ឈ្នះចិត្តមហាជនហើយ​! ឧកញ៉ា ខេមរៈ សិរីមន្ត ធ្វើតាម​សន្យា​ប្រគល់​ថវិកា​ដល់ ទុំ សុវត្ថិ និង​បញ្ជាក់​យ៉ាងខ្លី​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​ទោះ​បេក្ខជន ទុំ សុវត្ថិ បាន​ធ្លាក់​ចេញពី​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក​Cambodian Idol​រដូវ​កាល​ទី​៤វគ្គ​Judge Audition​ ក្រោម​ការ​សម្រេច​ចិត្ត​របស់​គណៈកម្មការ​ក៏​ពិតមែន តែ​រូបគេ បាន​ឈ្នះ​ចិត្ត​មហាជន​ទូទាំង​ប្រទេស​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹម​នឹង​ការ​ឈ្នះ​ចិត្ត​មហាជន​នេះ​ផង​ដែរ ទុំ សុវត្ថិ ទទួល​បាន​ការ​សន្ដោស​ប្រណី​ជាច្រើន​ពី​បុគ្គល​ល្បីៗ​មួយ​ចំនួន​ក្នុង​រង្វង់​សិល្បៈ ក្នុង​នោះ ខាន់ ជេ​ម​ស៍ ប្រកាស​ធ្វើ​បទ​Original​ឲ្យ​មួយ​បទ និង​ចេញ​MV​ឲ្យ​, ពូ​ឃ្លាំង ប្រកាស​ទទួល​ស្វាគមន៍​ក្នុង​គ្រួសារ ណ​យ​ណ​យ​ណា របស់​លោក ខណៈ​ខេមរៈ សិរីមន្ត ​ប្រកាស​ផ្ដល់​ថវិកា​លើកទឹកចិត្ត​១​ពាន់​ដុល្លារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេមរៈ សិរីមន្ត បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០២២​ដូច្នេះ ថា «​កុំ​បាក់​ទឹកចិត្ត​អី​ប្អូន​ស៊ូៗ​បង​សូម​លើកទឹកចិត្ត​ប្អូន​នៅ​ថវិកា​1000$​មាន​សមត្ថភាព​ពិត​តស៊ូ​គង់​បានសម្រេច មាន​បងប្អូន​ណា​ស្គាល់​លេខ​គាត់​អត់​ជួយ​ប្រាប់​ផង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ប្រកាស​រួចមក ទីបំផុត កំពូល​តារា​ចម្រៀង មាន​ងារ​ជា​ឧកញ៉ា​រូបនេះ បានធ្វើ​តាម​សន្យា​ហើយ ដោយ​ជួប​ជាមួយ បេក្ខជន ទុំ សុវត្ថិ នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ដើម្បី​ប្រគល់​ថវិកា​ជូន ជាមួយនឹង​ការ​បញ្ជាក់​យ៉ាង​ខ្លី​​​ថា «​ទឹកចិត្ត​បន្តិចបន្តួច​ពី​បង​ជូនពរ​ប្អូន​ជោគជ័យ​ណា​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ មហាជន បាន​សរសើរ​ទឹកចិត្ត​កំពូល​តារា​ចម្រៀង​រូបនេះ ជាមួយ​នឹង​ការ​ខំ​មិន​ថា «​ទង្វើ​ល្អ​កើតចេញពី​ចិត្ត​សន្តោស​ប្រណី ពិតជា​គួរ​អោយ​គោរព​ណាស់​បង​ឧកញ៉ា​, បង​ចិត្តល្អ​ណាស់ ជូនពរ​បង​ជោគជ័យ​គ្រប់​ភារកិច្ច​, ល្អ​ណាស់​ជួយ​ប្អូន​អោយ​គាត់​ធ្វើការ​មួយ​អូន​ផង​ល្អ​អូន ​ទឹកចិត្ត​ជួយ​គ្នា​ល្អ​ណាស់​អូន​ សូម​បាន​ជោគជ័យ​ទាំង​អស់​គ្នា​ណា​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​អោយ​ទាន​ ឬ​ក៏​ការ​ចែករំលែក​ការ​ជួយ​លើក​ទឹក​ចិត្ត​នេះឯង​ក្នុង​ព្រះពុទ្ធសាសនា​ព្រះអង្គ​ឲ្យ​ឈ្មោះ​ថា​ជា បណ្ឌិត ហើយ​អំពើ​ល្អ​រមែង​មិន​វង្វេង​ម្ចាស់​ឡើយ​ តែង​តាម​ថែរក្សា​ម្ចាស់​គ្រប់​ជាតិ​គ្រប់​ភព បើ​បានកើត​ក៏​កើត​ក្នុង​ត្រកូល​ខ្ពង់ខ្ពស់ និយាយ​ពី​រូប រូប​ល្អ សំឡេង​ល្អ បើ​ទ្រព្យ​មានទ្រព្យ​ច្រើន​……, ល្អ​អ្វី​ម្ល៉េះ​ចេះ​ជួយ​លើកទឹកចិត្ត​ចំ​ពេល​ដែល​មនុស្ស​កំពុង​បាក់​ទឹកចិត្ត អាយ​ដល​»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment