កាន់តែ​ជ្រៅ! ពេល​ឮ​សម្ដី​អតីត​បងថ្លៃ​និយាយ​រឿង​ទ្រព្យសម្បត្តិ, ប្អូន​ស្រី​បង្កើត​ឧកញ៉ា​ឌួង ឆាយ ទ្រាំ​មិន​បាន ក៏​និយាយ​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេនៅចាំបានថា កាលពីល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ​កន្លង​ទៅ​នេះ លោក​ជំទាវ ​ដេ​ត ម៉ាលី​ណា បាន​យក​​វីដេអូ​ ចេញពី​កាមេរ៉ា សុវត្ថិភាព​ ​មក​ធ្វើ​ការ​ឡាយ ​ដោយ​មិនបាន​និយាយ​អ្វី​ទាំងអស់ ប៉ុន្តែ​បាន​ភ្ជាប់​ជាមួយ​ខ្លឹមសារ​យ៉ាង​វែង​អន្លាយ​រៀបរាប់​ពី​ការឈឺចាប់​របស់​ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​វីដេអូ ដែល​លោកជំទាវ​ដេ​ត ម៉ាលី​ណា ឡាយ​នោះ បានធ្វើ​ឲ្យ​មហាជន​ស្រឡាំងកាំង​គ្រប់គ្នា ក្រោយពី​ឃើញ​លោក​ឧកញ៉ា​ឌួង ឆាយ​ធ្វើបាប​អតីត​ភរិយា​ឥត​មេត្តា មិន​សមជា​មនុស្ស​ប្រុស​ដើមទ្រូង​ប្រាំ​ហត្ថ​នោះ។ ប៉ុន្តែ​ក្រោយ​ការ​ឡាយ​នេះ​ហើយ ព្រឹក​ឡើង ឧកញ៉ា​ឌួង ឆាយ ក៏បាន​ទម្លាយ​វីដេអូ​ជាច្រើន​ឃ្លី​ប​វិញ​ម្ដង និង​ធ្វើការ​បកស្រាយ​ខ្ទេច​គ្មាន​សល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ទម្លាយ​វីដេអូ​ចេញពី​កាមេរ៉ា​សុវត្ថិភាព​ជា​បន្តបន្ទាប់ និង​ធ្វើការ​បកស្រាយ​យ៉ាង​លម្អិត​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១​រួចមក នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ឧកញ៉ា​ឌួង ឆាយ បាន​ទម្លាយ​សារ​ធ្លាប់​ឆ្លើយឆ្លង​ចំនួន​២​ទៀត ជាមួយ​អតីត​ភរិយា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សារ​ឆ្លើយឆ្លង​ចំនួន​២​នោះ ​សារ​ទី​១ ឧកញ៉ា​ឌួង ឆាយ បានដាក់​ចំណងជើង​ថា «​សូម​ពូ​មីង​បងប្អូន​ចូល​ស្តាប់​សម្តី​អតីត​របស់ខ្ញុំ​ និយាយ​រឿង​ទ្រព្យសម្បត្តិ​» និង​សារ​ទី​២ ជាការ​ឆ្លើយ​ឆ្លង​របស់​លោក​ជំទាវ​ដេ​ត ម៉ាលី​ណា និង​កូនឈ្នួល​នោះ, ឧកញ៉ា​ឌួង ឆាយ បានដាក់​Caption​ថា «​តើ​ម្តាយ​ខ្ញុំ​បានធ្វើ​អី​គាត់​? ផ្ទះ​របស់ខ្ញុំ​ដែរ​ក៏​មិន​អោយចូល ទាំង​ដែល​ខ្ញុំ​មាន​សិទ្ធិ​ចូល​សួរសុខទុក្ខ​កូនៗ​ពេល​គាត់​មិន​នៅផ្ទះ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​សារ​ឆ្លើយឆ្លង​ទី​១​នេះ ឃើញថា ពួកគេ បាន​និយាយ​គ្នា​ពី​រឿង​ទ្រព្យសម្បត្តិ ដោយ​លោក​ឧកញ៉ា​ឌួង ឆាយ បាន​ប្រើ​ភាសា​អូន​បង​ពេញៗ​មាត់​។ ចំណែក​លោកជំទាវ​ដេ​ត ម៉ាលី​ណា វិញ ហាក់​ប្រើ​សម្ដី​មិន​សមរម្យ​នោះទេ។ ចំពោះ​សារ​ទី​២ ជាការ​ប្រាប់​ទៅ​កូនឈ្នួល​ពី​សំណាក់​លោកជំទាវ​ដេ​ត ម៉ាលី​ណា កុំ​ឲ្យ​ឧកញ៉ា​ឌួង ឆាយ រួម​នឹង​គ្រួសារ​ចូល​ផ្ទះ​របស់ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ឃើញ​សារ​ឆ្លើយឆ្លង​នេះ​រួចមក ធ្វើ​ឲ្យ​ប្អូនស្រី​បង្កើត​ឧកញ៉ា​ឌួង ឆាយ ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«Duong Leaksmy»​ទ្រាំ​អត់​បាន ក៏​និយាយថា «​ក្នុងផ្ទះ​ខ្ញំ​មានរឿង​ប្រហែល​២​ឆ្នាំ​ហើយ​~​ប៉ា​ចាក​ចេញពីផ្ទះ​តាំងពី​ខែ​8​ឆ្នាំ​2020​។​ប៉ា​របស់​ខ្ញំ បាន​ចាក​ចេញពីផ្ទះ​ទុក​បំ​ណ ​ល់​អោយ​កូន​៤​នាក់ និង​ម៉ាក់​ជា​នាក់​រ៉ាប់រង ទឹក​លុយ​សរុប​14​លាន​(​ប៉ា​យកទៅ​បង្វិល​ទិញ​ដី​បន្ថែម​)​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រួសារ​ខ្ញុំ​មាន​ប ញ្ហា អ្វី​ទាំងអស់​ត្រូវ​ធ្លាក់​ទៅលើ​បង​ខ្ញុំ បង​ខ្ញុំ​ដើរ​រត់​ឆ្វេង​ស្តាំ​អង្វរ សុំ​អង្វរ​លោកពូ​អ្នក​មីង​រក​យុត្តិធម៌​អោយ​ម៉ាក់​ខ្ញុំ រឿង​លុយ​មួយចំនួន​មិនមាន​ប្រភព​ច្បា​លាស់​។ តែបើ​សូម្បីតែ​ពេលវេលា​ដ៏​លំបាក បានអោយ​ស្គាល់​មនុស្ស​ម្នាក់​នោះ​ជា​មនុស្ស​បែបណា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងប្រុស​ខ្ញុំ​វៃ​ គឺ​ខុស ហើយ​កន្លងមក​ក្រុម​គ្រួសារ​ខ្ញុំ​មិនដែល​កាន់ជើង​បង​ខ្ញុំ​ឡើយ ពួក​ខ្ញុំ​ទាំង​ក្រុមគ្រួសារ​តែងតែ ជ្រោមជ្រែង អតីត​បងថ្លៃ​រហូត តែ​ពេល​មានការ​បែ កបា ក់​ពាក្យសំដី អតីត​បងថ្លៃ​មកកាន់​ក្រុម​គ្រួសារ​ពិតជា​ពិបាក​ទទួល​យល់​ណាស់ ម្តាយ​ខ្ញុំ​ទៅ​អង្វរ អតីត​បងថ្លៃ​ដល់​ផ្ទះ​ជាច្រើន​ដង​អោយ​យល់​ពី​គាត់​ផង​ក្នុង​គ្រា​​លំបាក​នេះ​ សូម​ត្រជាក់ចិត្ត​ទាំង​សង​សិន​អាណិត​គាត់»៕ សូមទស្សនារូបភាព និងវីដេអូខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​




Related posts

Leave a Comment