កាលពីពេលថ្មីៗកន្លងទៅនេះ នៅថ្ងៃ៨មីនា ជាទិវាសិទ្ធិនារីអន្តរជាតិ ឧកញ៉ា ឌួង ឆាយ បានសុំការអនុញ្ញាតពីអតីតភរិយា ដើម្បីនាំកូនប្រុសស្រី២នាក់យកទៅដើរលេង ប៉ុន្តែមិនឃើញយកមកឲ្យអ្នកស្រីដេត ម៉ាលីណាវិញនោះ ទើបអ្នកស្រីកើតទុក្ខមិនសុខចិត្តបង្ហោះសារយ៉ាងវែងអន្លាយរៀបរាប់ពីភាពឈឺចាប់ក្នុងនាមជាម្ដាយ។
អ្នកស្រី បានបង្ហោះវីដេអូ និយាយឆ្លើយឆ្លងជាមួយកូន នៅព្រលប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ហើយបានភ្ជាប់ជាមួយខ្លឹមសារយ៉ាងវែងអន្លាយថា «មនុស្សយើងម្នាក់ម្នាក់ ទឹក.ចិត្តជាម្តាយគ្រប់រូបពេលដែលលែង.លះគ្នាដាច់ស្រេចហើយ ហេតុអីក៏ត្រូវគាបសង្កត់ក្មេងមិនអោយខលមកម្តាយគេ ទាំងដែលសុំយកកូនទៅលេងត្រឹមតែមួយល្ងាចសោះ តាំងពីថ្ងៃ08.03.2021 ថាយកពីម៉ោង5:00ដល់ម៉ោង10:00យប់ មិនព្រមយកមកហើយ
ហើយថែមយកiPad លាក់ទុកនៅពេល ដែលខ្ញុំខលទៅមិនដឹងថាកូនខ្លួនឯងនៅកន្លែងណានៅជាមួយអ្នកណា ហើយពេលដែលខ្ញុំខលទៅក្រុមគ្រួសារឆាយគឺគេឆ្លើយថា មិនដឹង ហើយនៅយប់ថ្ងៃនោះដែរហេតុតែបារម្ភពីកូនពេក នាងខ្ញុំមានអការៈញ័រទ្រូង ថប់ដង្ហើម
ហើយក៏ត្រូវទៅពេទ្យទាំងយប់ ម៉ោង៣ភ្លឺដោយសារទង្វើ ដែលគាត់ធ្វើដាក់ខ្ញុំ ហើយយកកូនស្រីពៅដែលមានអាយុត្រឹមតែមួយខួបកន្លះទៅទុកចោលនៅនឹងគេ ដែលកូនស្ថិតនៅក្រោមអាយុមើលថែពីម្តាយ ហើយយប់ទី4 ថ្ងៃទី11.03.2021យប់ដោយសារយប់នោះ ឆាយបានទៅក្រៅទុកកូនចោល
ហើយនៅពេលនោះកូនប្រុសខ្ញុំក៏មានឱកាសយកiPad ខលមកនាងខ្ញុំដោយសារការនឹករបស់កូន និងការលំបាក ដែលឆាយធ្វើដាក់កូន ទើបគាត់ទ្រាំមិនបាន កូនប្រុសខ្ញុំគាត់បានព្យាយាមចង់ខលមកខ្ញុំប៉ុន្តែត្រូវឈ្មោះឆាយជាឪពុកបានហាមឃាត់មិនអោយខលមក
ហេតុអ្វីក៏ត្រូវបង្រៀនក្មេងអោយចេះកុហក ទាំងដែលគ្នាមិនចង់ ហើយពាក្យមួយម៉ាត់ដ៏គួរអោយស្រណោះរបស់កូនខ្ញុំនោះគឺ (ខ្ញុំនឹកម៉ាក់ ខ្ញុំចង់មកផ្ទះយើងវិញ ខ្ញុំមិនចង់នៅនិងទ ) បើបងប្អូនពូមីងជួបរឿងដូចខ្ញុំតើបងប្អូន ត្រូវធ្វើយ៉ាងម៉េចដែរ
ខ្ញុំពិតជាឈឺចិត្តណាស់នៅពេលនោះនាងខ្ញុំព្យាយាមមិនចង់ស្.រក់ទឹ.កភ្នែ.កទេ ហើយព្យាយាមលើកទឹ.កចិត្តកូន ប៉ុន្តែការអាណិតកូនទប់ចិត្តមិនបាន ទើបស្រក់ទឹកភ្នែ.កតាមគាត់ ក្នុងនាមខ្ញុំជាម្តាយនិងប្តេជ្ញាចិត្ត និងតស៊ូដើម្បីកូនមិនអោយជួបរឿងពិបាកតទៀតទេ តាំងពីថ្ងៃនោះមកដល់ពេលនេះ មិនដឹងថាពេលណាបានជួបកូនវិញ»។
ជុំវិញរឿងខាងលើនេះ នៅព្រលប់ថ្ងៃដដែលនោះ លោកឧកញ៉ាឌួង ឆាយ បានធ្វើការឆ្លើយតបថា «ខ្ញុំបាទនឹងបកស្រាយរឿងរ៉ាវរបស់ខ្ញុំគ្រប់យ៉ាងជាមួយលីណាជូនពូមីងបងប្អូនទាំងអស់គ្នាជ្រាបនៅម៉ោង 8:00pmឌួង ឆាយ»។ ក្រោយមកលោកឧកញ៉ា ក៏ធ្វើការបកស្រាយជុំវិញរឿងនេះ តាមការសន្យា តែរាងយប់ជ្រៅបន្តិច។
ក្រោយមក ស្រាប់តែនៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ លោកស្រីដេត ម៉ាលីណា បានយកវីដេអូចេញពីកាមេរ៉ាសុវត្ថិភាព ចំពោះអំ ពើរបស់លោកឧកញ៉ា ឌួង ឆាយ ធ្វើមិនគប្បីលើខ្លួន ជាហេតុធ្វើឲ្យមហាជនថ្កោលទោស ឧកញ៉ា ឌួង ឆាយ យ៉ាងខ្លាំង។
ក្រោយមកនៅម៉ោងជាង៤ទៀបភ្លឺថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានឃើញវីដេអូនេះ ហើយចូលទៅខំមិនលើកជាសំណួរថា «ហេតុអីដួង ឆាយឃោរ.ឃៅដល់កម្រិតនេះ?»។
ក្រោយមកនៅព្រឹកថ្ងៃទី១៦ ខែមីនា ដដែលនោះ លោកឌួង ឆាយ បានទម្លាយវីដេអូ យកចេញពីកាមេរ៉ាសុវត្ថិភាពជាបន្តបន្ទាប់បង្ហាញពីការរៀបចំគម្រោងធ្វើស៊ីលោក និងឡាយបកស្រាយបន្ថែមយ៉ាងលម្អិត។
បន្តិចក្រោយមកលោកក៏បានឡាយវីដេអូបកស្រាយរឿងប្រើអំ ពើហិ.ង្សានោះ បណ្ដាលមកពីអតីតភរិយាបង្ខំលោកម្ដងហើយម្ដងទៀតឲ្យទៅក្រៀវ ខ្លាចលោកមានស្រី ជ្រុលជ្រោះរហូតដល់មានកូនជាមួយគេ។
នៅក្នុងការបកស្រាយនោះ លោកឌួង ឆាយ បានបញ្ជាក់ដែរថា លោកជាអ្នកបង្រៀនសព្វគ្រប់បែបយ៉ាងដល់ភរិយា តាំងពីការធ្វើជំនួញ ការឡាយវីដេអូ និងទុនរកស៊ីទាំងអស់ ចុងក្រោយអតីតភរិយារបស់លោកចាប់ផ្ដើមពង្រឹងសេដ្ឋកិច្ចដោយខ្លួនឯង លែងឃើញតម្លៃរបស់លោក មើល.ងាយលោកមើលងាយគ្រួសារ គ្រប់បែបយ៉ាង។ ចំពោះវីដេអូ ដែលអតីតភរិយាទម្លាយនេះផងដែរ លោកឌួង ឆាយ បញ្ជាក់ថា ជាការរៀបចំទុកជាមុន ជាការរៀបអន្ទា.ក់ ដោយសារអតីតភរិយារបស់លោកមានជនទី៣ ចូលមកជ្រៀត.ជ្រែក។
ក្រោយឡាយចប់ លោកឌួង ឆាយ បានទម្លាយសារឆ្លើយឆ្លងចំនួន២ សារទី១ ឧកញ៉ាឌួង ឆាយ បានដាក់ចំណងជើងថា «សូមពូមីងបងប្អូនចូលស្តាប់សម្តីអតីតរបស់ខ្ញុំ និយាយរឿងទ្រព្យសម្បត្តិ» និងសារទី២ ជាការឆ្លើយឆ្លងរបស់លោកជំទាវដេត ម៉ាលីណា និងកូនឈ្នួ.លនោះ, ឧកញ៉ាឌួង ឆាយ បានដាក់Captionថា «តើម្តាយខ្ញុំបានធ្វើអីគាត់? ផ្ទះរបស់ខ្ញុំដែរក៏មិនអោយចូល ទាំងដែលខ្ញុំមានសិទ្ធិចូលសួរសុខ.ទុក្ខកូនៗពេលគាត់មិននៅផ្ទះ»។
លុះនៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ មិនដឹងថាមានរឿងអ្វីនោះទេ លោកឌួង ឆាយ បានសម្រេចលុបវីដេអូ ដែលលោកឡាយបកស្រាយ និងទម្លាយជាបន្តបន្ទាប់នោះចោលអស់។ ប៉ុន្តែនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ស្រាប់តែឃើញលិខិតមួយ ដោយសម្តេចសាយ ឈុំ ទូលថ្វាយក្រាបបង្គំស្នើសុំ ព្រះមហាក្សត្រ បញ្ចប់ គោរមងារ «ឧកញ៉ា» ពី ឧកញ៉ា ឌួង ឆាយតែម្ដង។
យោងតាមលិខិតនោះ បានបញ្ជាក់ថា «ទួលព្រះបង្គំជាខ្ញុំ សូមព្រះរាជានុញ្ញាតទូលថ្វាយព្រះករុណជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ទ្រង់ព្រះរាជមេត្តាជ្រាបថា សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើសំណើលេខ២១០ លស ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ មកទួលព្រះបង្គំជាខ្ញុំដើម្បីស្នើសុំបញ្ចប់គោរពងារ ឧកញ៉ា ពីឧកញ៉ាឌួង ឆាយ»។
លិខិតនោះ បានបន្តទៀតថា «អាស្រ័យដូចបានក្រាបបង្គំទូលថ្វាយខាងលើ សូមព្រះករុណា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ព្រះរាជមេត្តាប្រោសព្រះទានព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់ ដោយព្រះរាជហឫទ័យអនុគ្រោះ»។
លុះនៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ដដែលនេះ ស្រាប់តែឧកញ៉ាឌួង ឆាយ បង្ហោះសារជូនដំណឹង និងទទួលស្គាល់កំហុសរបស់ខ្លួនដូច្នេះថា «ដោយមានការឆ្ងល់ពីពូមីងបងប្អូនទាំងអស់គ្នា កូនប្រុសស្រីរបស់ខ្ញុំបានទៅដល់ផ្ទះជាមួយម្ដាយគេវិញតាំងពីម្សិលមិញរួចហើយ។ ខ្ញុំបាទសូមទោស និងទទួលស្គាល់កំហុសគ្រប់យ៉ាងជារបស់ខ្ញុំ»៕ ទស្សនាវីដេអូ ជាបន្តបន្ទាប់ជាច្រើនដូចខាងក្រោមនេះ ៖