គិតខុសបាត់! តាមពិត​បុរស​ម្នាក់ ដែល ជូ​លី​ណា លើកឡើង​នៅ​ពេល​ប្រឡង ​មិនមែន ខេមរៈ សិរីមន្ត​ទេ គឺជា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំបាន​ថា នៅ​មុនពេល​បង្ហាញ​សមត្ថភាព​ច្រៀង​នៅ​ចំពោះ​មុខ​គណៈកម្មការ​ក្នុង​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក​Cambodian Idol​រដូវ​កាល​ទី​៤ វគ្គ​Judge Audition សប្ដាហ៍​ទី​៤ បេ​ក្ខ​នារី​ម្នាក់ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ប្អូនជីទួតមួយ​កំពូល​តារា​ចម្រៀង​ខេមរៈ សិរីមន្ត បាន​រៀបរាប់​ពី​ប្រវត្តិ​ដ៏​កម្សត់​របស់ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បេ​ក្ខ​នារី​ម្នាក់​នោះ ឈ្មោះ អ៊ិត សុភា​ឧស្សាហ៍ ហៅ អ៊ិត ជូ​លី​ណា អាយុ​១៨​ឆ្នាំ មកពី​ខេត្តកំពង់ចាម បាន​រៀបរាប់ថា ជីវិត​ពោរពេញ​ដោយ​ការ​មើលងាយ ខ្លួន​ជា​ក្មេងស្រី​ម្នាក់ ដែល​គេ​មើលងាយ​ទៅលើ​ជីវភាព​គ្រួសារ បច្ចុប្បន្ន​ខ្លួន​មានតែ​ម៉ាក់ ខ្លួន​ជា​កូនទោល ខ្លួន​អត់​មាន​ឪពុក​នោះទេ ដោយមាន​ម៉ាក់​ជា​គ្រូបង្រៀន​របាំ​បុរាណ តែ​បច្ចុប្បន្ន​គាត់​ចូលនិវត្តន៍​ចូល​១០​ឆ្នាំ​ជាង​ហើយ ហើយ​មាន​អាយុ​៧២​ឆ្នាំ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​និយាយ​ដល់​ពាក្យ​ថា ប៉ា ឬ​ឪពុក​នោះ ស្រាប់តែ បេ​ក្ខ​នារី​ស្ថិតក្នុង​វ័យ​១៨​ឆ្នាំ​រូបនេះ បង្ហូរទឹកភ្នែក និយាយថា ខ្លួន​អត់​ដែល​ស្គាល់​ពាក្យ​ថា ប៉ា ឬ​ឪពុក​តាំងពី​តូច ដោយ​ម៉ាក់​របស់ខ្លួន​ប្រាប់ថា ពួកគាត់​បែកបាក់​គ្នា​តាំងពី​ខ្លួន​នៅក្នុង​ពោះ ខ្លួន​ចង់​ជោគជ័យ យក​ជ័យលាភី​ជូន​ម៉ាក់​ឲ្យ​បាន​។ ម៉ាក់​របស់ខ្លួន ដើរតួ​ជា​ឪពុក ផង ជា​ម្ដាយ​ផង ទោះ​គាត់​អត់​មាន​ថវិកា​គ្រប់គ្រាន់ តែ​គាត់​ព្យាយាម​ឲ្យ​ខ្លួន​និពន្ធ​ចុះ គាត់​អ្នក​ជួយ​ពីក្រោយ និង​មាន​បង​ម្នាក់ ជួយ​ជំរុញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​និយាយ​ដល់​បងប្រុស​ម្នាក់​នោះ បេ​ក្ខ​នារី​មកពី​ខេត្តកំពង់ចាម​រូបនេះ មិនបាន​បញ្ជាក់ថា ជា​អ្នកណា​នោះទេ តែ​ត្រូវបាន​គេ​គិតថា ជា​កំពូល​តារាចម្រៀង ខេមរៈ សិរីមន្ត​។ ទោះយ៉ាងណា ពេលនេះ ផ្ទុយ​ពី​ការគិត​ទៅវិញ ដោយ​បុរស​ម្នាក់​នោះ មិនមែនជា​ឧកញ៉ា ខេមរៈ សិរីមន្ត​ឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង​នៅ​យប់​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២២​នេះ ជូ​លី​ណា បាន​បង្ហោះ​វីដេអូ ពេល​ខ្លួន​រៀបរាប់​ក្នុង​កម្មវិធី​នោះ ភ្ជាប់​ជាមួយ​សារ​បញ្ជាក់​ច្បាស់ៗ​ថា «​បងប្រុស​ដែល​ខ្ញុំ​បាន និយាយ​ក្នុង​កម្មវិធី​ប្រលង​ប្រជែង Cambodian idol នោះ​គឺជា​បងប្រុស​ ដែល​គាត់​រស់នៅ​ក្បែរ​ផ្ទះ​របស់ខ្ញុំ មានឈ្មោះ ណាក់​។ ដោយ​គាត់​ឃើញ​ជីវភាព​របស់ខ្ញុំ + រួមទាំង​ក្តី​អាណិត​ទៀត គាត់​សុខចិត្ត ជិះ​ម៉ូតូ​ទៅ​ទិញ​ពាក្យ​ប្រលង​ចម្រៀង​នៅឯ​ភ្នំពេញ យក​មក​ខេត្ត កំពង់ចាម ឲ្យ​ខ្ញុំ សូម​អរគុណ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា នៅក្នុង​ការ​ឡាយ​ជាមួយ​ម្ដាយ​បកស្រាយ​រឿង​អាយុ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ជូ​លី​ណា ក៏បាន​រៀបរាប់​ពី​សកម្មភាព ដែល​បងប្រុស​ម្នាក់​ខាងលើនេះ បាន​លះបង់​សម្រាប់​នាង​ផងដែរ ហើយ​ថែមទាំង​លើកដៃ​សំពេះ​អរគុណ នៅក្នុង​ពេលនោះ​ថែម​ទៀតផង​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



Related posts

Leave a Comment