ផ្ទួនៗ​ពេក​ហើយ​! ស្រី​អ៊ី​ត យំ​ឥត​ឈប់ ខ្ញុង​ស្រក់​ទឹក ភ្នែក​ទាំង​យប់ ពោល​ពាក្យ​យ៉ាង​រំជួលចិត្ត​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត​ បាន​ជ្រាប​រួចមកហើយ​ថា កាលពី​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២១​កន្លងទៅនេះ តារា​កំប្លែង​ដ៏​ល្បីឈ្មោះ​អ្នកនាង​អ៊ី​ត បាន​បញ្ជាក់ថា រូប​អ្នកនាង​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ហើយ​កំពុងតែ​សម្រាក​ព្យាបាល​នៅក្នុង​សណ្ឋាគារ Great Duke (​អតីត​សណ្ឋាគារ​អ៊ី​ន​ធើ​ខន​) ដោយមាន​ការយកចិត្ត​ទុកដាក់​ព្យាបាល​ពី​សំណាក់​ក្រុមគ្រូពេទ្យ យ៉ាង​ដិតដល់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះ​នៅ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៦​នេះ ស្រាប់តែ​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេ នាយ​ចឺម និង​ក្រុម​ក្រុមគ្រួសារ ត្រូវបាន​មន្ត្រី​សុខាភិបាល​បញ្ជូន​មកកាន់​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក និង​សំណាក​ដើម្បី​ធ្វើតេស្តរ​កវី​រុស​កូ​វីដ​-១៩ ដោយ​សង្ស័យ​មាន​ផ្ទុក​វីរុស​នេះ បន្ទាប់​មានការ​ពាក់ព័ន្ធ​ជាមួយ​នាង​អ៊ី​ត ដែល​ត្រូវជា​មី​បង្កើត​របស់ខ្លួន​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាម​ប្រភពព័ត៌មាន បានឱ្យដឹងថា នាយ​ចឺម មានការ​ពាក់ព័ន្ធ​ជាមួយ នាង អ៊ី​ត ដែល​រកឃើញ​មាន​វិជ្ជមាន​កូ​វីដ​-១៩ ទើប​នៅ​រសៀល​នេះ ក្រុមគ្រូពេទ្យ នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​បញ្ជូន​នាយ ព្រមទាំង​ក្រុមគ្រួសារ​មក​ធ្វើ​ច​ត្តា​ឡី​ស័ក នៅក្នុង​មណ្ឌល​អភិវឌ្ឍន៍ជនបទ​កម្ពុជា​-​កូរ៉េ នៅ​សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​និង​ធ្វើតេស្ត​វី​វុ​ស​កូ​វីដ​-១៩​តែម្តង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ងាក​មក​អ្នកនាង​ខ្ញុង នៅ​យប់​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១​នេះ បានខ​ល​ទៅ​អ្នកនាង​ស្រី​អ៊ី​ត សាកសួរ​សុខទុក្ខ ប៉ុន្តែ​មិនដឹងថា ពួកគេ និយាយ​អ្វីខ្លះ​នោះ​ឡើយ គ្រាន់តែ​ឃើញ​អ្នកនាង​ខ្ញុង បង្ហោះ​រូបថត​ខ​ល​ជាមួយ​ស្រី​អ៊ី​ត​​​ ហើយ​ប្រាប់​ស្រី​អ៊ី​ត​ថា «​ឈប់​យំ​ណា​សំឡាញ់ ឯង​ជា​ឆាប់ៗ​ហើយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក​នៅ​យប់​ថ្ងៃ​ដដែល​នោះ ដោយ​ឃើញ​ការ​រីក​រាលដាល​យ៉ាង​ឆាប់​រហ័ស​នៃ​ជំងឺ​នេះ​នៅ​កម្ពុជា​នោះ​ ​ អ្នកនាង​ខ្ញុង បាន​បង្ហោះ​រូបថត​សម្រក់​ ទឹក ភ្នែក ពោល​ពាក្យ​យ៉ាងខ្លី​ថា «​ឱ​កម្ពុជា​ខ្ញុំ​អើយ តើ​នឹង​រីក​រាលដាល​ជំងឺ​កា.ច​សា.ហាវ​នេះ​ប៉ុន្មាន​អ្នក​បន្តទៀត អ្នក​បន្ទាប់​ជា​នរណា​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​មិនទាន់​ផុតពី​មាត់​ផង ស្រាប់តែ​ទទួលដំណឹង​ថា តារាចម្រៀង​បញ្ញា សិទ្ធិ បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​ផងដែរ ហើយ​អ្នកនាង​ខ្ញុង ក៏បាន​បង្ហោះ​រូបគេ រួម​នឹង​ឡានពេទ្យ​មក​ដឹក អមដោយ​សារ​ជូនពរ​ថា «​ឈប់​ឱ្យ​ឆាប់​ជាសះស្បើយ​ណា​ឆាប់​ត្រឡប់មកផ្ទះ​វិញ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា អ្នកសិល្បៈ គ្រួសារ​អ្នកសិល្បៈ និង​បុគ្គល​ល្បីៗ​ជា​បន្តបន្ទាប់ ត្រូវបាន​រកឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ក្នុងនោះ​មានដូចជា ៖ អ្នកនាង កែវ ច័ន្ទ​និមល , លោក​ណុប បា​យ៉ា​រិ​ទ្ឋ , អ្នកនាង សុគ​ន្ឋ និសា , កញ្ញា​វី ឌី​ណែ​ត ព្រមទាំង​ម្តាយ និង បងថ្លៃ ឱក សុគន្ធ កញ្ញា​, ស្វាមី​អ្នកនាង​ប៉ែន ស្រី​ពេជ្រ , លោក អេកូ វ៉ា​ក់​សង អ្នកដឹកនាំ​សម្តែង តារា​កំប្លែង ស្រី​អ៊ី​ត អតីត​សង្ឃ កក្កដា សោ​ភ័​ណ្ឌ​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment