គ្រោះក្លាយជាលាភ! សម្ដេច​តេជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ឧបត្ថម្ភ​ថវិកា​៥​ពាន់​ដុល្លារ​ ដល់​ ទុំ សុវត្ថិ ថែម​ទាំង ​កំពុង​ពិនិត្យ​សិក្សា​ឲ្យ​ចូល​ក្រប​ខណ្ឌ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ថា យុវជន ទុំ សុវត្ថិ បាន​ធ្លាក់​ចេញពី​កម្មវិធី លំដាប់ថ្នាក់​ពិភពលោក​Cambodian Idol​រដូវ​កាល​ទី​៤ ​ក្នុង​វគ្គ​Judge Audition ក្រោម​ការសម្រេចចិត្ត​ចុងក្រោយ របស់​គណៈកម្មការ ​ឆន សុវណ្ណរាជ ដែល​និយាយ​ថា​No តែ​រូបគេ​បែរជា​ទទួល​បាន​សំណាង​ផ្ទួនៗ​ទៅវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​មិន​ខុស​អ្វី​ពី​ពាក្យ​គេ​និយាយ​ថា គ្រោះ​ក្លាយ​ជា​លាភ​នោះ​ទេ ដោយ​រហូតមកដល់ ពេលនេះ រូបគេ បាន​ទទួល​ការ​ជ្រោមជ្រែង​ពី​បុគ្គល​ល្បីៗ​ក្នុង​វិថី​សិល្បៈ​ជាច្រើន តាមរយៈ​ការ​ផ្ដល់​ជា​ថវិកា​, ការទទួល​ឲ្យ​ចូល​ច្រៀង​, ការ​ទទួល​ធ្វើជា​កូនសិស្ស​, ការ​និពន្ធ​បទ​ចម្រៀង ហើយ​ថែមទាំង​មានឱកាស​ឡើង​ច្រៀង​ក្នុង​កម្មវិធី​សម្ពោធ​លក់​ជា​ផ្លូវការ HUAWEI nova Y70​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វី ដែល​កាន់តែ​ពិសេស និង​សំណាង​ជាង​នេះ ទៅទៀត​នោះ នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២២ យុវជន ទុំ សុវត្ថិ បាន​ទទួល​ការឧបត្ថម្ភ ថវិកា​ពី ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថែម​ទៀត​ផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុក​ «​កាកបាទក្រហមកម្ពុជា​-Cambodian Red Cross» បានបញ្ជាក់​ដូច្នេះ​ថា «​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​ឧបត្ថម្ភ​ថវិកា ៥.០០០​ដុល្លារ ដល់​បេក្ខជន ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ ដែល​ប្រឡង​ធ្លាក់​នៅក្នុង​កម្មវិធី Cambodian Idol ព្រមទាំង​ស្នើ​ឲ្យ​បញ្ចប់​ការ​ឆ្លង​ឆ្លើយ​គ្នា​ពាក់ព័ន្ធ​ការប្រឡង​ច្រៀង​នៅលើ​បណ្តាញ​សង្គម​ផ្សេងៗ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពី​ការឧបត្ថម្ភ​ថវិកា ៥០០០​ដុល្លារ​, សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏បាន​ឧបត្ថម្ភ​ថវិកា​២​លាន​រៀល ជូន​ជីដូន​របស់​យុវជន ទុំ រដ្ឋា ដែល​បាន​ចិញ្ចឹម​បីបាច់​យុវជន​កំព្រា​ឪពុកម្តាយ​រូបនេះ​ផងដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​ថវិកា​ឧបត្ថម្ភ​ បានប្រគល់​ជូន​លោក ទុំ រដ្ឋា និង​ជីដូន រួចហើយ កាលពី​ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ​២០២២​ម្សិលមិញ តាមរយៈ លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១ កាកបាទក្រហមកម្ពុជា និង​ជា​នាយិកា​ខុទ្ទកាល័យ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យុវជន ទុំ រដ្ឋា មាន​ក្តីរំភើប​ដល់​ស្រក់​ទឹកភ្នែក​ក្រោយពេល​ទទួលបាន​ការយ​ក​ចិត្ត​ទុកដាក់ ជាពិសេស​ការលើកទឹកចិត្ត​ដែល​មិនអាច​កាត់ថ្លៃ​បាន​របស់ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​ធ្វើឱ្យ​ខ្លួនគេ​មាន​ក្តីសង្ឃឹម​ក្នុង​ជីវិត និង​បន្ត​ខិតខំ​តស៊ូ ជម្នះ​រាល់​ការលំបាក​ដើម្បី​សម្រេចបាន​ក្តី​ស្រ​មៃ និង​ជោគជ័យ​ក្នុង​ជីវិត​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើស​ពី​នេះ​ បើ​យោង​តាមការផ្សាយរបស់ហ្វ្រេសញូស៍, សម្តេចតេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​បន្ថែម​ថា សម្តេច​ បាននិង​កំពុងពិនិត្យ​សិក្សា​ឲ្យ​លោក ទុំ រដ្ឋា ចូល​ក្របខណ្ឌមន្រ្តី​យោធានៅកងយោធពលខេមរភូមិន្ទ និង​អាចច្រៀង​នៅក្នុងក្រុមតន្រ្តីនៃកងអង្គរក្សទៀតផង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment