ហេតុតែគេ! ស្ងាត់​ៗ​ រ៉េត ស៊ូ​ហ្សា​ណា បណ្តើរ​កូន​ប្រុស​ទី​ពីរ ព្រាប សុវត្ថិ ទៅ​សួនសត្វ រហូត​មានការ​លើក​ឡើង​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក​ទំនងជា បាន​ជ្រាប​រួចមកហើយ​ថា តារាចម្រៀង រ៉េត ស៊ូ​ហ្សា​ណា ជា​អតីត​បេ​ក្ខ​នារី​ក្នុង​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក​The Voice Cambodia រដូវ​កាល​ទី​២ ដែល​ច្រៀង​បទ​អង់គ្លេស​បាន​យ៉ាង​ល្អ ហើយ​ក្រោយមក​ក៏​វិវឌ្ឍ​ខ្លួន​ច្រៀង​បទ​ខ្មែរ​បាន​យ៉ាង​ពីរោះ​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន រ៉េត ស៊ូ​ហ្សា​ណា កំពុង​ឈរជើង​​​នៅ​ផលិតកម្ម​រស្មី​ហង្ស​មាស និង​ជា​ដៃគូ​ដ៏​សមសក្ដិ​​​ជាមួយ​នឹង សុវត្ថិ មុនី​នាគ ដែល​ជា​កូនប្រុស​ទី​២ របស់​កំពូល​តារា​ចម្រៀង​ព្រាប សុវត្ថិ។ កន្លងមក ពួកគេ បាន​ចេញ​បទ​ចម្រៀង និង​សម្ដែង​ជាមួយគ្នា​បាន​យ៉ាង​ល្អ ​ក្នុង​MV​បទ​បែប​យុវវ័យ «​សុំ​ខុស​មួយ​យប់»។ ចំពោះ​បទ «សង្ស័យ» សម្ដែង​ជាមួយ​គ្នា ក៏​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពី​ការសម្ដែង​ជាមួយគ្នា​ហើយ​នោះ ថ្មីៗ​នេះ តារា​ចម្រៀង រ៉េត ស៊ូ​ហ្សា​ណា ថែមទាំង បណ្តើរ​កូន​ប្រុស​ទី​ពីរ​របស់​តារា​ចម្រៀង ព្រាប សុវត្ថិ ជាមួយ​មិត្តភក្ដិ​ដទៃទៀត ទៅ​សួនសត្វ សួនសត្វ​សា​ហ្វា​រី យ៉ាង​រីករាយ ហើយ​ត្រូវ​បាន​អ្នកគាំទ្រ​មើលឃើញ​ថា ពួកគេ​ពិតជា​សក្ដិសម​គ្នា​ណាស់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភាព​ស្និទ្ធស្នាល​របស់​តារាចម្រៀង​យុវវ័យ​ទាំងពីរ បានធ្វើឱ្យ ហ្វេ​ន​ៗ​លាន់មាត់​សរសើរ​ព្រាត​តែ​ម្តង​។រ៉េត ស៊ូ​ហ្សា​ណា បាន​បង្ហាញ​ទឹកមុខ​រីករាយ​ជាមួយ​នឹង​ការ​ថតរូប​យ៉ាង​ស្និទ្ធស្នាល​ជាមួយ​កូនប្រុស​ទី​ពីរ​របស់​តារា​ចម្រៀង ព្រាប សុវត្ថិ រួម​នឹង​មិត្តភក្តិ​របស់​នាង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពី​នោះគេ​ក៏បាន​ឃើញ​វត្តមាន​អ្នក​ម្តាយ​របស់​នាង​នៅក្នុង​ដំណើរ​កម្សាន្ត​នេះ​ផង​ដែរ​។ រូបភាព​ដ៏​ស្រស់ស្អាត​របស់​តារាចម្រៀង រ៉េត ស៊ូ​ហ្សា​ណា និង សុវត្ថិ មុនី​នាគ បានធ្វើឱ្យ​អ្នកគាំទ្រ​សរសើរ​ថា ផ្អែមល្ហែម​ដូច​គូស្នេហ៍​មើល​ទៅ​សម​គ្នា​ណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ពួកគេ បាន​លើកឡើងថា «​ស្អាត​ណាស់ គេ​មាន​ម្ចាស់​ហើយ​, សម​គ្នា​ខ្លាំងណាស់​, So cute​ស្អាត​ហើយ​សម​គ្នា​នឹង​បង​នាគ​ណាស់​, ច្បាស់​ដូច​ថ្ងៃត្រង់​, ដូច​ការសង្ស័យ​មែន​, នៅ​ណា​បង សម​គ្នា​ណាស់ ក្តី​ស្រ​មៃ​ហ្វេ​នៗ​, ដូច​ចំហាយ ship ship មិច​ទេ​idol»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់​ផងដែរ​ថា​ទោះបីជា​ទើប​ប្រឡូក​ក្នុង​សិល្បៈ​រយៈពេល​ខ្លី​ក៏​ពិត មែន តែ រ៉េត ស៊ូ​ហ្សា​ណា និង​ក្រុមគ្រួសារ​តារាចម្រៀង ព្រាប សុវត្ថិ ស្និទ្ធស្នាល​គ្នា​ណាស់​។​ជាក់ស្តែង នៅក្នុង​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​ប្អូនស្រី​តារាចម្រៀង ព្រាប សុវត្ថិ អញ្ជើញ​តែ រ៉េត ស៊ូ​ហ្សា​ណា តែ​ម្នាក់​ប៉ុណ្ណោះ​ក្នុងចំណោម​តារាចម្រៀង​នៅ​ផលិតកម្ម​ហង្ស​មាស រួម​នឹង​អ្នកសិល្បៈ​ជិតដិត​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមក រ៉េត ស៊ូ​ហ្សា​ណា និង សុវត្ថិ មុនី​នាគ ក៏មាន​បទ​ចម្រៀង​រួម​គ្នា​នឹង​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​មិត្ត​យុវវ័យ​ជាច្រើន​។​ រ៉េត ស៊ូ​ហ្សា​ណា ជា​តារាចម្រៀង​ដែលមាន​ទីផ្សារការងារ​ខ្ពស់​មិន​ចាញ់​តារា​រៀមច្បង​ប៉ុន្មាន​ឡើយ។ ​ក្រៅពី​តារាចម្រៀង​នាង​ក៏​ក្តោប​បាន​ស្ប៉ត​ពាណិជ្ជកម្ម​ធំ​ជាច្រើន​ក្នុងតម្លៃ​ខ្ពស់​ខ្ពស់​មិនធម្មតា​ដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្វីដែល​គួរឱ្យ​សរសើរ​ចាប់តាំងពី​ចូលប្រឡូក​ក្នុង​សិល្បៈ​មក​តារា​វ័យក្មេង​រូបនេះ​មិនដែល​ពើបប្រទះ​នូវ​រឿងអាស្រូវ​ស្នេហា​ទេ ភាគ​ច្រើន​នាង​ទៅណា​មក​ណា​ដោយមាន អ្នក​ម្តាយ និង​បងស្រី​រួម​ដំណើរ​ជាហេតុ​ធ្វើឱ្យ​បុរសៗ​ពិបាក​ក្នុង​ការ​ចូល​កៀក​តារា​ចម្រៀង​រូប​ស្រស់​ម្នាក់​នេះ​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment