គេនៅចាំបានថា កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ កំពូលតារាចម្រៀងណុប បាយ៉ារិទ្ធ បានបង្ហោះសារនៅលើហ្វេសប៊ុកថា លោកទទួលលទ្ធផលវិជ្ជមានកូវីដ១៩ ជាហេតុធ្វើឲ្យអ្នកគាំទ្រ មានការចាប់អារម្មណ៍ និងព្រួយបារម្ភពីសុខភាពលោកជាខ្លាំង។
ពេលទទួបានលទ្ធផលភ្លាមៗនោះ លោកបានប្រាប់ខ្លួនេងថា ត្រូវតែរឹងមាំ យកឈ្នះជំងឺនេះដោយការព្យាបាលពីគ្រូពេទ្យអោយបាន ហើយលោកក៏តាំងចិត្តថា មិនតក់ស្លុតនឹងការពិតនេះទេ មានតែពាក្យមួយប្រាប់ខ្លួនឯងគឺរឹងមាំ តស៊ូ។
ក្រោយមកនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ ស្រាប់តែលោកណុប បាយ៉ារិទ្ធ ធ្វើការឡាយវីដេអូ ដោយរៀបរាប់ទាំងអួលដើម.កថា «បើនិយាយពីសុខភាពរបស់ខ្ញុំនៅពេលនេះ ម៉ោងនេះ អត់ទាន់ល្អបរិបូរទេ ប៉ុន្តែខ្ញុំព្យាយាម ក្រោយក Live ដើម្បីមានទំនាក់ទំនង ជាមួយបងប្អូន ចង់ដឹងពីសុខទុក្ខ ពីបងប្អូនទាំងអស់គ្នា, ជឿជាក់ថាបងប្អូនទាំងអស់គ្នា គ្មាននរណាម្នាក់ ចង់ក្លាយជាអ្នកមានជំងឺកូវីដ-១៩ ទេ
ប៉ុន្តែងបងប្អូនទាំងអស់គ្នាត្រូវដឹងថា កូវីដគឺនៅក្បែរៗខ្លួនយើង វាអត់មានទៅណាទេ ព្រោះខ្ញុំបានឆ្លងកាត់ហើយ ហើយ បងប្អូនទាំងអស់គ្នា គឺ អត់ដឹងនិយាយពីការលំបាក យ៉ាងម៉េចឲ្យបងប្អូនយល់ បងប្អូន ខ្ញុំគេង ក្នុង១ថ្ងៃ តែ ៥ ទៅ ១០ នាទី គឺខ្ញុំចាប់ផ្តើមដឹងខ្លួនវិញហើយ
ព្រោះជំងឺនេះ វាអត់ធ្វើឲ្យយើងគេងលក់ ស្កប់ស្កល់ទេ ហើយកំលាំង កំហែងក្នុងខ្លួន ក៏អត់ដូចមនុស្សជាធម្មតាដែរ, ឃើញចំណីអាហារ អស់ហើយ យ៉ាងច្រើនពីរម៉ាត់ ថ្ងៃខ្លះខ្ញុំពិបាកពេក ខ្ញុំញុំាបាយ១ម៉ាត់ ញុំាម្ហូប១ម៉ាត់ ហើយខ្ញុំញុំាទឹកទៅជាមួយគ្នា បានលេបចូល អ៊ីចឹងគឺពិបាកខ្លាំងណាស់ អ៊ីចឹងខ្ញុំអត់ចង់ឲ្យបងប្អូនទាំងអស់គ្នា ជួបហេតុការណ៍ ដែលពិបាក ដោយសារតែជំងឺកូវីដ-១៩ ដូចជាពួកខ្ញុំទេ…»។
ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ទៀតថា ជំងឺនេះធ្វើទុក្ខអត់ឲ្យយើងសម្រាកបានច្រើនទេ ញុំាថ្នាំទៅពេលខ្លះឲ្យក្អួត ឲ្យរាកសឹងតែរាល់ថ្ងៃ លោកសន្ល.ប់នៅក្នុងបន្ទប់ទឹក២ដង ហើយពេលនោះលោកថា ប្រហែលជាទៅហើយ ព្រោះអត់មានកម្លាំងនៅក្នុងខ្លួន។
តារាចម្រៀងឈរជើងលើវិថីសិល្បៈច្រើនឆ្នាំរូបនេះ បានបន្តទៀតថា បើនិយាយរឿងហូបចុកវិញ ហូបអត់ចូលទេ ទោះបីអាហារធ្លាក់មកពីឋានសួគ៌ទៀតក៏លេបអត់ចូលដែរ ច្រើនអស់ហើយ៥ម៉ាត់។ ដើម្បីជ្រាបកាន់តែច្បាស់ថែមទៀតនោះ សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា ៖