ទប់លែងជាប់! គង់ ចាន់​ស្រីមុំ ខឹងញ័រសាច់​ ក្រោយ​មាន​ស្ត្រី​ម្នាក់​បោះ​សម្តី​ឱ្យ​ប្តី​និង​កូនស្រី​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​អាច​ចាត់ទុកជា​លើកដំបូងហើយ ​ដែល​គេ​បាន​ឃើញ​តារា​សម្តែង គង់ ចាន់​ស្រីមុំ ឡាយ​វីដេអូ​ដោយ​បង្ហាញ​អារម្មណ៍​ខឹងសម្បា​ ក្រោយ​ពីស្ត្រីម្នាក់ បាន​បោះពាក្យ​សម្ដីថា ឲ្យប្ដីរបស់នាង និងកូនស្រី ដែល​កំពុង​ឈឺ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​សម្តែង គង់ ចាន់​ស្រីមុំ បានឡាយវីដេអូរយៈពេលជាង៤៩នាទី កាលពី​ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ ដោយ​ដាក់ចំណងជើងថា «ញ័រសាច់»។ នៅក្នុងវីដេអូ វីដេអូនោះ គង់ ចាន់​ស្រីមុំ បាន​រៀបរាប់​ថា​ ប៉ះ​អ្នកណា​បានតែ​កុំ​មនុស្ស​ជាទី​ស្រឡាញ់ ជា​ពិសេស​ប៉ះ​កូន​នាង គឺ មិនអាច​អត់​ឱន​បានទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គង់ ចាន់​ស្រីមុំ បាន​បន្ថែមថា មាន​ស្ត្រី​ម្នាក់​ ដែល​ជា​ហ្វេ​ន​បាន​ថាឱ្យ​ស្វាមី​របស់​នាង ​ខណៈ​លោក គឹម សីហា អង្គុយ​ចោងហោង​បីកូន​ស្រី​នៅមុខ​ហាង​មួយ​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ពីរ ខណៈ​កូនស្រី​មិនសូវ​ស្រួលខ្លួន​ ហើយ​នាង​ជា​ម្តាយ​ជាប់រវល់​ថត​វីដេអូ។ ស្ត្រី​រូបនោះ​ បាន​និយាយថា​«​ប៉ា ម៉ូ​ម៉ូ ម៉េ​ស ដាច់ដាប​ម៉េ​ស​អង្គុយ​បែបនេះ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ត​ពីនេះ​ បុគ្គល​រូបនោះ ​បាន​សុំ ម៉ូ​ម៉ូ ថតរូប តែដោយសារ​មិន​ស្រួល​ខ្លួន​ទើប ម៉ូ​ម៉ូ មិនបាន​សើច​នៅមុខ​កាមេរ៉ា​បណ្តាលឱ្យ​ស្ត្រី​ជា​អ្នក​សុំ​ថត​និយាយ​បន្តទៀតថា​ «​ខំ​ស្រឡាញ់ គាំទ្រ​ទាំង​ម៉ែ​ និង​កូន តែ​បែរជា​កូន​មិន​សើច​ពេល​ថត​ជាមួយ​ទៅវិញ​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនោះ ​ស្វាមី​នាង​ បាន​ប្រាប់​ស្ត្រី​រូបនោះ​ថា ​«​អូន​ម៉ូ​ម៉ូ កំពុង​ឈឺ​» តែ​ស្ត្រី​រូប​នោះ​ បាន​បន្តទៀតថា​« ម៉ែ​ចង់បាន​លុយ​មែន​សុខចិត្ត​យក​កូន​មក​ទាំង​ឈឺ​»​។ ដោយសារ​ពាក្យ​សម្តី​រប​ស់​បុគ្គល​រូបនេះ​ហើយ​បានធ្វើឱ្យ គង់ ចាន់​ស្រីមុំ មានការ​ខឹងសម្បា​ជាខ្លាំង​ព្រោះ​មិន​សម​ប្រើ​ពាក្យ​នេះ​មក​លើ​កូនស្រី​របស់​នាង​នោះ​ទេ​គួរតែ​យល់ចិត្ត​ក្មេង​ដែល​កំពុង​ឈឺ​បែបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារ​កំហឹង​កំពុង​ពុះ​កញ្ជ្រោល គង់ ចាន់​ស្រីមុំ បាន​និយាយ​ថា​ បន្ទាប់ពី​នាង​ឡាយ​បែបនេះ​ចង់​ហ្វេ​ន​ណា​ស្រឡាញ់ ចូលចិត្ត​ឬ​បែប​ណា​នាង​មិន​ហាមឃាត់​នោះ​ទេ​។ ជាមួយ​គ្នា​នេះ គង់ ចាន់​ស្រីមុំ បញ្ជាក់​ថា ​នេះ​ជា​រឿង​ពិត​មិនមែនជា​ការសម្តែង​ដើម្បី​យក​View​នោះទេ៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment