​បកស្រាយ​ដែរ​ថា ខ្លួន​មាន​ខ្សែ​គ្មានអ្វី​នោះទេ អ្វីដែល​ខ្លួន​ជាប់ ជា​សមត្ថភាព​របស់​ខ្លួន​ពិត ហើយ​នាង​ខ្លួនឯង​ក៏​មិន​នឹកស្មាន​ដែរ ពេល​បាន យេ​ស ៤ រំភើប​ឡើង​ស្រក់​ទឹកភ្នែក មិនមែន​ជា​ការសម្ដែង​នោះ​ទេ ជា​ការ​រំភើប​៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment